លោកប្រធានក្លឹប Buriram United ដែលតែងតែបញ្ជាក់ថាក្លឹបរបស់លោក នឹងលេងឱ្យអស់ពីសមត្ថភាពនោះ ព្រមទទួលស្គាល់ថាលេងជាមួយ Cambodia All Stars កីឡាករពិតជាមិនមានទម្រង់លេងល្អទេ ពួកគេលេងមិនស៊ីចង្វាក់គ្នាឡើយ។
ក្រោយបរាជ័យរបស់ក្លឹបបាល់ទាត់ Buriram United ប្រធានក្លឹបបានថ្លែងទៅអ្នកគាំទ្រទាំងភាពសោកស្តាយដូច្នេះថា៖ “សូមទោសចំពោះលទ្ធផលប្រកួតមិត្តភាពជាមួយក្រុម Cambodia All Starsដោយយើងមិនអាចនាំជ័យជម្នះទៅមាតុភូមិបាន…ជើងកីឡាករនិងតិចនិកដែលយើងប្រើលើទីលានហាក់មិនសូវស៊ីសង្វាក់គ្នាសោះ។ លោកបន្ថែមថា “ខ្ញុំនឹងព្យាយាមបំពេញរាល់ចំណុចខ្វះខាតទាំងអស់នេះ ”។