-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦​ ម៉ោង 4:44 PM | នយោបាយ |  0 |  101100លោក ហ៊ុន ​សែន និងកញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក)
នៅក្នុងកិច្ចសន្ទនាតាមបណ្ដាញសង្គម Line លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ថវិកាចំនួន ៦០ម៉ឺនដុល្លារ ទៅកញ្ញា ធី សុវណ្ណថា ដែលជាផ្នែកមួយនៃការរៀបចំផែនការបំបែកគណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា និងលោក សម រង្ស៊ី។
ក្នុងសារសន្ទនាដ៏វែងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅកញ្ញា ធី សុវណ្ណថា ឲ្យទៅទទួលប្រាក់ចំនួន ២០ម៉ឺនដុល្លារ ពីលោក ហូ សុធី សម្រាប់ទិញសម្ភារៈ Facebook។
ក្នុងសារសន្ទនាបន្តបន្ទាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅកញ្ញា ធី សុវណ្ណថា បន្ថែមទៀតថា ប្រសិនបើចៅត្រូវការទុនទុកក្នុងហើយ តានឹងបញ្ជូនបន្ថែម ៦០ម៉ឺនដុល្លារទៀត។
កញ្ញ ធី សុវណ្ណថា បានឆ្លើយតបទៅវិញថា រូបគេបានទទួលប្រាក់ ៥០ម៉ឺនដុល្លាររួចរាល់ហើយ ដោយប្រាក់ ៣០ម៉ឺនដុល្លារដាក់ក្នុងធនាគារ៣ និង២០ម៉ឺនដុល្លារទៀតរក្សាទុកក្នុងទូដែកសម្រាប់ទុកប្រើបន្ទាន់ រៀបចំកាមេរ៉ាសុវត្ថិភាព ទ្វារសុវត្ថិភាព និងអង្គរក្សផ្ទាល់ខ្លួនរួចរាល់ហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា លោកទុកចិត្តលើការរៀបចំរបស់កញ្ញា ធី សុវណ្ណថា ចំពោះការរក្សាការសម្ងាត់នៃប្រភពថវិកាទាំងនោះ។
កញ្ញា ធី សុវណ្ណថា បានបើកដំណើរការអង្គការសប្បុរសមួយនៅក្នុងឆ្នាំនេះ ដោយអះអាងថា មូលនីធិសម្រាប់អង្គការមួយនេះ បានមកពីក្រៅប្រទេស។
ទាក់ទងការសន្ទនានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកទុកឲ្យអ្នកសារព័ត៌មានជាអ្នកវិនិច្ឆ័យថា ជាពិតឬមិនមែន ព្រោះថាលោកមិនមែនជាអ្នកនៅក្នុងរឿងនេះ។
ទោះជាយ៉ាងណា កាលពីបែកធ្លាយការសន្ទនារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត កាលពីថ្ងៃអាទិត្យ លោក សុខ ឥសាន ទទួលស្គាល់ថាជាការពិត ដោយថាបញ្ហានេះមកពីមានការដោះដូរទូរសព្ទ។
VOD នៅមិនទាន់អាចទាក់ទងសុំការឆ្លើយបំភ្លឺពី កញ្ញា ធី សុវណ្ណថា បាននៅទ្បើយទេ៕
សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code