-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Showing posts with label បណ្ឌិត កែម ឡី. Show all posts
Showing posts with label បណ្ឌិត កែម ឡី. Show all posts

អ្នកធំអ្នកមានកំពុងស្ទូងស្រូវនៅក្នុងស្រែ ចំណែកអ្នកស្រែ កំពុងសម្លឹងសញ្ចឹងគិត ត្បិតពួកបណ្ឌិតកំពុងដេកជំតិតបះគូថឡើងលើ។គ.ប.ម



Ah Poch
Ah khom.


-------------------------------------------------------------------------------------------------
ភស្តុតាងមួយទៀត បញ្ជាក់អំពីគម្រោងការ ក្នុងការសម្លាប់ លោក កែម ឡី
                                                 មិនខុសពីកាលបាញ់សម្លាប់លោកជាវិជ្ជាឡើយ






ថ្មីៗនេះ រូបថតលោកកែម ឡី ហាក់ដេកស្លាប់ នៅលើកៅអី 
បត់ក.ទៅក្រោយ ភ្នែកសំឡឹង ពិដាន អត់មានឈាម ហូរចុះ 
ក្នុង ហាងកាហ្វេ តើមាន ផ្ដាំផ្ញើរ ពាក្យសម្ងាត់ អ្វី ?

ការបក ស្រាយមួយ ៖
១ យោងទៅតាម អំណះអំណាង នៃយុវជន បីនាក់ដែលបាន
ជួបនិយាយ ២ម៉ោង ១ថ្ងៃ មុនកើតហេតុ ហើយត្រូវ ជួបសារជាថ្មី 
ម្ដងទៀត នៅថ្ងៃបន្ទាប់ វេលា ម៉ោង ១០ព្រឺក នៅ កន្លែងដដែល 
ម៉ោង ក្រោយរឿង ឃាតុកម្ម្ ថា មានជនសង្ស័យ ៣នាក់ រួច
ទៅ ហើយ ដែល ដឹងយ៉ាងច្បាស់ ពេលវលា នៃការណាត់ជួប ។
មុនលោកកែម ឡីមកដល់ ហាងកាហ្វេ មិនលក់កាហ្វេ ឲ្យភ្ញៀវ 
ដោយសារថា អត់ភ្លើង។
យោងទៅ តាមស្ថានភាព ហាង តូចចង្អៀត និង មាឌធំ រឹងមាំ 
នៃជនរងគ្រោះ មិនអាចមាន ឃាតករ ៣-៤នាក់ មកចាប់ក្រៀក 
ហើយកាច់ក លើកៅអី ដែលសឹងទល់នឹង ទ្រនើរ តាំងទំនិញ ទៅ
ហើយ ជនរងគ្រោះ មានពេល ២-៣ វិនាទី ដើម្បីស្រែក ទាត់តុះ 
រកជំនួយ។


មានន័យថា ជាការរៀបចំ ជាមុន ក្រុមឃាតករ បានយក ហាងនិង
បុគ្គលិក ជាចំណាប់ខ្មាំង ទៅហើយ ចាំតែលោក កែមឡីមកដល់ 
ដើម្បី លក់កាហ្វេ មានថ្នាំសន្លប់ ឲ្យបាត់ស្មារតីធ្លាក់ ទូរស័ព្ទ ពីដៃ 
ហើយ បាញ់សម្លាប់ ជាខាងក្រោយ ។ ក្រោមការ គំរាមកំហែង 
បុគ្គលិក ហាង អត់ដឹង អត់ឃើញ ហើយអាច និយាយបំភាន់ បំ
ភ្លើស ទៅទៀត ដោយប្រការណាមួយ ។

រូបថតនេះមិនខុស ពីរូបវិដេអូ មុនទេចេញ ពីប្រភព ប៉ូលិស 
ហាក់ដួច ចង់និយាយ មាន មន្រ្តី ប៉ូលិស ខ្លះពាក់ព៍ន្ធ ហើយអ្នក
នៅ ពីក្រោយខ្នង មតិមហាជន អាចកាត់យល់ !

ទូរទស្សន៍ថៃ ចាក់ផ្សាយអំពីដំណើរនយោបាយ ដែលនាំឲ្យសម្លាប់ លោក កែម ឡី។ រឿងឃាតកម្មនេះ មានចំណងពាក់ព័ន្ធយ៉ាងជាក់លាក់ ជាមួយនយោបាយ របស់លោក ហ៊ុន សែន។ 27-7-2016. (From: ที่นี่ ThaiPBS)



សូមស្តាប់លោក ហុង លីម តំណាងរាស្រ្ត នៅរដ្ឋ វិចធូរៀ ប្រទេស អូស្រ្តាលី (Victoria Australia) ធ្វើបទសម្ភាស៍ជាមួយ "ABC News" ស្តីពី
 "របបតិរច្ឆាន"កម្ពុជានាពេលបច្ចុប្បន្ន។



បង្ហោះ​នៅ​វេលាមោ៉ង 2:34 am ថ្ងៃ Tuesday 16th August 2016​ អត្ថបទ​ដោយ: ក្រៃថោង


មកទល់នឹងថ្ងៃទី១៦ ខែសីហា នេះគឺមានរយៈពេលជាង១ខែហើយលើករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី  
ប៉ុន្តែករណីនេះ ហាក់នៅតែមិនទាន់រកឃើញភស្តុតាងណាមួយជាក់លាក់ពីអាជ្ញាធរដែលអាចយកជាការបាននោះ
ទេ ។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងតែម្ដង ស្ថិត
នៅក្នុង Star Mart របស់ការ៉ាស់ស៊ាំង Caltex នៅម្ដុំស្តុបបូកគោកាលពីព្រឹកថ្ងៃទី១០កក្កដាឆ្នាំ២០១៦ នៅវេលាម៉ោង
ជិត១០ព្រឹក។
ស្របពេលដែលការអូសបន្លាយរឿងស៊ើបរកការពិតករណីសម្លាប់បណ្ឌិត កែម ឡី កាន់តែយូទៅៗនោះ ក៏មានរូប
ភាពមួយលេចឡើងតាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងថ្មីស្រឡាងធ្វើឱ្យមហាជនជាច្រើនចាប់ អារម្មណ៍ និងដាក់
ការសង្ស័យគ្រាប់ៗគ្នាថា តើមានរឿងអ្វីកើតឡើងមុនពេលបាញ់?  តើមានអ្វីកើតឡើងក្រោយពេលបាញ់ ? 
ករណីទាំងអស់នេះ មានតែកាំមេរ៉ាសុវត្ថិភាពតែប៉ុណ្ណោះដែលអាចវេចរកមុខជន ឃាតករពិតប្រាកដ និងអ្នកនៅ
ពីក្រោយមកផ្ដន្ទាទោសបាន ហើយក៏អាចមើលឃើញពីឈុតឆាកដែរ។
នៅក្នុងរូបភាពដែលបានបែកធ្លាយត្រូវបានគេបង្ហោះចូលបណ្ដាញសង្គមហ្វេសប៊ុកនោះអាចមើលឃើញ ថា ការ
ស្លាប់របស់លោកបណ្ឌិត កែម ឡី មិនមែនស្លាប់ដេកស្ដូកស្ដឹងនៅលើឥដ្ឋការ៉ូដូចមហាជនបាន ឃើញកាលពីថ្ងៃ
ទី១០ កក្កដា នោះទេ ពោលរូបភាពនេះបង្ហាញថា លោកបណ្ឌិត កែម ឡី ស្លាប់នៅលើ កៅអី ភ្នែកបិទមើលទៅ
ពិដាន និងដៃសំយុងចុះមកក្រោម ។ ប៉ុន្តែផ្ទុយពីនេះបែរជាឈុតឆាកនេះត្រូវបា នគេមើលឃើញកាលពីថ្ងៃទី១០
ថា បណ្ឌិត កែម ឡី ដេកស្លាប់ក្នុងថ្លុកឈាមនៅលើឥតការ៉ូទៅវិញ ។ តើមានមូលហេតុអ្វីពិតប្រាកដ ។ តើកាំមេរ៉ា
សុត្ថិភាពមានផ្ទុកសកម្មភាពអ្វីខ្លះនៅក្នុងនោះ តើអ្នកណាខ្លះដែលពាក់ព័ន្ធនឹងករណីនេះ ទើបអាជ្ញាធរមិនព្រម
បង្ហាញទាល់តែសោះ  ។

ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក្រ កាលពីកន្លងទៅបានថ្លែងប្រាប់សារព័ត៌មានក្នុង
ស្រុកថា អាជ្ញាធរមិនអាចបង្ហាញកាំមេរ៉ាសុវត្ថិភាពបាននោះទេ ។ ប៉ុន្តែអាចអនុញ្ញាតិឱ្យភរិយារបស់ លោកបណ្ឌិត
កែម ឡី គឺអ្នកស្រី បូ រចនា និងមេធាវី មើលបាន ។ បន្ថែមពីលើនេះអ្នកនាំពាក្យរូប ដដែលនេះបន្តថា អាជ្ញាធរនៅ
មិនទាន់រកឃើញតម្រុយអ្វីថ្មីលើករណីសម្លាប់បណ្ឌិត កែម ឡី នោះទេ ។ ប៉ុន្តែយ៉ាងណាពលរដ្ឋនៅតែទទូចឱ្យ
បង្ហាញកាំមេរ៉ាសុវត្ថិភាពនោះជាសាធារណៈដើម្បីបញ្ចប់ចម្ងល់ ៕ 

ប្រភព.http://imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=2317#

ភស្តុតាងថ្មីបញ្ជាក់ថាបណ្ឌិត កែម ឡី ស្លាប់នៅលើកៅអី






នេះជាវេទិការជជែកគ្នាជាលើកចុងក្រោយ និងជាឱកាសចុងក្រោយ ដែលខ្ញុំជួប លោក បណ្ឌិត កែម ឡី (ថ្ងៃទី ០៨ កក្កដា ២០១៦) គឺពីរថ្ងៃមុនគាត់ត្រូវបានគេបាញ់សម្លាប់។ 
គិតមកដល់ថ្ងៃនេះ អំពើឃាតកម្មបានកើតឡើងគឺ១ខែគត់ ប៉ុន្តែយើងនៅមិនទាន់ឃើញពន្លឺដែលអាចជឿទុកចិត្តបាននៅឡើយថានរណាជាឃាតករពិតប្រាកដ និងអ្នកពាក់ព័ន្ធ។ 
យើងចង់ឃើញរបាយការណ៍សើុបអង្កេត ភស្តុតាង រួមទាំងវីដេអូនៃអំពើឃាតកម្មនេះផ្សព្វផ្សាយប្រកបដោយតម្លាភាព។



ភស្តុតាង​ថ្មី​បញ្ជាក់​ថា​បណ្ឌិត កែម ឡី ស្លាប់​នៅ​លើ​កៅអី

ដោយ អាស៊ីសេរី
2016-08-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
សព​លោក កែម ឡី ២០១៦ ៨៥៥
ពលរដ្ឋ​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​កម្រង​ផ្កា និង​រូបថត​លោក​បណ្ឌិត កែម ឡី នៅ​យប់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
 RFA/Chuop Sereyroth
មាន​មនុស្ស​មិន​ច្រើន​ប៉ុន្មាន​ទេ​ដែល​បាន​ឃើញ​សភាព​សព​របស់​លោក​បណ្ឌិត កែម ឡី ភ្លាមៗ ក្រោយ​ឃាតក​បាញ់​ចំនួន ​២​គ្រាប់​ទៅ​លើ​រូបលោក​នោះ។ ភស្តុតាង​ថ្មី​មួយ​ដែល​អាស៊ីសេរី ទើប​ទទួល​បាន​បញ្ជាក់​ថា សព​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម តាម​ពិត​ស្លាប់​នៅ​លើ​កៅអី ពោល​គឺ​ពុំ​មែន​ដេកដួល​នៅ​លើ​ឥដ្ឋ​ការ៉ូ​នោះ​ឡើយ។
សាកសព​ក្នុង​រូបថត​ដែល​អាស៊ីសេរី ទទួល​បាន​​ដែល​មាន​សភាព​អង្គុយ​លើ​កៅអី​ផ្អែក​ទៅ​ក្រោយ ដៃ​ទាំង​ពីរ​ធ្លាក់​សំយ៉ុង​ចុះ​ក្រោម និង​ក្បាល​ផ្ងារ​ហាក់​សម្លឹង​មើល​ទៅ​ពិតាន​នោះ គឺ​ជា​លោក​បណ្ឌិត កែម ឡី។ ផ្ទុយ​ទៅ​វិញ សាកសព​របស់​លោក​បណ្ឌិត កែម ឡី ក្រោយ​អំពើ​ឃាតកម្ម​ដែល​គេ​ឃើញ​តាម​បណ្ដាញ​ព័ត៌មាន​នោះ គឺ​ដេក​ផ្ងារ​នៅ​លើ​ឥដ្ឋ​ការ៉ូ​ក្នុង​ថ្លុក​ឈាម។
ស្រប​ពេល​សាធារណជន​មាន​ចម្ងល់​ថា តើ​ឃាតក​ពិត​ដែល​បាញ់​លោក​បណ្ឌិត កែម ឡី ជា​នរណា​ឲ្យ​ប្រាកដ? ស្រាប់​តែ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​កក្កដា មាន​វីដេអូ​ថ្មីស្រឡាង​មួយ​ត្រូវ​គេ​ផុស​ឡើង​នៅ​ក្នុង​បណ្ដាញ​សង្គម ហើយ​វីដេអូ​ឃ្លិប​នោះ​បាន​បង្ហាញ​ពី​ចំណុច​មន្ទិល​សង្ស័យ​មួយ​ចំនួន​ក្នុង​អំពើ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា កន្លង​ទៅ​នេះ។
វីដេអូ​ដែល​មាន​រយៈពេល​ជាង ២​នាទី​ដែល​ត្រូវ​បាន​គេ​ដាក់​បង្ហោះ​​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) គឺ​ឃើញ​សកម្មភាព​ជនសង្ស័យ​ព្យាយាម​រត់​តាម​ដង​ផ្លូវ​សុធារស​ឆ្ពោះ​ទៅ​ត្រង់​ផ្សារ​អ៊ីអន (Aeon) ក្រុង​ភ្នំពេញ។
ឃ្លិប​វីដេអូ បង្ហាញ​នូវ​សកម្មភាព​រត់​ក្នុង​ល្បឿន​​មធ្យម​របស់​ជនសង្ស័យ​ដែល​មាន​ភិនភាគ​ដូច​ឈ្មោះ អឿត អាង។ ខណៈ​ជនសង្ស័យ​កំពុង​រត់ ស្រាប់​តែ​មាន​ម៉ូតូ​ធំ​មួយ​គ្រឿង​ពណ៌​ខៀវ​មាន​ពាក់​ស្លាក​អក្សរ​ថា ប៉ូលិស (Police) ជា​ភាសា​អង់គ្លេស​នៅ​ចំហៀង ដែល​មាន​អ្នក​បើក​ពាក់​អាវ​ពណ៌​ស និង​ពាក់​មួក​សុវត្ថិភាព​ផង។ ក្នុង​រូប​វីដេអូ​នោះ គេ​ឃើញ​ម៉ូតូ​បង្អង់​ល្បឿន​ក្បែរ​ជនសង្ស័យ ហើយ​ហាក់​ដូច​ជា​បាន​និយាយ​សាសង​គ្នា​ជា​មួយ​ជនសង្ស័យ​បាន​មួយ​ភ្លែត។
បន្ទាប់​មក​គេ​ឃើញ​ជនសង្ស័យ​ព្យាយាម​ឡើង​ជិះ​លើ​ម៉ូតូ ប៉ុន្តែ​គេ​មិន​ដឹង​មូលហេតុ​អ្វី​ទើប​ជនសង្ស័យ​នេះ​ឡើង​ជិះ​ហើយ​ចុះ​រត់​វិញ ហើយ​រត់​បន្ត​ទៅ​មុខ​ទៀត។ រត់​បាន​បន្តិច ក៏​បង្អង់​ល្បឿន​ឈប់ ហើយ​ទម្លាក់​កាំភ្លើង​ខ្លី​ពី​ដៃ​ចុះ​នៅ​កណ្ដាលយប់​ថ្នល់ បន្ទាប់​ពី​នគរបាល​ដែល​យាម​ស្ថានទូត​រុស្សី ប្រើ​កាំភ្លើង​អាកា (AK) ភ្ជង់​ទៅ​លើ​ខ្លួន។ ប៉ុន្តែ​ទីបំផុត ម៉ូតូ​ដែល​គេ​សង្កេត​ឃើញ​ព្យាយាម​ឌុប​ជនសង្ស័យ​ដំបូង​នោះ បាន​បើក​មក​ស្ទាក់​ដឹក​យក​ជនសង្ស័យ​ទៅ​បាត់។
អឿត អាង ឬ ជួប សម្លាប់ ២០១៦ ៨៥៥
ជន​សង្ស័យ​សម្លាប់​បណ្ឌិត កែម ឡី ឈ្មោះ ជួប សម្លាប់ ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា អឿត អាង ព្យាយាម​ឡើង​ជិះ​លើ​ម៉ូតូ​ពាក់​ស្លាក​លេខ​ប៉ូលិស ត្រូវ​បាន​បង្ហាញ​ក្នុង​វីដេអូ​ឃ្លីប​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៦។ Screenshot
ជុំវិញ​សំណុំ​រឿង​ដ៏​រស៊ើប​មួយ​នេះ សមត្ថកិច្ច​តែង​អះអាង​ថា ពុំ​មាន​តម្រុយ​ណា​មួយ​ថ្មី ក្រៅ​ពី​ជន​ត្រូវ​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ​ឡើយ។
ទាក់ទិន​ករណី​នេះ លោក ខៀវ សុភ័គ អះអាង​ថា វា​ជា​រឿង​ល្អ​ដែល​មាន​តម្រុយ​ថ្មី និង​ជា​ការ​បើក​ផ្លូវ​បន្ថែម​ទៀត​ដល់​សមត្ថកិច្ច​ក្នុង​ស្វែង​រក​ភស្តុតាង​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​មួយ​នេះ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​របាយការណ៍​ណា​មួយ​របស់​សមត្ថកិច្ច​បង្ហាញ​ថា តើ​សាកសព​លោក​បណ្ឌិត កែម ឡី ស្លាប់​ក្នុង​ស្ថានភាព​បែប​ណា​នៅ​ឡើយ​ទេ ហើយ​ថា តើ​មាន​អ្វី​បាន​កើត​ឡើង​ខ្លះ​នៅ​ចន្លោះ​ពេល​រវាង​ការ​បាញ់​សម្លាប់​លោក កែម ឡី និង​ការ​រត់​គេច​របស់​ជនសង្ស័យ​ឈ្មោះ ជួប សម្លាប់ រហូត​ដល់​ត្រូវ​គេ​ចាប់​ខ្លួន​បាន​នោះ។
អាស៊ីសេរី ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​ក្រុង​ភ្នំពេញ លោក ជួន សុវណ្ណ ជា​ច្រើន​ដង​តាម​ទូរស័ព្ទ ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។ ដោយ​ឡែក​ជំនួយការ​របស់​លោក ជួន សុវណ្ណ បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​ជុំវិញ​សំណុំ​រឿង​ដ៏​រសើប​មួយ​នេះ។ ដូច​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ទាំង​ស្នងការ​ក្រុង​ភ្នំពេញ លោក ជួន សុវណ្ណ និង​មន្រ្តី​នាំ​ពាក្យ​អគ្គស្នងការ​រាជធានី​ភ្នំពេញ មិន​អាច​ស្នើសុំ​ការ​បញ្ជាក់​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​អាច​ហៅ​ចូល​បាន។
ជុំវិញ​មន្ទិល​សង្ស័យ​ថា មន្ត្រី​នគរបាល​អាច​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ជួយ​ជនសង្ស័យ​នោះ លោក ជួន សុវណ្ណ ស្នងការ​ក្រុង​ភ្នំពេញ បាន​ថ្លែង​ការពារ​ដោយ​ប្រាប់​កាសែត​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ថា អ្វី​ដែល​មន្ត្រី​នគរបាល​របស់​លោក​មើល​ឃើញ​ក្នុង​ឃ្លិប​វីដេអូ ហាក់​មាន​រឿង​ចម្លែក​មួយ​ជន​ត្រូវ​ចោទ​នោះ គឺ​មិន​ដូច​អ្វី​ដែល​សាធារណជន​បាន​ឃើញ​ឡើយ។
លោក​បន្ថែម​ថា ពេល​នោះ​មន្ត្រី​នគរបាល​បាន​ដេញ​តាម​ចាប់​ខ្លួន ហើយ​ស្រែក​ឲ្យ​ជន​ត្រូវ​ចោទ​ឈប់។ ប៉ុន្តែ​តែ​ពេល​កម្លាំង​នគរបាល​ឃាត់​ឲ្យ​ឈប់​នោះ ជន​សង្ស័យ​បាន​ប្រះ​ខ្លួន​មក​លើ​នគរបាល​បន្តិច រួច​ក៏​រត​បន្ត​ទៅ​មុខ​ទៀត។
រី​ឯ​មន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​អះអាង​ថា ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​ នេះ សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​ទៅ​តុលាការ​អស់​ហើយ។ ចំណែក​មន្រ្តី​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា វិញ បាន​ត្រឹម​តែ​អោយ​ដឹង​ថា តុលាការ​កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​ជន​ត្រូវ​ចោទ ជួប សម្លាប់។ លោក​បន្ត​អះអាង​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ មិន​បាន​ទាមទារ​អោយ​មាន​មេធាវី។
មន្រ្តី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ថា លោក​ពុំ​បាន​ដឹង​ថា ​តើ​សព​លោក​បណ្ឌិត កែម ឡី ស្លាប់​ក្នុង​សភាព​អង្គុយ​លើ​កៅអី​ផ្អែក​ទៅ​ក្រោយ​ដៃ​ទាំង​ពីរ​ធ្លាក់​សំយ៉ុង​ចុះ​ក្រោម និង​ក្បាល​ផ្ងារ​ហាក់​សម្លឹង​មើល​ទៅ​ពិតាន​បែប​ណា​នោះ​ទេ។ លោក​បន្ត​ថា អ្វី​ដែល​លោក​បាន​ដឹង​គឺ​ត្រឹម​តែ​ឃើញ​សាកសព​លោក​បណ្ឌិត កែម ឡី ដេកដួល​រួច​ទៅ​ហើយ៖ «អូ! មិន​បាន​សួរ​គេ​ទេ ឃើញ​តែ​រូបថត​ដែល​គេ​ថត​មក​ដែរ ឃើញ​សព​ដួល​នៅ​ការ៉ូ​តែម្តង ដួល​ផ្កាប់​ដូច​យើង​ឃើញ​នេះ។ ឃើញ​ផ្កាប់​មុខ​សព​ហ្នឹង»
សាក្សី​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ដែល​មាន​ចម្ងាយ​ប្រហែល ២០០​ម៉ែត្រ ពី​ទីតាំង​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី សុទ្ធ​តែ​អះអាង​ដូចៗ​គ្នា​ថា មនុស្ស​ដែល​សមត្ថកិច្ច​ចាប់​បាន គឺ​មាន​ភិនភាគ​ដូច​នឹង​ជន​ត្រូវ​ចោទ​ដែល​បាន​ចាប់​ខ្លួន​នេះ​មែន។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ពួក​គេ​នៅ​មាន​មន្ទិល​សង្ស័យ​ថា តើ​ហេតុ​អ្វី​បាន​ជា​ឃាតក​សម្លាប់​ហើយ​រត់​ឲ្យ​គេ​ចាប់​បាន​ដោយ​ស្រួល។ ពលរដ្ឋ​ដាក់​មន្ទិល​សង្ស័យ​ថា នេះ​អាច​ជា​រូបភាព​លេង​ល្ខោន​ស្ពិន​ភ្នែក​ដែរ ឬ​ទេ។
មាន​អ្នក​ផ្ដល់​បទសម្ភាសន៍​ភាគ​ច្រើន​ដែល​មាន​ចម្ងាយ​ប្រហែល​ពី ២ ទៅ ៣០០​ម៉ែត្រ​ពី​តាំង​កើត​ហេតុ​វិញ សុទ្ធ​តែ​អះអាង​ថា បាន​ឃើញ​ឈ្មោះ ជួប សម្លាប់។ ប៉ុន្តែ​ពី​តាំង​កើតហេតុ និង​ទីតាំង​ម្ដុំ​បរិវេណ​កើត​ហេតុ​ពុំ​មាន​អ្នក​ផ្ដល់​សម្ភាសន៍​ថា ឃើញ ឬ​បាន​ជួប​ឈ្មោះ​ជន​ត្រូវ​ចោទ​នេះ​ឡើយ។
ទាំង​សន្តិសុខ​យាម​ហាង​លក់​ទំនិញ ឈ្មោះ ហ្វែរ ម៉ាត (Fare Mart) នៅ​កាច់​ជ្រុង​ស្តុប​ម៉ៅសេទុង និង​ផ្លូវ​លេខ ៦៣ និង​សន្តិសុខ​យាម​នៅ​ហាង​លក់​គ្រឿង​អេឡិចត្រូនិច I One Service Center ខាង​កើត​ ហ្វែរ ម៉ាត ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ជិត​ហាង​លក់​ទំនិញ​ឈ្មោះ ហ្វែរ ម៉ាត នោះ​ដែរ អះអាង​ថា បាន​ឃើញ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ​មែន ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​ការ​សង្ស័យ​ថា នេះ​ជា​ឃាតក​ពិត ឬ​អាច​ជា​ឃាតក​សិប្បនិមិត្ត។
​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​ស្តារម៉ាត
ចំណែក​អ្នក​បម្រើការ​ម្នាក់​នៅ​ក្នុង​ហាង​ស្តារម៉ាត ហាង​សាំង​កាល់តិច នៅ​ស្តុប​បូកគោ ទី​ដែល​លោក​បណ្ឌិត កែម ឡី ត្រូវ​គេ​ធ្វើ​ឃាត​នោះ អះអាង​ថា រូបភាព​ដែល​ចាប់​បាន​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព គឺ​មាន​គុណភាព​កម្រិត​ខ្ពស់​បំផុត​ដែល​អាច​មើល​ឃើញ​រោម​មនុស្ស​ថែម​ទៀត​ផង។
មាន​ការ​សង្ស័យ​លើ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ ន.ប ដែល​ចត​ក្បែរ​រថយន្ត​លោក​បណ្ឌិត កែម ឡី
​បុគ្គលិក​បម្រើការ​ផ្នែក​សន្តិសុខ​ក្រុមហ៊ុន​កាល់តិច​ម្នាក់ ដែល​ថ្លែង​ក្នុង​លក្ខណៈ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា នៅ​មុន​ព្រឹត្តិការណ៍​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គេ​សង្កេត​ឃើញ​រថយន្ត​មួយ​គ្រឿង​ដែល​មាន​ពាក់​ស្លាក​លេខ ន.ប ចត​ក្បែរ​រថយន្ត​លោក​បណ្ឌិត កែម ឡី។ បន្ទាប់​ពី​កើត​ហេតុ​ភ្លាម រថយន្ត​ដែល​ចត​ក្បែរ​នោះ ក៏​បាន​បាត់​ស្រមោល​មួយ​រំពេច​ដែរ។
យ៉ាង​ណា​ក៏​ដោយ បុគ្គលិក​រូប​នេះ​មិន​ជឿ​​ថា ជន​ត្រូវ​ចោទ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នេះ គឺ​ជា​ជន​ដៃដល់​ក្នុង​អំពើ​ឃាតកម្ម​នេះ​ទេ។ លោក​អះអាង​បន្ត​ថា ឃាតក​ដែល​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី គឺ​អាច​ជា​មនុស្ស​ផ្សេង។
ចំណែក​សាក្សី​ដែល​ជា​អ្នក​រត់​រ៉ឺម៉ក​កង់បី នៅ​មុខ​ផ្សារ​អ៊ីអន ក្បែរ​ទីតាំង​ចុងក្រោយ​ដែល​ជន​ត្រូវ​ចោទ​ត្រូវ​ចាប់​ខ្លួន គឺ​លោក ហេង ម៉ាប់ អះអាង​ថា លោក​បាន​ឃើញ​ជន​ត្រូវ​ចោទ​នេះ​រត់​កាត់​ទី​នោះ​ដែរ។ លោក​រៀបរាប់​ពី​ហេតុការណ៍​ដោយ​ចម្ងល់​ទៀត​ថា ហេតុ​អ្វី​បាន​ជា​ការ​រត់​គេច​ខ្លួន​របស់​ជន​សង្ស័យ ជួប សម្លាប់ មាន​សភាព​ធម្មតា​ខុស​ពី​ជន​សង្ស័យ​ដទៃ​ទៀត៖ «ណា​មួយ​ចោរ​ហ្នឹង ឮ​គេ​និយាយ​នៅ​មុខ ហ្សូល (SEOL) នៅ​មុខ​ហ្សូល​ឡើង​ជិះ​ម៉ូតូ​ឌុប​គេ​ទៀត ពេល​ប៉ូលិស​កំពុង​ដេញ​ហ្នឹង។ ប៉ុន្តែ​ម៉ូតូ​ឌុប​អត់​ទៅ ដល់​អត់​ទៅ​វា​ចុះ​ដើរ​មក​រហូត។ ខ្ញុំ​គិត​ថា បើ​ចោរ​ធម្មតា​ដូច​រាល់​ដង​ឲ្យ​តែ​មាន​កន្លែង​គឺ​វា​ចូល​ហើយ តែ​ហេតុ​អី​ចោរ​ហ្នឹង​វា​តាម​សម្រួល​ម្ល៉េះ»
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ នៅ​ចំណុច​ទីតាំង​កើត​ហេតុ និង​បរិវេណ​នៅ​ជុំវិញ​នោះ ពុំ​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ផ្ដល់​បទសម្ភាសន៍​ឡើយ។ សាក្សី​ដែល​បាន​ឃើញ​ឈ្មោះ ជួប សម្លាប់ នេះ​រត់​គឺ​មាន​ចម្ងាយ​ឆ្ងាយ​ពី​តាំង​កើតហេតុ ហើយ​និង​ផ្អើល​តៗ​គ្នា​ថា ​ដំបូង​ឡើយ​បាន​ត្រឹម​ដឹង​ថា ជា​ចោរ​ប៉ុណ្ណោះ។ ដោយ​ឡែក សមត្ថកិច្ច​នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ វិញ​អះអាង​ថា ឈ្មោះ ជួប សម្លាប់ នេះ​ហើយ​គឺ​ឃាតក​ពិត​ក្នុង​អំពើ​ឧក្រិដ្ឋ​នេះ។ រហូត​មក​ដល់​ពេល​នេះ លោក​អោយ​ដឹង​ថា ខាង​សមត្ថកិច្ច​ពុំ​ទាន់​មាន​តម្រុយ​ថ្មី​ទៀត​នៅ​ឡើយ​ទេ។
ថ្លែង​ប្រាប់​អាស៊ីសេរី លោក ខៀវ សុភ័គ បញ្ជាក់​ថា អ្នក​ដែល​មាន​សិទ្ធិ​ក្នុង​ការ​មើល​មេមម៉ូរី (Memory) ឬ​អង្គ​ចងចាំ​ដែល​យក​ចេញ​ពី​ស្តារម៉ាត​នោះ​បាន គឺ​មាន​តែ​ក្រុម​គ្រួសារ និង​មេធាវី​លោក​បណ្ឌិត កែម ឡី ប៉ុណ្ណោះ៖ «អ្វី​ដែល​ជា​នីតិវិធី​គេ​មិន​លាក់​ទុក​ថេប​ហ្នឹង​ទេ។ គេ​មិន​លាក់​ទុក​ទេ គឺ​ត្រូវ​តែ​ផ្សាយ​ហើយ ប៉ុន្តែ​នៅ​ចំពោះ​មុខ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើបអង្កេត​នៅ​ឡើយ។ អ្នក​ដែល​មើល​ថេប​ហ្នឹង​បាន​មុន​ដំបូង​បំផុត​មាន​តែ​ក្រុម​គ្រួសារ និង​មេធាវី​សព​លោក​បណ្ឌិត កែម ឡី នោះ​ទេ ទើប​អាច​មើល​ថេប​ហ្នឹង​ជុំ​តុលាការ​បាន»
ឆ្លើយ​តប​រឿង​នេះ លោកស្រី ប៊ូ រចនា ភរិយា​របស់​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា លោកស្រី​នៅ​មិន​ទាន់​មាន​គម្រោង​ស្នើ​សុំ​តុលាការ​ដើម្បី​ពិនិត្យ​រូបភាព​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ដែល​ត្រូវ​បាន​សមត្ថកិច្ច​យក​ចេញ​ពី​ស្តារម៉ាត​កាល់តិច នៅ​ឡើយ​ទេ។ លោកស្រី​ថ្លែង​ថា នៅ​ពេល​នេះ​លោកស្រី​កំពុង​គិតគូរ​រៀបចំ​បុណ្យ ១០០​ថ្ងៃ​សម្រាប់​លោក​បណ្ឌិត កែម ឡី និង​កិច្ចការ​ដទៃ​ទៀត​សិន។
ដោយ​ឡែក លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ខាង​ស្ថាប័ន​របស់​លោក​នៅ​មិន​ទាន់​ទទួល​បាន​ការ​ពឹង​ពាក់​ពី​ក្រុម​គ្រួសារ​ដើម្បី​ស្នើ​សុំ​មេធាវី​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ពី​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ពេល​ណា អង្គភាព​របស់​លោក​នឹង​បញ្ជូន​មេធាវី​ឡើង​ការពារ​ក្តី​នេះ​ភ្លាម​ដែរ។
រយៈពេល​មួយ​ខែ​ហើយ​បន្ទាប់​ពី​លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់ នៅ​ខណៈ​លោក​កំពុង​ទទួល​ទាន​កាហ្វេ អាន​សៀវភៅ។ មាន​តែ​ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ ដែល​តុលាការ​អះអាង​ថា គាត់​មិន​ត្រូវ​ការ​មេធាវី កំពុង​ជាប់​ឃុំ ហើយ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​ថែម​ទៀត ដោយសារ​តែ​ទាំង​សមត្ថកិច្ច​នគរបាល និង​តុលាការ នៅ​មិន​ទាន់​បង្ហាញ​ប្រាប់​សាធារណជន​នូវ​ព័ត៌មាន​លម្អិត​អំពី​ជន​នេះ។ ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ ដែល​ប្រពន្ធ​គាត់​អះអាង​ថា ឈ្មោះ អឿត អាង នោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ពីព្រោះ​តែ​អ្នក​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​រូប​នេះ ជំពាក់​លុយ​ខ្លួន ៣​ពាន់​ដុល្លារ។ ប៉ុន្តែ​ការ​អះអាង​ជំពាក់​លុយ​របស់​ជន​ត្រូវ​ចោទ ជួប សម្លាប់ មិន​មាន​អ្នក​ណា​ជឿ​សោះ​ឡើយ។
សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ ទាមទារ​អោយ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​មិន​បង្អង់ ដើម្បី​វែក​មុខ​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស ដើម្បី​យក​ឱកាស​នេះ​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

-------------------------------
http://www.rfa.org/khmer/news/social-economy/new-point-reveal-on-kemley-murder-08102016013046.html

ឈ្មោះ​បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​នៅ​លើ Google Search

លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ចូលរួម​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ Photo: RFA

ដោយ មួង ណារ៉េត RFA 2016-08-09

ក្រោយ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី ភ្លាម និង​ស្រប​ពេល​នៃ​ការ​ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ដើម្បី​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​​ឃាតកម្ម​នេះ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត (Internet) ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ស្វះស្វែង​រក​ព័ត៌មាន និង​ចង់​ដឹង​អំពី​ឈ្មោះ​លោក​បណ្ឌិត កែម ឡី យ៉ាង​គំហុក។

គិត​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា មក​ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៦ ប្រជាប្រិយភាព​របស់​លោក​បណ្ឌិត កែម ឡី លើ​មធ្យោបាយ​រុករក​ព័ត៌មាន ហ្គូហ្គល (Google Search) ទូទាំង​ពិភពលោក បាន​កើន​ឡើង​ដល់​ចំណុច​កំពូល ពោល​គឺ​បាន​ពិន្ទុ ១០០ លើ ១០០។ ពិន្ទុ ១០០ នេះ គឺ​បាន​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ចំ​ថ្ងៃ​ដែល​គេ​បាញ់​សម្លាប់​គាត់។ ក្នុង​ថ្ងៃ​នោះ​ដែរ ឈ្មោះ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ទទួល​បាន​ពិន្ទុ ២៥ (តិច​ជាង​លោក​បណ្ឌិត កែម ឡី ៧៥​ពិន្ទុ) ស្រប​ពេល​ដែល​លោក សម រង្ស៊ី បាន​ពិន្ទុ ៧ (តិច​ជាង​លោក​បណ្ឌិត កែម ឡី ៩៣​ពិន្ទុ)។


ក្នុង​រយៈពេល​ពេញ​មួយ​ខែ​នេះ អ្នក​ចង់​ដឹង​ព័ត៌មាន​នៅ​តែ​បន្ត​ស្វែង​រក​ព័ត៌មាន​​តាម​មធ្យោបាយ​រុករក​ព័ត៌មាន ហ្គូហ្គល។ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ដែល​ចំ​ថ្ងៃ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​កាន់​ស្រុក​កំណើត​របស់​គាត់​នៅ​ខេត្ត​តាកែវ ពិន្ទុ​ប្រជាប្រិយភាព​របស់​លោក កែម ឡី បាន​ចុះ​មក​ត្រឹម ៤៦​ពិន្ទុ បើ​ប្រៀបធៀប​នឹង​លោក ហ៊ុន សែន បាន​ចុះ​ត្រឹម​ពិន្ទុ ១៤​ចំណែក លោក សម រង្ស៊ី នៅ​តែ​បាន​ពិន្ទុ ៧​ដដែល៕

កែម ឡី៖ របប​អាវ​ខ្មៅ​បាន​រលត់​បាត់ តែ​វប្បធម៌​ដឹកនាំ​របៀប​អាវ​ខ្មៅ​នៅ​បន្ត

លោក កែម ឡី បានអះអាង​នៅលើទំព័រ​ហ្វេសប៊ុក​របស់លោក​ថា របបអាវខ្មៅ បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ បានផុត​រលត់​ទៅ​ហើយ​មែន តែវប្បធម៌​នៃការដឹកនាំ តាម​បែប​របប​អាវខ្មៅ នៅតែបន្តមាននៅឡើយ រហូតមកដល់​សព្វថ្ងៃ​នេះ។ តើ​នៅ​ត្រង់​​​ចំណុច​​​ណា​ខ្លះ ដែលអ្នកស្រាវជ្រាវ​ផ្នែក​សង្កម​រូបនេះ ហ៊ានអះអាងដូច្នេះ? សូមតាមដាន ការលើក​ឡើង​​​របស់​​លោក កែម ឡី ក្នុង​អត្ថបទ​ខាង​ក្រោម ដូច​តទៅ។
<{$post.title}>
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលនៅក្នុងតំណែងតាំងពីឆ្នាំ១៩៨៥ រហូតមកទល់បច្ចុប្បន្ន។ (រូបថតឯកសារ)
នៅក្នុងរបបអាវខ្មៅមានទ្រឹស្តីថា អង្គការលើ ថ្នាក់លើ មេកងលើ ស្រេចតែមេកង ស្រេចតែសមមិត្តបង។ល។ ចុះបច្ចុប្បន្ន ពេលចាត់វិធានការម្តងៗ សម្លេងចេញពីសមត្ថកិច្ច មិនបានបញ្ជាក់ថា តាមមាត្រាណា? ច្បាប់​ណា? គោលនយោបាយណា (ឬ)ទេ? គឺតាមបទបញ្ជាមេ តាមអនុសាសន៍ តាមការណែនាំពីថ្នាក់លើ មេបញ្ជា មេ​ប្រាប់។ល។
សកម្មភាពមនុស្សធម៌ ជួយជនរងគ្រោះ របស់មន្រ្តីអង្គការសិទ្ធិមនុស្ស បើទោះជាពេលសង្រ្គាម ពេល​ប្រយុទ្ធ​នៅសមរភូមិ ក៏ត្រូវបានការការពារ ពីភាគីប្រយុទ្ធយ៉ាងម៉ត់ចត់ដែរ។ ហេតុអ្វីពួកគាត់ទាំងប្រាំនាក់ ត្រូវជាប់​ពន្ធនាគារ? អ្នកមិនបានផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះទាំងប្រាំនាក់ទេ ប៉ុន្តែបែរជាវិនិយោគធនធាន និង​កង​កម្លាំង​ច្រើន​លើសលុប លើអ្នកពាក់អាវខ្មៅទៅវិញ។
រដ្ឋាភិបាលបានចំណាយថវិកា និងធនធានច្រើនណាស់ លើការជ្រើសរើសកងកម្លាំង វិធានការបង្ក្រាប តែរដ្ឋ​មិនបានយកចិត្តទុកដាក់ខ្លាំង លើការកាត់បន្ថយមូលហេតុនៃបញ្ហា និងឬសគល់នៃបញ្ហាទេ។ ធ្វើដូចនេះ បញ្ហា​មិនត្រឹមតែមិនអាចកាត់បន្ថយបានទេ តែផ្ទុយទៅវិញ បញ្ហារឹតតែកើន និងរីករាលដាលរហូត។
ប្រៀបធៀបទី១
ដូចគ្នានោះដែរ អ្នកមិនបានប្រើថ្នាំព្យាបាលសម្លាប់មេរោគ ឬរោគបង្កទេ តែអ្នកបែរជាប្រើថ្នាំ ដ៏ច្រើនលើសលុប ដើម្បីព្យាបាលចង្កោមរោគសញ្ញា និងរោគសញ្ញាទៅវិញ។ មិនជាជម្ងឺទេ តែផ្ទុយទៅវិញ ជម្ងឺមិនត្រឹមតែមិន​ជា​សះ​ស្បើយ ប៉ុន្តែថែមទាំងរីករាលដាល និងបង្កជាជម្ងឺផ្សេងៗទៀត។
ប្រៀបធៀបទី២
អ្នកមិនបានផ្តល់សិទ្ធិ ឲ្យសហគមន៍ព្រៃឈើ ឲ្យពេញលេញដើម្បីថែទាំ គាំពារ ការពារ និងសិទ្ធិជាម្ចាស់​លើ​ព្រៃ​សហគមន៍ទេ តែអ្នកបែរជាបង្កើត​រដ្ឋបាលព្រៃឈើ រៀបចំកងកម្លាំង ដើម្បីដាក់តាមផ្លូវ កុងត្រូល ចាប់ឈើ ហើយ​លក់ដើម្បី​យកលុយ​​ចែកគ្នា​ជាទម្រង់​ប្រាក់​លើកទឹកចិត្ត។ វិធានការបែបនេះ មិនត្រឹមតែមិនមាន​ប្រសិទ្ធិ​ភាព ថែមទាំងអស់​ព្រៃឈើ ។
ប្រៀបធៀបទី៣
អ្នកមិនបានវិនិយោគ លើការត្រួតពិនិត្យ កុំឲ្យមានការរំលោភសិទ្ធិការងារ លើកម្មករពីថៅកែ ឬម្ចាស់​រោងចក្រ​ទេ និងកែលម្អយន្តការ ដោះស្រាយវិវាទការងារ ឲ្យមានប្រសិទ្ធិភាពទេ ប៉ុន្តែអ្នកបែរជារៀបចំកង​កម្លាំង​ច្រើន​ក្រុម ច្រើនផែន ច្រើនលើសលុប ដើម្បីបង្ក្រាបលើកម្មករសម្តែងមតិទៅវិញ ។
ប្រៀបធៀបទី៤
អ្នកមិនបានវិនិយោគច្រើន លើការផ្តល់គំរូសីលធម៌ល្អ ពីថ្នាក់ដឹកនាំ អប់រំសីលធម៌ដល់ពលរដ្ឋ វិធានការ​កាត់​បន្ថយ ការប្រើប្រាស់គ្រឿងស្រវឹង។ល។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទេ តែអ្នកបែរជាសប្បាយចិត្ត និង​វិនិយោគច្រើន លើការពង្រាយកងកម្លាំងសម្រាប់ផាកពិន័យ រំខានដល់ការធ្វើដំណើរច្រើន និងបាន​លុយ​ច្រើន ចែកគ្នាជាទម្រង់ប្រាក់​លើក​ទឹកចិត្ត​ទៅវិញ។ ធ្វើបែបនេះ មិនអាចកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍​បាន​ច្រើន​ទេ។
ប្រៀបធៀបទី៥
អ្នកមិនបានពង្រឹងវិធានការ ពីថ្នាក់កំពូលកុំឲ្យពុករលួយ តាមរយៈប្រកាសទ្រព្យសម្បត្តិដោយចំហ ទាំងគ្រួសារ និងមានការធ្វើសាវនកម្មប្រចាំឆ្នាំ លើចំណូល ចំណាយទេ តែបែរជាសប្បាយចិត្ត ចាប់ត្រីតូចតាច រក្សាត្រីធំ​ទៅ​វិញ។ វិធានការបែបនេះ មិនត្រឹមតែមិនអាចកាត់បន្ថយ អំពើពុករលួយបានទេ ប៉ុន្តែថែមទាំង បង្កឲ្យមាន​គម្លាត​អ្នក​មាន និងអ្នកក្រខ្ពស់ អំពើពុករលួយច្រើន និងបង្កឲ្យមានអស្ថេរភាពសង្គម ទៅថ្ងៃអនាគត៕
----------
កំណត់សំគាល់៖ អត្ថបទខាងលើនេះ ជាការដកស្រង់ទាំងស្រុង ពីសំណេរមួយរបស់លោក កែម ឡី នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានធ្វើការ​កែ​កំហុស​អក្ខរាវិរុទ្ធខ្លះៗ តែបានរក្សាសំណៅដើម នៃអត្ថបទ មិនមានផ្លាស់ប្ដូរអ្វីឡើយ

http://monoroom.info/news/post/7277#JZ4ddWplC4w7ozjF.99
វីដេអូជនព្រះតេជគុណ ប៊ុត ប៊ុនតិញនិងប្រជាជពលរដ្ឋពីរនាក់ទៀត វិភាគនិយាយពីជាឃាតករ ដែលទើបបែកធ្លាយថ្មីៗនេះគឺជាការរៀបចំទុករបស់រដ្ឋអំណាចដែកជោរ ក្នុងការបាញសម្លាប់លោកបណ្ឌិតកែមឡី .

តើអ្នកណានៅពីក្រោយខ្នងការបាញ់សំលាប់លោកឧត្តមបណ្ឌិតកែមឡី?
តើជួបសំលាប់ជាឃាតករពិតឬក៏ជាអ្នកស៊ីឈ្នួលរងគ្រោះជំនួសគេ។បើតាមសាច់រឿងមួយរឿងនេះពិតជាមានអាថ៍កំបាំង។ សូមអ្នកកែម ឡីនិយមមេត្តាកុំចាញ់បោករឿងល្ខោនដែលគេសំដែងក្នុងរោងអត់វាំងនន។
https://www.youtube.com/watch?v=5qZR4S8uipQ
https://www.youtube.com/watch?v=QrkrNW4mrr0

សង្ស័យឃាតកម្មគឺជាការរៀបចំ



អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត កែម ឡី បានឱ្យដឹងថា បច្ចុប្បន្ននេះ កោះជាច្រើនរបស់កម្ពុជាដែលអាចទាក់
ទាញភ្ញៀវទេសចរណ៍បានជាច្រើននោះ បានសម្បទានដល់ក្រុមហ៊ុនស្ទើរទាំងស្រុង ។
លោកបណ្ឌិត កែម ឡី បានលើកឡើងថា កោះទាំងឡាយដែលសម្បទានរួចហើយនោះអាចមានហានិភ័យក្នុងការបាត់បង់
ទៅថ្ងៃអនាគតដូចដីសម្បទានជាប់ព្រំដែនដែរ ។ ការលើកឡើងរបស់លោកបណ្ឌិត កែម ឡី បែបនេះ ធ្វើឡើងនៅលើទំព័រ
ហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ ឧសភា នេះ ។ យ៉ាងណាលោកបញ្ជាក់ថា បន្ទាប់ពីកម្មវិធីទី១ គឺ១០០រាត្រីដែលលោក
កំពុងធ្វើការស្រាវជ្រាវរាល់ថ្ងៃនេះត្រូវបានបញ្ចប់នៅខែតុលា ២០១៦ ខាងមុខនេះ លោកនឹងចាប់ផ្តើមសិក្សាស្រាវជ្រាវដើម្បី
ផលិតវត្ថុតាងក្នុងកម្មវិធីទី២គឺ កម្មវិធីផលិតវត្ថុតាងកោះទាំងជាង៦៤កោះខ្មែរនៅក្នុងខេត្តទាំង៤នៃតំបន់សមុទ្រខ្មែរ។
លោកបានអះអាងថា ដោយហេតុផលនៃសម្បទានកោះបានផ្តល់ដល់ក្រុមហ៊ុនស្ទើរតែទាំងស្រុងនោះ ការអភិវឌ្ឍន៍អាច
មានការប្រែប្រួល លោកបន្តយល់ឃើញថា កោះទាំងឡាយដែលសម្បទានរួចហើយនោះអាចមានហានិភ័យក្នុងការបាត់
បង់ទៅថ្ងៃអនាគតដូចដីសម្បទានជាប់ព្រំដែនដែរ ហើយរូបលោកនឹងចាប់ផ្តើមផលិតវត្ថុតាងតាមលក្ខណៈសំខាន់ៗបីដូច
ជា ៖
 ១ ផលិតជាឯកសារស្រាវជ្រាវ និងបោះពុម្ភសៀវភៅ ២ ផលិតជាឯកសារស្រាវជ្រាវជារូបថតគ្រប់ជ្រុងជ្រោយ  ៣ 
ផលិតឯកសារស្រាវជ្រាវជាខ្សែវីដេអូវែង និងភាពយន្តឯកសារមួយចំនួនទៀតនៅគ្រប់កោះទាំងអស់របស់ខ្មែរ។
អ្នកស្រាវជ្រាវការអភិឌ្ឈសង្គមរូបនេះបន្តយល់ឃើញថា ពី១០ទៅ២០ឆ្នាំទៀត ឯកសារទាំងនេះអាចមានប្រយោជន៍
សំខាន់បំផុតសម្រាប់ការតវ៉ានៅពេលដែលមានការប្រែប្រួលក្នុងករណីបាត់បង់ទៅប្រទេសជិតខាង។ ម៉្យាងវិញទៀត 
នៅប្រទេសវៀតណាម និងសៀមមានច្បាប់សមុទ្រ ចំណែកខ្មែរមិនទាន់មានច្បាស់សមុទ្រ។ ជាងនេះទៅទៀត 
ដោយសារតែតាំងពីវៀតណាមបានឈ្លានពានខ្មែរនៅ១៩៧៩មក ព្រំសីមាសមុទ្រពុំទាន់មាននៅឡើយ។ លោកថា 
អាយុជីវិតដែនដី និងសមុទ្រខ្មែរសម្រាប់ក្មេងជំនាន់ក្រោយស្ថិតនៅលើដៃរបស់ខ្មែរទាំងអស់គ្នាហើយ តែខ្មែរត្រូវរៀប
ចំសម្រាប់ពួកគាត់។
លោកបណ្ឌិត កែម ឡី បានបញ្ជាក់យ៉ាងច្បាស់ៗនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនរបស់
វៀតណាម និងក្រុមរបស់ចិនជាក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនយោធា ៕

http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=2251#
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code