-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

​ខ្មែរ​អាច​នឹង​បាត់​ព្រលឹង​អរិយធម៌​របស់​ខ្លួន​ បើ​នៅ​តែជ្រួល​ជ្រើម​នឹង​ពិធី​បុណ្យ​របស់​ចិន​

 05-Feb-2016

​ដែន​អធិបតេយ្យ​របស់​ខ្មែរ​មាន​ឈ្មោះ​ថា​ ព្រះ​រាជាណាចក្រកម្ពុជា ​
​ប្រមុខ​ដឹក​នាំ​ជាតិ ​មន្រ្តី​រាជការ ​គ្រូបង្រៀន​ និង​ប្រជាជន​គឺ​សុទ្ធ​តែ​កាន់​អត្តសញ្ញាណបណ្ណ ​និងប​ញ្ជី​ជាតិ​ដែល​មាន​សញ្ជាតិជា​ ខ្មែរ និ​ង​កំពុង​ប្រាស្រ័យ​ដួង​ព្រលឹង​វប្បធម៌​-​អរិយធម៌​របស់​ខ្មែ​រដែល​ជា​មរតកដ៏​ថ្លៃថ្លាត​ពី​បុព្វ​បុរស​ខ្មែរ​គ្រប់​ជំនាន់​ដើម្បី​យក​មក​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​រុងរឿង​ និង​សន្តិភាព​ ហើយ​សម្បត្តិ​នេះ​គឺ​ជាស​ម្បត្តិដ៏​មហាសាល​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នៅ​ក្នុង​ពិភព​លោកទាំង​មូល​ សូម្បី​តែ​ប្រទេស​មហា​អំណាច​ធំ​ៗនាពេល​សព្វ​ថ្ងៃ​នេះ​ក៏​ពុំមាន​អរិយធម៌​កំពូលៗ​ស្មើ​ជាតិ​ខ្មែរឡើយ​ ។​


ខ្មែរ រឹងមាំទៅបាន សន្តិភាពទៅបាន វិបុលភាពទៅបាន និងរួបរួមគ្នាទៅបានក៏ព្រោះអាស្រ័យកំពូលព្រលឹងអរិយធម៌របស់ខ្លួន ។ ព្រលឹងវប្បធម៌-អរិយធម៌របស់ខ្មែរមានច្រើនចំណុចណាស់ ដែលក្នុងនោះយើងសូមលើកតែប៉ុន្មានចំណុចមករៀបរាប់ដូចជា៖ មានពិធីបុណ្យជាតិ បុណ្យរំឭកគុណ បុណ្យសាមគ្គី ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី ពិធីភ្ជួររាស់ ពិធីបុណ្យអ៊ុំទូក និងពិធីបុណ្យជាតិ បុណ្យស្រុក និងពិធីបុណ្យភូមិរបស់ខ្មែរជាដើមជាច្រើនទៀត ដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសតែងតែនិយមប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីទាំងការជួបជុំមូលមីគ្នាផង លើកកំពស់សាមគ្គីភាពគ្នាផង សម្ដែងការដឹងគុណចំពោះសង្គមផង និងដើម្បីអបអរសមិទ្ធិផលរបស់ជាតិផងជាដើម ដែលក្នុងនោះភាគច្រើនគឺមានពិធីបុណ្យដែលសមស្របតាមហេតុផលប្រយោជន៍ជាតិត្រឹមត្រូវ និងមានពិធីខ្លះទៀតក៏បង្កជាភាពអវិជ្ជមានដល់សង្គមវិញផងដែរ ។ ដូច្នេះយើងសូមលើកយកតែពិធីបុណ្យជាតិសំខាន់ៗរបស់ខ្មែរមកនិយាយតែប៉ុណ្ណោះ ។

សរុបឱ្យខ្លីមក គឺជាតិខ្មែររបស់យើង មានពិធីបុណ្យជាតិរបស់ខ្លួនឯង ដែលពិធីទាំងអស់នោះគឺមានអាយុកាលរាប់រយ រាប់ពាន់ឆ្នាំមកហើយ ហើយពិធីបុណ្យនីមួយៗសុទ្ធតែបង្កប់នូវខ្លឹមសារអត្ថន័យជ្រាលជ្រៅល្អៗសម្រាប់វឌ្ឍនភាពសង្គមថែមទៀត ។ ដូច្នេះវាគ្មានហេតុផលអ្វីដែលត្រូវនាំគ្នាជ្រួលជ្រើមទទួលយកវប្បធម៌ពីបរទេសមកធ្វើជាកម្មសិទ្ធរបស់ជាតិខ្មែរឡើយ និងរហូតដល់បណ្ដែតបណ្ដោយឱ្យមន្រ្តីរាជការ គ្រូបង្រៀន និងប្រជាពលរដ្ឋមួយចំនួនធំនាំគ្នាឈប់សម្រាកពីម៉ោងការងាររបស់ខ្លួនឡើយ ឧទាហរណ៍៖ ដូចជាពិធីបុណ្យចូលឆ្នាំចិន បុណ្យសែនក្បាលទឹក បុណ្យឆេងម៉េង បុណ្យតាណូអែល ឬបុណ្យវ៉ាឡង់ទីនជាដើម ។

ព្រោះតែប្រទេសកម្ពុជាគឺជាប្រទេសកាន់នូវរបបសេរី ដូច្នេះជនបរទេស ឬកាត់បរទេស គេពិតណាស់ប្រាកដជាត្រូវប្រារព្ធពិធីបុណ្យទៅតាមជាតិសាសន៍របស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលក៏គួរមានវិធានការណ៍ដ៏មានប្រសិទ្ធភាពទាំងផ្លូវក្ដៅ និងត្រជាក់ដើម្បីកំណត់ធ្វើយ៉ាងណា កុំឱ្យពិធីបុណ្យរបស់បរទេសទាំងអស់នោះជះឥទ្ធិពលនៅក្នុងសង្គមខ្មែរជ្រុលហួសព្រំដែន ។ សង្គមខ្មែរ តម្រូវឱ្យជនបរទេសប្រារព្ធពិធីជាតិរបស់ខ្លួន ប៉ុន្តែជាតិខ្មែរក៏មានច្បាប់សម្រាប់ដែនអធិបតេយ្យរបស់ខ្លួន ដែលដាច់ខាតជនគ្រប់រូបត្រូវតែអនុវត្តដើម្បីកិត្យានុភាពជាតិ សុខសន្តិភាពជាតិ សុវត្ថិភាពជាតិ និងស្ថេរភាពសង្គមខ្មែរវិញផងដែរ ពុំមែនសេរីបែបអាណាធិបតេយ្យឡើយ ។

ដូច្នេះរដ្ឋាភិបាលខ្មែរ ទាំងបញ្ញវន្ត បណ្ឌិត សាស្រ្តាចារ្យ និងប្រជាពលរដ្ឋទូទៅ គួរ ឬត្រូវធ្វើយ៉ាងណាដើម្បីរៀបចំ និងពិនិត្យពិច័យចរន្ធឥទ្ធិពលនៃវប្បធម៌បរទេស ឬការសាយភាយនៃវប្បធម៌អកុសលទាំងឡាយណាដែលគម្រាមកំហែងដល់សន្តិភាពជាតិ សុវត្ថិភាពជាតិ និងឯកភាពជាតិខ្មែរ ។ បើជាតិខ្មែរពុំមានវិធានការដ៏មានប្រសិទ្ធភាពដើម្បីកំណត់ និងរៀបចំបរិបទឥទ្ធិពលនៃវប្បធម៌បរទេសទេ មិនយូរឡើយ វប្បធម៌បរទេសនឹងត្រូវជ្រួតជ្រាបពេញសរសៃសង្គមជាតិខ្មែរដោយមិនដឹងខ្លួន ដែលនឹងអាចក្លាយទៅជាទម្លាប់របស់ប្រទេសទាំងមូល ហើយពេលនោះដួងព្រលឹងវប្បធម៌-អរិយធម៌កំពូលៗរបស់ខ្មែរក៏អាចនឹងត្រូវប្រឈមនឹងហានិភ័យ រហូតស្ទើរតែអាចនិយាយបានថា នឹងបាត់បង់នូវអត្តសញ្ញាណជាតិរបស់ខ្លួនជាក់ជាពុំខាន ដូចពាក្យចាស់ព្រឹទ្ធាចារ្យខ្មែរពីបុរាណលោកពោលនេះពិតជាមិនខុសឡើយ “វប្បធម៌ជាតិរលត់ ជាតិខ្មែរនឹងរលាយ វប្បធម៌ជាតិពណ្ណារាយ ជាតិខ្មែរថ្កើងថ្កាន”៕

ដោយ៖ ឈូក ស
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code