លោក កឹម សុខា នឹងចុះជួបថ្នាក់ដឹកនំាមូលដ្ឋាននៅក្រុងសួងព្រឹកស្អែក
ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០១៦ ម៉ោង ០៩:៣៣ (22-01-2016 09:33)
រាជធានីភ្នំពេញ ៖ បើតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់លោក កឹម សុខា បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ មករាស្អែកនេះ លោកប្រធានស្តីទីគណបក្សសង្រ្គោះជាតិរូបនេះ នឹងជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន ចលនាស្រ្ដីគណបក្ស និងចលនាខ្មែរឥស្លាម នៅក្នុង “វេទិកាសកម្មជនមូលដ្ឋាន” ដែលមានអសយដ្ឋាន ភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE