-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f



យើងតែងតែឃើញម្ចាស់គណនេយ្យហ្វេសបុករូបនេះរិះគន់មិនសំចៃមាត់ទៅលើរដ្ឋាភិបាលលោកហ៊ុនសែនដែលដឹកនាំប្រទេសពោរពេញទៅដោយការគំរាមកំហែងនិងប្រើអំណាចផ្តាច់ការជាលក្ខណៈប្រព័ន្ធ។ យើងឃើញថាជិតដល់គម្រប់ខួប ៤ឆ្នាំនៃការបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង ម្ចាស់គណនេយ្យហ្វេសបុកឈ្មោះ ខ្មែរសុវណ្ណភូមិបាននិយាយរៀបរាប់នៅ លើបណ្តាញសង្គមហ្វេសបុករបស់ខ្លូនអំពីដើមហេតុនៃការបង្ហូឈាមកម្មករនៅផ្លូវវ៉េងស្រេង ដូចខាងក្រោមៈ
ដើមហេតុបង្ហូឈាមកម្មករនៅផ្លូវ វ៉េងស្រេង៖ ហ៊ុន សែន និង ហ៊ុន ម៉ាណែត សំលាប់កម្មករ តែស្រែកមិនទទួលខុសត្រូវ និងទំលាក់កំហុសឲ្យបក្សប្រឆាំង
រឿងកម្មករបាតុកម្ម មិនមែនជារឿងថ្មី និងជារឿងបក្សប្រឆាំងទេ តែជារឿងរបស់កម្មករ ហើយជាការពិតបក្សប្រឆាំងមានសិទ្ធិចូលរួម និងគាំទ្រ។
ដើមហេតុបាតុកម្ម៖ ជាក់ស្តែងនៅខែ តុលា ឆ្នាំ២០១៣ កិច្ចប្រជុំត្រីភាគី រវាងសហជីពកម្មករ ជាមួយ តំណាងក្រុមហ៊ុន (សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ GMAC) និងភាគីរដ្ឋាភិបាល ត្រូវបានធ្វើឡើងប្រចាំឆ្នាំដើម្បីភិក្សារអំពីគោលនយោបាយរួមក្នុងការសម្រេច​ផ្ដល់​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ។ សូមបញ្ជាក់ថា ពេលនោះប្រាក់ខែអប្បរមាររបស់កម្មកររោងចក្រគឺមានពី៧៥$ ទៅ៨០$ក្នុងខែ ហើយខាងសហជីពបានទាមទារប្រាក់ឈ្នួលអប្បរមាចំនួន ១៦០$/ខែ ដើម្បីឲ្យកម្មករបានរស់នៅបានសមរម្យ។
កិច្ចប្រជុំលើកទី១បានបរាជ័យ ហើយកាលនោះសហជីពជាច្រើនបានព្រមានថានឹងរៀបចំបាតុកម្មតវ៉ាប្រសិនបើខាងរដ្ឋាភិបាល និងខាងតំណាងក្រុមហ៊ុននៅតែមិនយល់ព្រមក្នុងកិច្ចប្រជុំលើកទី២ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣។ ជាលទ្ធផលកិច្ចប្រជុំលើកទី២នៅតែបរាជ័យ។ ជាចុងក្រោយបាតុកម្មត្រូវបានរៀបចំ និងផ្ទុះឡើង។ ដូច្នេះ រឿងនេះ មិនអាចចាត់ទុកថាបក្សប្រឆាំងជាអ្នករៀបចំទេ តែវាជារឿងរដ្ឋាភិបាល និងក្រុមហ៊ុនមិនព្រមដំឡើងប្រាក់ខែដល់កម្មករតាមរយៈកិច្ចប្រជុំ និងការស្នើរស្វែងរកដំណោះស្រាយដោយវិធីចរចា។
មូលហេតុ ហ៊ុន សែន ចោទបក្សប្រឆាំងថាជាអ្នកញុះញង់៖ មូលហេតុងាយយល់គឺ មកពីពេលនោះបក្សប្រឆាំងកំពុងធ្វើបាតុកម្មទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញក្រោយការបោះឆ្នោត ហើយកម្មករក៏រៀបចំបាតុកម្មទាមទារប្រាក់ខែផងដែរ។ កម្លាំងទាំងពីរនេះ បានសហការគ្នាដើម្បីធ្វើបាតុកម្ម ហើយបាតុកម្មជាទូទៅគឺអហិង្សា។
មូលហេតុនៃអំពើហិង្សា នៅផ្លូវ វ៉េងស្រេង៖ មុននឹងការកើតមានហិង្សាគឺកម្មករបានធ្វើបាតុកម្មអហិង្សា ច្រៀងរាំសប្បាយលេងនៅទីបាតុកម្ម ជាច្រើនថ្ងៃ និងទាមទាររកដំណោះស្រាយដោយសន្តិវិធីតាមរយៈការដាក់ញត្តិ និងសុំជួបចរចាជាមួយភាគីរដ្ឋាភិបាល និងតំណាងក្រុមហ៊ុនតាំងពីថ្ងៃទី២៥ ធ្នូ ២០១៣មកដោយគ្មានបញ្ហាឡើយ។ ជាលទ្ធផល ខាងរដ្ឋាភិបាលអត់ខ្វល់។ លុះដល់ថ្ងៃទី២ មករា ២០១៤ កងកម្លាំងរដ្ឋាភិបាល បានចេញមកប្រើហិង្សា វាយបំបែក និងបាញ់ប្រហារហ្វូងកម្មករ នៅចំណុចតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ឬហៅថាតំបន់សួន្យឧស្សាហកម្មពិសេសយ៉ាងព្រៃផ្សៃ។ សូមបញ្ជាក់ថាតំបន់នេះមានរោងចក្រច្រើនណាស់ ហើយវាជាកម្មសិទ្ធរបស់លោកឧកញ៉ា ពុង ខៀវសែ។ ចំពោះលោក ពុង ខៀវសែ វិញអ្នកណាក៏ដឹងដែរថាលោកគឺជាអ្នករកស៊ីឈរឈ្មោះឲ្យត្រកូលហ៊ុនស្ទើរតែទាំងអស់។ ដូច្នេះ ការដែលកម្មកររោងចក្រនៅតំបន់នោះទាំងអស់ចេញមកធ្វើបាតុកម្ម គឺវាបានធ្វើឲ្យត្រកូលហ៊ុនបង់ខាតប្រាក់រាប់លានដុល្លារក្នុង១ថ្ងៃៗ។ នេះហើយជាមូលហេតុសំខាន់នាំឲ្យមានការឈានទៅដល់ការប្រើហិង្សា និងសំលាប់កម្មករដូចសត្វធាតុនោះ ហើយវាមិនទាក់ទងរឿងបាតុកម្មផ្តួលរំលំរដ្ឋាភិបាល ឬបាតុកម្មដោយពួកញៀនគ្រឿងញៀនដឹកនាំដោយបក្សប្រឆាំងដូច ហ៊ុន សែន បានចោទស្អីនោះឡើយ។
មូលហេតុមិនដំឡើងប្រាក់ខែដល់កម្មករ៖ ជារួមការដំឡើងប្រាក់ខែគឺខាងរដ្ឋាភិបាលជាអ្នកកំណត់ និងបញ្ជាក់ក្នុងច្បាប់ការងារ តែខាងរដ្ឋាភិបាលតែងនិយាយជំនួសឲ្យខាងក្រុមហ៊ុនថា មិនអាចដំឡើងបានគ្រប់ពេល។ មូលហេតុងាយយល់គឺ រោងចក្រទាំងអស់នៅកម្ពុជាគឺ៖ (១) សុទ្ធតែមានភាគហ៊ុនត្រកូលហ៊ុន និងមន្រ្តីធំៗរបស់ស៊ីភីភី, (២) ចំណាយបង់លុយប្រចាំខែឲ្យក្រសួង ដោយពួកក្រសួងដើរដាក់ប្រាក់ខែឲ្យនៅរោងចក្រទាំងនោះ, (៣) ខាងរោងចក្រត្រូវបង់ប្រាក់ប្រចាំខែឲ្យពួកសហជីពការពាររដ្ឋាភិបាលដើម្បីជួយធ្វើការឲ្យខ្លួន និង (៤) អំពើពុករលួយផ្សេងៗទៀត។
សំលាប់កម្មករដូចសត្វ រួចដំឡើងប្រាក់ខែបន្តិចបន្តួចលួងចិត្្ត៖ បន្ទាប់ពីបានប្រើហិង្សា កាប់សំលាប់កម្មករបង្ហូរឈាមនៅផ្លូវវ៉េស្រេងរួចមក (ស្លាប់ ៥​នាក់ រង​របួស​រាប់​សិប​នាក់ និងចាប់​ខ្លួន​ ២៣​នាក់ យក​ទៅ​​ដាក់​ពន្ធនាគារ) ហើយសភាពការស្ងប់ស្ងាត់
និងលុះប៉ុន្មានខែក្រោយមក ហ៊ុន សែន បានសម្រេចដំឡើងប្រាក់ខែកម្មករដល់ ១០០$/ខែ នៅឆ្នាំ២០១៤។ តើអាចរស់បានទេ? តើត្រូវធ្វើបាតុកម្មបន្តទៀតទេ? ចុះហេតុអ្វីចាំបាច់សំលាប់ ម្តេចមិនព្រមហៅមកចរចាតាំងពីដំបូង ហើយដំឡើងឲ្យប៉ុណ្ណឹងតាំងពីដំបូងទៅ?
សូមបញ្ជាក់ថាការបង្រ្កាបនាពេលនោះគឺសាហាវព្រៃផ្សៃ ដោយ ហ៊ុន សែន បានបញ្ជូនកងទ័ពមកទាំងឡានៗ ដូចសង្រ្គាមនៅអ៊ីរ៉ាក់ បាញ់សំលាប់កម្មករមិនប្រណី ហើយកម្មករមានតែដំថ្ម ដបសាំង និងដំបងប៉ុណ្ណោះដើម្បីតដៃ។ ក្រោយពីព្រឹត្តិការណ៍ទាំងនោះផងដែរខាងបក្សប្រជាជនបានបំភ្លៃថាបក្សប្រឆាំងជាអ្នកញុះញង់ អ្នកសំលាប់កម្មករ អ្នកនាំកម្មករឲ្យគេសំលាប់ និងជាអ្នកបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនដោយបង្ហាញរូបភាពកម្មករស្លាប់ រូបភាពឆេះគ្លីនិកមួយ និងរូបភាពដុតរថយន្តប៉ូលិសជាដើម។ ការបំភ្លៃនេះនៅតែបន្តរហូតដល់សព្វថ្ងៃ ហើយពេលនេះ ហ៊ុន សែន បានចេញមុខមកប្រកាសថាខ្លួនមិនទទួលខុសត្រូវទេ តែមេបក្សប្រឆាំងគឺជាអ្នកទទួលខុសត្រូវទៅវិញ។
មានឆ្ងល់ទេហេតុអ្វីពីឆ្នាំ២០១៤មក ២០១៧ គ្មានបាតុកម្មធំទៀត? ជារួមរៀងរាល់ចុងឆ្នាំតែងមានកិច្ចជុំរវាងសហជីព ជាមួយតំណាងក្រុមហ៊ុន និងរដ្ឋាភិបាលធ្វើឡើងនៅខែធ្នូដើម្បីពិភាក្សាគ្នាអំពីរឿងប្រាក់ខែគោលអប្បរមាររបស់កម្មករ។ ការគ្មានបាតុកម្មនេះគឺកើតឡើងដោយសារតែខាងរដ្ឋាភិបាល និងខាងក្រុមហ៊ុនបានយល់ព្រមដំឡើងប្រាក់ខែខ្លះដល់កម្មកររៀងរាល់ឆ្នាំ មិនដូចកាលពីឆ្នាំ២០១៣ឡើយ។ ពោល ពេលនេះប្រាក់ខែកម្មករបានឡើងពី១០០$(២០១៤) ឡើងមកដល់១១០$ ឆ្នាំ ២០១៥ ទៅ ១២៧$ ឆ្នាំ ២០១៦ និង១៤០$ ឆ្នាំ ២០១៧ ខណៈខាងកម្មករទាមទារប្រាក់អប្បរមាចំនួន២០០$ក្នុង១ខែ។
ជារួមយើងតែងដេកគិតថារឿងកម្មករធ្វើបាតុកម្មតវ៉ានេះ តែងកើតមានចៀសមិនផុតទេ តែការដោះស្រាយគឺដូចជាមិនទាន់ឃើញមានប្រទេសណាព្រៃផ្សៃដូចនៅកម្ពុជាឡើយ ទោះកម្មករប្រទេសផ្សេងនោះធ្វើបាតុកម្មហិង្សាខុសពីកម្ពុជាក៏ដោយ ហើយក៏គ្មានរដ្ឋាភិបាលប្រទេសណាចេញមុខមកនិយាយការពារក្រុមហ៊ុន ខ្លាចក្រុមហ៊ុនខាតគ្រប់ពេលដូចរដ្ឋាភិបាលកម្ពុជាដែរ។ និយាយរួមរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃខ្លាចក្រុមហ៊ុនក្រ ខ្លាចម្ចាស់ក្រុមហ៊ុនជាជនបរទេសក្រ តែមិនខ្លាចរាស្រ្តខ្មែរក្រវេទនានោះទេ។
ដូច្នេះតាមហេតុផលបកស្រាយខាងលើ បងប្អូនជនរួមឈាមខ្មែរ អាចកាត់យល់បានហើយថាមូលហេតុអ្វីបានជាគេមិនចង់ដំឡើងប្រាក់ខែ? តើអ្នកណាបាត់ប្រយោជន៍ធំជាងគេបើដំឡើងប្រាក់ខែឲ្យកម្មករ? តើអ្នកសំលាប់កម្មករ (ហ៊ុន សែន) ជាអ្នកទទួលខុសត្រូវ ឬអ្នកគាំទ្រកម្មករធ្វើបាតុកម្ម (បក្សប្រឆាំង) ទាមទារប្រាក់ខែ ជាអ្នកទទួលខុសត្រូវ?
អត្ថបទ៖ ខ្មែរ សុវណ្ណភូមិ
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code