-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
សុខភាព៖ នៅពេលដែល វាផ្តល់គុណប្រយោជន៏ល្អដល់ស្រ្តីពពោះ ដែលចូលចិត្តទទួលទាន សាច់ត្រីច្រើន នៅកំឡុងពេលមានគភ៌នោះ នៅពេលថ្មីៗនេះ នៅក្នុងការសិក្សារយៈពេលយូរមួយ បានប្រាប់ថា ការបរិភោគត្រីច្រើនពេក គឺអាចបង្កើនឱកាសនិយមពីការឡើងទម្ងន់និងដុះក្បាលពោះ មកលើកុមារ។
ការសិក្សារយៈពេល១៥ឆ្នាំមួយ នៅក្នុងប្រទេសនៅតំបន់អ៊ឺរ៉ុប និង សហរដ្ឋអាមេរិកបានបង្ហាញថា កុមារជាកូនរបស់ស្ត្រីដែលពិសារសាច់ត្រីច្រើនជាងការរំពឹងទុកក្នុងមួយសប្តាហ៏ អាចវិវឌ្ឍន៏រាងកាយបានយ៉ាងរហ័ស និង ទំនងជាអាចប្រឈមនឹងការឡើងទម្ងន់ ឬ ដុះក្បាលពោះនៅពេលឈានដល់វ័យ៤ឬ៦ឆ្នាំតែម្តង។
នៅក្នុងសេចក្តីប្រកាសឆ្នាំ២០១៤ The US. Food and Drug Administration បានបញ្ជាក់ថា ស្រ្តីមានផ្ទៃពោះ គួរតែទទួលទានពី២ទៅ៣ដង ក្នុងមួយសប្តាហ៏ ក៏ប៉ុន្តែ ពួកគេគួរតែទទួលទានប្រភេទត្រីផ្សេងៗគ្នា ដែលមានផ្ទុកសារធាតុបារតទាប នៅពេលអ្នកម្តាយគ្រប់រូបកំពុងជៀសវាងពីផលប៉ះពាល់ នៃសារធាតុមួយនោះ នៅពេលពពោះ។
បន្ថែមពីនោះ សេចក្តីសំអាង ត្រូវធ្វើឡើងដោយអាស្រ័យលើការសិក្សា ដែលបានបង្ហាញពីអាស៊ីត អូមេហ្កា៣ ពិតជាសំខាន់ក្នុងការលូតលាស់នៃខួរក្បាលទារក។
អ្នកស្រាវជ្រាវជាច្រើនបានសរសេរនៅក្នុងលទ្ធផលនៃការសិក្សា ដែលបានបោះពុម្ពនៅក្នុង JAMA Pediatrics ថា បញ្ហាឡើងទម្ងន់និងដុះក្បាលពោះ ត្រូវបានគេចាត់ទុកជាកង្វល់សុខភាព ជាសាធារណៈទៅហើយ។
ម៉្យាងទៀត ការឡើងទម្ងន់ឆាប់រហ័សនៅក្នុងវ័យទារកភាព គឺអាចទាក់ទងយ៉ាងខ្លាំងពីការប្រឈមនឹង ការដុះក្បាលពោះនៅពេលពួកគេឈានចូលដល់វ័យកុមារភាពនិងពេញវ័យ៕
ប្រែ​សម្រួលដោយ៖ បូស៊ីម
My Lekha
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code