-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f



​ក្នុង​របត់​នយោបាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ គឺ​អ្វីៗ​មិន​អាច​ប្រាកដប្រជា​ទាំងស្រុង​បាន​ឡើយ​ តួយ៉ាង​អ្នក​ធ្លាប់​ជេរ​ប្រមាថ​ និង​ប្រឆាំង​ថ្ងៃ​ ០៧​ មក​រា​ ១៩៧៩​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បុរស​ខ្លាំង​ចាត់​ទុក​ថា​ជា​ «​ថ្ងៃកំណើត​ទី​២»​ ក៏​អាច​ទទួល​បាន​បុណ្យ​ស័ក្តិធំ​ផង​ដែរ​ បន្ទាប់​ពី​ «​ចុះចូល​»​ និង​ «​ឈប់​ជេរ​ប្រមាថ​ ឬ​ប្រឆាំង​ថ្ងៃ​ ០៧​ មក​រា​ ១៩៧៩»​ ហើយ​ក្រោយ​ការ​ «​ចុះចូល​»​ ឬ​ «​ឈប់​ប្រឆាំង​ថ្ងៃ​ ០៧​ មក​រា​ ១៩៧៩»​ ក៏​មិនមែន​មាន​ន័យ​ថា​ចេះ​តែ​ឡើងបុណ្យស័ក្តិ​ និង​សុខ​ស្រួល​រហូត​ដែរ​ ដូច​ករណី​លោក​ ស៊ុត​ ឌី​ណា​ ហៅ​ ម៉ៅ​ មឿង​យ៉ា​ត​ ជា​ឧទាហរណ៍​ស្រាប់​ ពោល​មាន​ «​វាសនា​លិច​-​អណ្តែត​»​ភ្លាមៗ​សឹង​មិន​គួរ​ឲ្យ​ជឿ​ ។​
sut-dina-1
​កាល​អតីត​នៅ​ជា​ប្រធាន​ក្រុមប្រឹក្សា​រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិត​ បញ្ញវន្ត​ខ្មែរ​(​រប​នប​ខ​)​ លោក​ ស៊ុត​ ឌី​ណា​ ហៅ​ម៉ៅ​ មឿង​យ៉ា​ត​ ធ្លាប់​បាន​ដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ​ស្នើ​សុំ​បើក​សមាគម​មួយ​មានឈ្មោះ​ថា​ «​សមាគម​ខ្មែរ​ កិច្ច​ព្រម​ពៀង​ទី​ក្រុងប៉ារីស​ និង​ប្រឆាំង​០៧​ មក​រា​ »​ និង​នៅ​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០០៨​ លោក​ ស៊ុត​ ឌី​ណា​  ហៅ​ម៉ៅ​ មឿង​យ៉ា​ត​ ធ្លាប់​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ចាត់​ទុក​ថា​ «​ថ្ងៃ​ទី​០៧​ មក​រា​ ១៩៧៩​ គឺជា​ថ្ងៃ​យួន​ឈ្លានពាន​កម្ពុជា​»​ មាន​ន័យ​ថា​ បាន​ជេរ​ប្រមាថ​ និង​ប្រឆាំង​ថ្ងៃ​០៧​ មក​រា​ ១៩៧៩​ យ៉ាង​ពេញទំហឹង​ ។​
Sut-Dina8
​បន្ទាប់​ពី​បាន​យក​គណបក្ស​រណសិរ្ស​ជនជាតិ​ខ្មែរ​ ដែល​កើត​ចេញពី​រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិត​ បញ្ញវន្ត​ខ្មែរ​(​រប​នប​ខ​)​ថ្វាយ​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ធ្វើ​ជា​ស្ពាន​បង្កើត​គណបក្ស​នយោបាយ​ឈ្មោះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ក្រោយ​យាង​ចេញពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​សម្រេច​នោះ​ លោក​ ស៊ុត​ ឌី​ណា​ ក៏​បាន​កែប្រែ​ជំហរ​ឈប់​ជេរ​ប្រមាថ​ និង​ត្រឡប់​មក​ដង្ហែ​គាំទ្រ​ថ្ងៃ​ ០៧​ មក​រា​ ១៩៧៩​ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ ហើយ​ក៏​ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដោយ​ព្រះរាជក្រឹត្យ​ន​ស​/​រក​ត​/០៦០៩/៧០៣​ ចុះ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០០៩​ និង​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៩/៧០៤​ ចុះ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០០៩​ ។​
Sut-Dina-Letter
​តម​ក​ទៀត​ ក្រោយ​ការ​បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ក៏​ទទួល​បានការ​តែងតាំង​មុខ​ង​តំណែង​ថ្មី​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៣/១២១៣​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​និយ័ត​កម្ម​ពី​ឋានន្តរស័ក្តិ​វរមន្ត្រី​ការ​បរទេស​ថ្នាក់​លេខ​៩​ ទៅ​ឋានន្តរស័ក្តិ​វរមន្ត្រី​ការ​បរទេស​ថ្នាក់​លេខ​៧​ នៃ​ក្របខ័ណ្ឌ​មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​ក្រសួងការបរទេស​ និង​សហ​ត្រិ​ប​ត្តិ​ការ​អន្តរជាតិ​ចាប់ពី​ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០១៤​ តទៅ​ ដោយ​អនុក្រឹត្យ​លេខ​៦២១​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៤​ ។​
sut-dina-5
​ជា​អកុសល​ ខណៈ​កំពុង​កាន់​តំណែង​ជា​មេ​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​សុខៗ​នោះ​  ស្រាប់តែ​ឯកឧត្តម​ ស៊ុត​ឌី​ណា​ ត្រូវ​បាន​អ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ចាត់​ឃាត់ខ្លួន​ នា​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០១៦​ ដោយ​ចោទប្រកាន់​ថា​ ឯកឧត្តម​ ស៊ុត​ ឌី​ណា​ មានទ្រព្យ​សម្បត្តិ​ជា​លុយ​សុទ្ធ​ក្រៅ​ធនាគារ​ចំនួន​៧,២​លាន​ដុល្លារ​អា​មេ​រិ​ក​ មាស​សុទ្ធ​៣៣៩​តម្លឹង​ ស្មើនឹង​១២,៧៤​គីឡូក្រាម​ ត្បូង​មាន​តម្លៃ​៥០០​គ្រាប់​ ដីធ្លី​១០​កន្លែង​ និង​ផ្ទះសម្បែង​២​កន្លែង​ទៀត​…​។​ ក្រោម​ទម្ងន់​នៃ​ការ​កសាង​សំណុំរឿង​របស់​ ACU​ ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ នា​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០១៦​ និង​ក៏​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​ប្រមុខ​ទូត​ជា​ស្ថាពរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៦/៣៩១​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៦​ ។​
sut-dina-4
​នៅ​ទីបំផុត​ ទោះបី​ឋិត​ក្រោម​សម្រែក​ «​អយុត្តិធម៌​»​ ក៏​ដោយ​ ក៏​កាលពី​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ លោក​ ស៊ុត​ ឌី​ណា​ ដែល​ក្លាយជា​ជនជាប់ចោទ​ ត្រូវ​បាន​លោក​ចៅក្រម​ កោ​ វ​ណ្ឌី​ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ជា​ចៅក្រម​ជំនុំជម្រះ​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ ពី​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​ និង​បទ​រំលោភ​អំណាច​ ។​
Sut-Dina-Letter-1
​មជ្ឈដ្ឋាន​អ្នក​ធ្លាប់​ស្គាល់​អំពី​អត្ត​ចរិត​របស់​លោក​ ស៊ុត​ ឌី​ណា​ ហៅ​ ម៉ៅ​ មឿង​យ៉ា​ត​ បាន​និយាយ​ឲ្យ​ដឹង​ថា​ មិន​ជឿ​លោក​ ស៊ុត​ ឌី​ណា​ បន្ទាប់​ពី​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​ប្រមាណ​៧​ឆ្នាំ​ មានទ្រព្យ​សម្បត្តិ​មហាសាល​ ដូច​ការ​ចោទប្រកាន់​របស់​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ឡើយ​ ហើយ​អាច​កើត​ចេញពី​អំពើ​កាច់​កុង​គ្នា​ ព្រមទាំង​លោក​ ស៊ុត​ ឌី​ណា​ មិនសូវ​មាន​មិត្តភក្តិ​ស្និទ្ធស្នាល​កម្រិត​កំពូលៗ​ក្នុង​ជួរ​គណបក្ស​ប្រជា​ជនក​ម្ពូ​ជា​ផង​ ។​
​នេះ​គឺជា​ «​វាសនា​លិច​-​អណ្តែត​»​របស់​លោក​ ស៊ុត​ ឌី​ណា​ ហៅ​ម៉ៅ​ មឿង​យ៉ា​ត​ ដែល​ធ្លាប់​ជេរ​ប្រមាថ​ និង​ប្រឆាំង​ ហើយ​ក៏​ធ្លាប់​ដង្ហែ​គាំទ្រ​ថ្ងៃ​០៧​ មក​រា​ ១៩៧៩​ ជា​ថ្ងៃកំណើត​ទី​២​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ៕​ 
sut-dina-3
sut-dina-30
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code