
ការព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងពិធីចែកសញ្ញាបត្រជូនដល់ជ័យលាភីនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលកម្សាន្តនិងពិព័រណ៍កោះពេជ្រ ។

នៅចំពោះមុខនិស្សិតជ័យលាភីជាង៥០០០នាក់ រហ័សនាមបុរសខ្លំាង ហ៊ុន សែនបាននិយាយថា បើតំណាងរាស្ដ្របក្សប្រឆាំងទាំងពីររូបនេះ ដើរនិយយាយថា ខ្លួនជាតំណាងឱ្យសភាសម្លេងភាគតិចឬប្រធានក្រុមតំណាងរាស្ដ្រទៀតនោះ អស់លោកនឹងប្រឈមមុខចំពោះផ្លូវច្បាប់ ។ លោក ហ៊ុន សែន បញ្ជាក់ទៀតថា«ទីមួយ ផ្ដាំទៅលោក សុន ឆ័យ លោកចង់សាកលោកធ្វើមើល៍ រដ្ឋនេះគឺរដ្ឋ លោកកុំបង្កើតរដ្ឋក្នុងរដ្ឋ កុំបង្កើតសភាពីរសភាមួយនៅចាក់អង្រែសភាមួយនៅទីនោះ (វិមានរដ្ឋសភា ) កុំយកវេទិការប្រជុំកាសែតធ្វើរបៀបនឹងលោកសាកមើល៍ បើលោកចិត្តជាកូនប្រុស ក្រោយពីសម្ដេចប្រធានសភា លុបចោលសេចក្ដីប្រកាសនេះហើយ លុបចោលការតែងតាំងទាំងឡាយហើយ លោកដើរប្រកាសខ្លួនឯងទៅ លោកសាកលមើល៍ ថយក្រោយបន្តិច មិនមែនជាការព្រមានទេ មិនមែនជាការគំរាមទេ ប៉ុន្ដែតម្រូវឱ្យខ្ញុំនិយាយបែបនេះ»។

មិនអាចទាក់ទងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និង លោក សុន ឆ័យ អភិបាលក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងនេះបានឡើយនៅព្រឹកថ្ងៃព្រហស្បតិ៍ដដែលនេះ ៕