-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f




បាត់ដំបង ៖ នគរបាលវរការពារព្រំដែនគោលលេខ៨១៧ និងកម្លាំងយោធាវរ ព្រំដែនលេខ៥០៦ ត្រូវបានប្រភព ព័ត៌មានលួចបង្ហើបមកថា បានឃុបឃិតគ្នា លួចបើកច្រករបៀងថ្មី ដើម្បីឲ្យក្រុមឈ្មួញដឹកទំនិញ គេចពន្ធ ទាំងថ្ងៃទាំងយប់ យ៉ាងគឃ្លើនមិនញញើតច្បាប់។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ច្រករបៀងថ្មីដែលក្រុមសមត្ថកិច្ចឃុបឃិតគ្នាលួចបើកនេះ គឺស្ថិតនៅ ចំណុចភ្នំ៥៣ ក្នុងភូមិភ្នំព្រឹក  ឃុំភ្នំព្រឹក  ស្រុកភ្នំព្រឹក  ខេត្តបាត់ដំបង  ដោយឆ្លងខ្សែបន្ទាត់តាមព្រំដែន កម្ពុជា-ថៃ  កាត់តាមចំការឫស្សី  ដោយផ្សាភ្ជាប់ពីស្រុកភ្នំព្រឹក  ទៅកាន់ស្រុកខ្លងហាតខេត្តស្រះកែវ  នៃប្រទេសថៃ។
តាមការរៀបរាប់ពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបាននិយាយថា ស្ទើរតែរៀងរាល់យប់ និងមានពេលថ្ងៃ​ម្តងម្កាល់ដែរ គឺមានការដឹកទំនិញឆ្លងដែនគេចពន្ធជាប់ជាប្រចាំចេញពីប្រទេសថៃ  មកកាន់ប្រទេសកម្ពុជា ស្ថិត ក្នុងសភាពស្ងៀមស្ងាត់  និងយ៉ាងរលូនផងដែរ  ហើយមិនឃើញមានអង្គភាព ជំនាញណាមួយឡើយ មកហាម ឃាត់ ឬត្រួតពិនិត្យឡើយ។
បើតាមប្រជាពលរដ្ឋ ការដឹកនាំទំនិញគេចពន្ធចូលមកតាមច្រកនេះ គេស្គាល់យ៉ាងច្បាស់ថា  មេឈ្មួញដ៏ធំម្នាក់ ឈ្មោះ ហ៊ួត ថៃ  ដែលគេសង្ស័យថា  មានការត្រូវរ៉ូវគ្នាជាមួយនឹងលោក ពោ អុល  មេនគរបាលវរការពារព្រំដែន គោកលេខ៨១៧ និងលោក អួន សុខ ឃឿន យោធា វរៈព្រំដែនលេខ៥០៦  និងលោក ដៀវ សារូ មេបញ្ជាការ រងវរ៨១៧  បានជាការងារល្មើសនឹងច្បាប់នេះ អាចដំណើរការបានយ៉ាងរលូនបាន។
ប្រជាពលរដ្ឋ ក៏សម្តែងចម្ងល់ថា ហេតុអ្វីបានជាអង្គភាពទាំងនេះ ហ៊ានលបលួចឃុបឃិតជាមួយ​នឹងមេឈ្មួញ​ដោយ​បើកចំហរនូវ ច្រករបៀងថ្មីបែបនេះ  ព្រោះការបើកច្រកនីមួយៗ លុះត្រាណាតែមានការឯកភាពពីស្ថាប័ន ជំនាញឬស្ថាប័នពាក់ព័ន្ធទើបអាចទទួលយកជាផ្លូវការបាន ។
ជុំវិញនិងករណីនេះដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមិនទាន់អាចសុំការបំភ្លឺពីលោក ពោ អុល មេប៉ុស្តិ៍ នគរបាលវរការពារព្រំដែនគោកលេខ៨១៧ លោក អូន សុខឃឿន យោធាវរការពារព្រំដែនលេខ៥០៦ និង លោក ដៀវ សារូ មេបញ្ជាការរងវរលេខ៨១៧ បានទេ នៅថ្ងៃទី៣១ខែមករា និងព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ជុំវិញនិងការចោទថា បានឃុបឃិតគ្នាបើកច្រករបៀងនៅចំណុចភ្នំ៥៣ ក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕


More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code