2016-Nov-29
---------------
ជប៉ុនត្រៀមធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ដោយព្រមានប្រជាពលរដ្ឋជប៉ុនឲ្យចូលទៅជ្រកក្នុងរូងក្រោមដីនៅតាមទីផ្សារទំនិញធំៗ ក្នុងព្រឹត្តិការណ៍វាយប្រហារគ្រាប់បែកនុយក្លេអ៊ែររបស់លោក គឹម ជុងអ៊ុន។

ប្រជាពលរដ្ឋជប៉ុនកំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារនុយក្លេអ៊ែរជាមួយការផ្តល់ប្រឹក្សាអ្វីដែលត្រូវធ្វើ បើលោក គឹម ជុងអ៊ុន ចុចបេតុងពណ៌ក្រហម ដើម្បីវាយប្រហារនុយក្លេអ៊ែរលើប្រទេសជប៉ុននោះ។
នេះគឺជាលើកដំបូង តាំងពីកូរ៉េខាងជើងបានចាប់ផ្តើមសាកល្បងនុយក្លេអ៊ែរជាបន្តបន្ទាប់ ប្រជាពលរដ្ឋនៅជប៉ុនបានទទួលការណែនាំដ៍រន្ធត់អំពីរបៀបទប់ទល់់ជាមួយសង្គ្រាមនុយក្លេអ៊ែរ។
ជប៉ុនទទូចដល់ប្រជាពលរដ្ឋជ្រកនៅខាងក្នុងអគារដែលមានជញ្ចាំងក្រាស ដើម្បីចៀសវាងការផ្ទុះរបួស និងវិទ្យុសកម្ម។ រូងក្រោមដីនៅតាមទីផ្សារទំនិញធំៗ (shopping malls) គឺជាទីកន្លែងដ៍ល្អបំផុត ដើម្បីជ្រកកោន។ (The Sun)