-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

សប្បាយក្លាយជាទុក្ខនៅថ្ងៃចូលឆ្នាំចិន! នាំគ្នាទៅលេងទឹកនៅ តំបន់ឆ្នេរកោះប៉ែន លង់ស្លាប់កូនស្រីម្នាក់

IMG-20160207-WA0018
(កំពង់ចាម)៖ សប្បាយក្លាយជាទុក្ខបានកើតទៅលើ ក្រុមគ្រួសារមួយរស់នៅ ភូមិគមមហា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយសារតែនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជនគ្រោះមួយក្រុម បាននាំគ្នាទៅលេងទឹកនៅតំបន់ឆ្នេរកោះប៉ែន ប៉ុន្តែគួរឲ្យអាសូរកូនស្រី របស់ខ្លួនកំពុងពេញវ័យអាយុ១៧ឆ្នាំ បានលង់ទឹកស្លាប់់ បន្សល់ទុក្ខដ៏មហាសាលមិនអាចប្រៀបផ្ទឹមបាន។
នៅវេលាម៉ោងប្រមាណ៣៖១៥នាទី រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានករណីក្មេងស្រីម្នាក់ បានត្រូវបានទឹកហូរគួចយកទៅបាត់ ខណៈដែលជនរងគ្រោះបាន និងកំពុង ហែលលេងជាមួយក្រុមគ្រួសាររបស់ខ្លួន។
ភ្លាមៗនោះក្រុមគ្រួសារ ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចបានចេញ ជួយអន្តរាគមន៍ដែរ ប៉ុន្តែរកសពមិនឃើញ លុះដល់ម៉ោងប្រមាណ៤៖១៤នាទី រសៀលថ្ងៃដដែលនេះ សពត្រូវបានរកឃើញទាំងដាច់ខ្យល់បាត់ទៅហើយ។ បើសាច់ញាតិបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ ស៊ាន សុខធានី អាយុ១៧ឆ្នាំ បានមកលេងជាមួយក្រុមគ្រួសារនៅតំបន់កំសាន្តខាងលើ។
ក្រោយរកឃើញ សពជនរងគ្រោះសមត្ថកិច្ចបានជួយហៅរថយន្តសង្គ្រោះបន្ទាន់ដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី យ៉ាងអាឡោះអាល័យជាទីបំផុត៕ដោយសហការីIMG-20160207-WA0017
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code