ថ្ងៃសៅរ៏ ទី២៣ ខែមករា ឆ្នាំ២០១៦ ម៉ោង ០៩:៥៤ (23-01-2016 09:54)
ខេត្តមណ្ឌលគិរី ៖ បើកុំតែមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឲ្យទប់ស្កាត់ការរត់ពន្ធឈើខុសច្បាប់ និងការកាប់បំផ្លាញឈើនៅតំបន់ភូមិភាគឦសាន ម្ល៉េះគ្មាននរណាដឹងថា ឧក្រិដ្ឋកម្មព្រៃឈើមានទំហំមហាសាលបែបនេះឡើយ។ លុះមានការត្រួតពិនិត្យទើបដឹងថា ក្រុមហ៊ុនខ្លះដែលចូលមកវិនិយោគ នៅក្នុងខេត្តមណ្ឌលគិរី និងខេត្តតំបន់ភាគឦសាន្តផ្សេងទៀត លើវិស័យកសិឧស្សាហកម្ម កំពុងធ្វើព្យុះធ្វើភ្លៀងស្រេចនឹងចិត្ត ។
ក្រៅពីការប្រមូលឈើក្នុងដែនដីរបស់ក្រុមហ៊ុន ជាដីសម្បទានសេដ្ឋកិច្ច ដែលសុទ្ធសឹងដីព្រៃរិចរឹល ដែលតម្រូវឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ និងស្តារធនធានធម្មជាតិឡើងវិញ ក្នុងលក្ខខណ្ឌមិនប៉ះពាល់ដល់ជីវចម្រុះ និងប្រជាជនក្នុងតំបន់ បែរជាថៅកែក្រុមហ៊ុនមានខ្លះជាជនជាតិបរទេស និងខ្លះជនជាតិខ្មែរ បានធ្វើការប្រមូលទិញឈើយ៉ាងរង្គាល ឬដាក់កម្លាំងឲ្យចូលទៅកាប់ឈើនៅក្នុងតំបន់ហាមឃាត់ និងតំបន់អភិរក្ស បង្កឲ្យធនធានព្រៃឈើទាំងនោះរងនូវភាពមហាវិនាសស្ទើរគ្មានសល់ ។
ទាក់ទិនកំណាត់ឈើដែលគេឃើញនៅក្នុងបរិវេណដីក្រុមហ៊ុនមុននេះ មន្ត្រីជំនាញព្រៃឈើនៅខេត្តមណ្ឌលគិរី បកស្រាយថា ឈើទាំងនោះមានច្បាប់ទម្លាប់ត្រឹមត្រូវ ។ ប៉ុន្តែពេលនេះឈើទាំងអស់នោះបែរជាគ្មានច្បាប់ និងត្រូវគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ បានធ្វើការឃាត់ទុកមិនឱ្យយកចេញ រាប់ពាន់កំណាត់ និងកន្លែងខ្លះទៀតដោយមើលឃើញថា ទ្វារគុកកាន់តែចូលកៀកនោះ ខ្លះបានដុតចោលគួរឱ្យមានការសោកស្តាយបំផុត ព្រោះកន្ទេលធំបន្លំដេកលែងបាន ។
កាលពីព្រឹកថ្ងៃទី២១ ធ្នូ មន្ត្រីជំនាញព្រៃឈើប្រចាំខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យនិងធ្វើការបង្ក្រាបឈើហុបរាប់រយរាប់ពាន់ម៉ែត្រគូប ដែលត្រូវគេដុតបំផ្លាញចោលនៅក្នុងបរិវេណក្រុមហ៊ុនប៊ិញភ្វឿក ដែលគំនរឈើទាំងនោះធ្លាប់ត្រូវបានលោក រឿង សុផាត តែងពោលថាមានច្បាប់ចុះហេតុអ្វីក៏គេដុតចោលទៅវិញ ? ។

ចំណែកលោក សំរ៉ង ឌីវិចិត្រ នាយកដែនជម្រកការពារសត្វព្រៃភ្នំព្រេច ដែលកន្លងមកក៏ធ្លាប់អះអាងមិនដាច់ពីមាត់ប្រាប់កោះសន្តិភាពថា គ្រប់ឈើដែលនាំចេញពីក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ក្រុមហ៊ុនដាយណាម ក្រុមហ៊ុនម៉ាសស្ទើខេសាន់ សុទ្ធតែមានច្បាប់ អនុញ្ញាតពីរដ្ឋបាលព្រៃឈើ តែពេលនេះបែរជាត្រូវគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ រកឃើញថា ភាគច្រើនគឺគ្មានច្បាប់ទេ ជាចោរសុទ្ធសាធ ។
ទាក់ទិនទៅនឹងករណីនេះ កោះសន្តិភាពបានព្យាយាមសុំការបំភ្លឺជាច្រើនដងពីលោកនាយកដែនជម្រកសត្វតាមរយៈទូរស័ព្ទ តែហៅចូលហើយគ្មានអ្នកឆ្លើយតប ។ គ្រាន់តែក្នុងប៉ុន្មានករណីនេះសរបញ្ជាក់ឲ្យឃើញថា ការរត់ពន្ធឈើក្នុងខេត្តមណ្ឌលគិរី គឺមានលក្ខណៈជាប្រព័ន្ធ ព្រោះគ្រប់ជំនាញទាំងអស់សុទ្ឋតែដឹងថា ឈើដែលក្រុមអស់លោកឧកញ៉ាខ្លះកំពុងរកស៊ីកន្លងមកនោះ គឺគ្មានច្បាប់ តែអស់លោកជាមន្ត្រីជំនាញបែរជាខិតខំជួយសម្រួលដល់ការរត់ពន្ធឈើទាំងនោះ បានយ៉ាងរលូន ដោយគ្មានការរំខានបន្តិចសោះ ។
លុះត្រាមានបទបញ្ជាដាច់ខាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្ក្រាបឈើខុសច្បាប់ ទើបអស់លោកមន្ត្រីដែលនៅមើលការខុសត្រូវក្នុងមូលដ្ឋានកម្រើកសរសៃយ៉ាងចម្លែក រត់ទៅចាប់ឯលិចផង ឯកើតផង នៅតែចាប់មិនឈ្នះត្បិតឈើមួយចំនួនធំត្រូវបានគេដុតបំផ្លាញ នឹងយកទៅកប់ក្នុងដីដែលមិនអាចរកឃើញសូម្បីមួយដុំ ។
ប្រតិបត្តិការបង្ក្រាបឈើនៅទូទាំងខេត្តមណ្ឌលគិរីនាពេលប៉ុន្មានថ្ងៃកន្លងមក ត្រូវគេមើលឃើញថា មន្ត្រីជំនាញបានចាប់ឃាត់ឈើល្មើសច្បាប់បានចំនួនរាប់ពាន់កំណាត់រួចមកហើយ នឹងកំពុងធ្វើប្រតិបត្តិការបន្ត ។ តែទោះជាយ៉ាងណារហូតមកដល់រសៀលថ្ងៃទី២១ មករា ២០១៦ កោះសន្តិភាពនៅមិនទាន់ទទួលរបាយការណ៍លំអិត ពីរដ្ឋបាលព្រៃឈើមណ្ឌលគិរី ពីចំនួនក្រុមហ៊ុននិងចំនួនឈើដែលបានបង្ក្រាបនៅឡើយទេ ព្រោះហាក់ដូចជាមានការលាក់លៀមពីមន្ត្រីជំនាញ ។
បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីមិនត្រឹមតែមាននៅតាមបណ្តាក្រុមហ៊ុនដែលមានដីសម្បទានទេ សូម្បីនៅតាមខ្សែបន្ទាត់ព្រំដែនដែលមានប្រវែងប្រមាណជាង២០០គីឡូម៉ែត្រ ក៏សម្បូរសកម្មភាពនាំឈើចេញទៅក្រៅប្រទេសផងដែរ ។ ក្នុងនោះច្រករបៀងមួយចំនួនដែលមានសកម្មភាពដឹកជញ្ជូនឈើចេញ ក្នុងស្រុកកែវសីមាមាន ច្រកបាឡាង ច្រកឡាប៉ាខេ ច្រកង៉ាំដី ច្រកង៉ាំបាវ៉េ ច្រកង៉ាំយូលិត ស្រុកអូររាំងមាន ច្រកទួលស្វាយ ច្រកដាក់ដាំ ច្រកឡាំប៉ឹក ស្រុកពេជ្រាដា មានប៉ុស្តិ៍៧ ច្រកអូរតាំកន ប៉ុស្តិ៍៦ ប៉ុស្តិ៍៥ ប៉ុស្តិ៍៤ ។ ចំណែកនៅស្រុកកោះញែក មានច្រកអូររូ ច្រកម្រើច នឹងប៉ុស្តិ៍៣ ជាដើម ។
ភាពអំណោយផលចំពោះក្រុមឈ្មួញដែលនាំឈើចូលទៅប្រទេសវៀតណាម ដោយសារតែគ្រប់បណ្តាច្រករបៀងក្នុងស្រុកអូររាំង ស្រុកពេជ្រាដា និងស្រុកកោះញែក គឺស្ថិតនៅតំបន់ការពារសត្វព្រៃណាំលៀ គ្រប់គ្រងដោយ ក្រសួងបរិស្ថាន និងតំបន់ព្រៃការពារមណ្ឌលគិរីគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ។
ចំណែកច្រករបៀងទាំងអស់នៅស្រុកកែវសីមា មានតំបន់អភិរក្សជីវចម្រុះសីមា ជាកន្លែងសម្បូរឈើប្រណិតៗសម្រាប់នាំចេញទៅប្រទេសវៀតណាម ។

សេចក្តីរាយការណ៍ដោយឡែកមួយ ពីស្រុកលំផាត់បានឱ្យដឹងថា ក្នុងក្រុមហ៊ុនមួយដែលមានព្រំប្រទល់ជាប់គ្នារវាងខេត្តរតនគិរី និងមណ្ឌលគិរី បន្ទាប់ពីមានការបង្ក្រាបទីតាំងក្រុមហ៊ុនដែលកាប់ឈើខុសច្បាប់ តាមបណ្តាខេត្តមួយចំនួនរួចមកមានក្រុមហ៊ុនខ្លះ ក៏បានយកគ្រឿងចក្រកាយរណ្តៅ កប់ឈើអត់ច្បាប់ដែលកាប់ចេញពីតំបន់ជំរកសត្វព្រៃលំផាត់ ។
លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ចូលពិនិត្យគំនរឈើក្នុងឃ្លាំងឧកញ៉ាទ្រីភាព ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២១ មករា លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមដំណើរជាមួយនឹងមន្ត្រីជំនាញជា ច្រើនរូបទៀត បានចូលទៅពិនិត្យឃ្លាំងឈើរបស់ឧកញ៉ា ទ្រី ភាព នៅចំណុចវាយថ្ម ស្ថិតនៅភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ។
តាមព័ត៌មានបានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន បន្ទាប់ពិនិត្យមើលគំនរឈើនៅក្នុងឃ្លាំងរបស់ឧកញ៉ា ទ្រី ភាព ហើយ ក៏បន្តដំណើរតាមឧទ្ធម្ភាគចក្រ ទៅពិនិត្យមើលគំនរឈើ នៅក្នុងក្រុមហ៊ុន វាវីអគ្គិសនីសេសានក្រោម២ របស់ក្រុមហ៊ុន បាតអាង ស្ថិតនៅភូមិស្រែ.គ ឃុំស្រែ.គ ស្រុកសេសាន ។
រហូតដល់ម៉ោង៤រសៀល ថ្ងៃទី២១ មករា មន្ត្រីរដ្ឋបាលព្រៃឈើ មិនទាន់ទម្លាយឱ្យដឹងពីចំនួនឈើ នៅក្នុងឃ្លាំងឧកញ៉ា ទ្រី ភាព នៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យកាលពីថ្ងៃទី២០ មករា ។
ទោះបីជាមិនទាន់ដឹងពីទិន្នន័យឈើយ៉ាងណា មន្ត្រីជំនាញបានឱ្យដឹងផងដែរថា កំពុងតែពិនិត្យ លើឯកសារពាក់ព័ន្ធជាជំហាន ព្រោះឯកសារឈើមានច្រើន ជាមួយនិងចំនួនឈើជាក់ស្តែង ដែលមានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
គួរបញ្ជាក់ថា ៖ គំនរឈើជាច្រើនពាន់ដុំ ក្នុងឃ្លាំងស្តុកឈើរបស់ឧកញ៉ា ទ្រី ភាព ចំនួន២កន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យ កាលពីព្រឹកថ្ងៃទី២០ មករា ដែលសមត្ថកិច្ចអះអាងថា មិនមែនមកចាប់ទេ គឺមកពិនិត្យមើល តើត្រឹមត្រូវតាមច្បាប់ដែរឬអត់ ។
ប្រតិបត្តិការនេះមានកម្លាំងកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានខេត្តស្ទឹងត្រែង កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន បានចូលទៅក្នុងឃ្លាំងស្តុកឈើ នៅចំណុចគល់ស្ពានសេកុង ភូមិលើ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង១០ព្រឹក ។ ដោយឡែកម៉ោង១២ថ្ងៃត្រង់ កម្លាំងសមត្ថកិច្ចដដែល បានចូលទៅឃ្លាំងស្តុកឈើ ស្ថិតនៅភូមិ សំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ដែលដឹងថា ឃ្លាំងនេះជាចំណុចប្រមូលឈើនៅក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង យកស្តុកទុក ហើយបន្តដឹកជញ្ជូនមកស្តុកនៅក្នុងឃ្លាំង ចំណុចគល់ស្ពានសេកុង ក្រុងស្ទឹង ត្រែង៕

>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE