ប្រធានាធិបតីហ្វីលីភីនលោក Durterte បានបង្កឱ្យមានភាពចម្រូងចម្រាស់ក្នុងចំណោមអ្នកលេងអ៊ីនធឺណេត នៅពេលគាត់តែងតាំងនាង Mocha Uson ជាសមាជិកម្នាក់នៃក្រុមប្រឹក្សាក្រុមការងារត្រួតពិនិត្យភាពយន្ត (MTRCB)និងរឿងភាគទូរទស្សន៍ក្នុងប្រទេសហ្វីលីភីន។
ដោយសារភាពថាខ្លួនជា "គ្រូសិច" នាង Mocha Uson បានធ្វើឱ្យមានភាពចម្រូងចម្រាស់ផ្សេងទៀតសម្រាប់នាង។ Uson គឺជាអ្នកគាំទ្រលោក Durterte ដ៏សកម្មម្នាក់ចាប់តាំងពីយុទ្ធនាការបោះឆ្នោត ហើយឥឡូវនាងក្លាយជាសមាជិក MTRCB។
ភាពចម្រូងចម្រាស់នេះបានផ្ទុះឡើងក្នុងបណ្ដាញសង្គម Inquirer ដោយមានអ្នកមិនពេញចិត្ត ៩៣ ភាគរយ ខណៈដែល ៧ ភាគរយទៀតគឺពេញចិត្តនឹងការប្រកាសមួយនេះ។
យ៉ាងណាមិញ នាង Uson បានផុសសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាង ដែលមានអ្នកគាំទ្ររហូតដល់ ៤ លាននាក់សម្រាប់ការមិនពេញចិត្តរបស់អ្នកលេងអ៊ីនធឺណេតទាំងនោះ។ នាងនិយាយថា ចំពោះការលើកតម្ដើងនិងជួយរដ្ឋាភិបាលបច្ចុប្បន្ន នាងសូមរំលឹកម្ដងទៀតថានាងគ្មានមហិច្ឆតានយោបាយទេ។ នាងក៏បានបន្ថែមទៀតថា តំណែងថ្មីរបស់នាងជាសមាជិក MTRCB គឺជាគ្រាន់តែទង្វើស្ម័គ្រចិត្តមួយប៉ុណ្ណោះ៕