នៅក្នុងការឃោសនាបោះឆ្នោតពីដំបូងៗមកមានមតិអ្នកវិភាគជាច្រើនថាប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះអ្វីៗមិនមានការកែប្រែខ្លាំងទេ។ ប៉ុន្តែប្រសិនបើលោកដូណាល់ត្រាំជាប់ឆ្នោត វិញ នោះសហរដ្ឋអាមេរិកនឹងមានការកែប្រែយ៉ាងធំ។ ក្នុងនោះគេនៅចាំបានថាលោកអតីតប្រធានាធិប តីអាមេរិក បារ៉ាក់ អូបាម៉ា ក៏បានប្រកាសសារយ៉ាងចំហផងដែរថាប្រសិនបើលោក ដូណាល់ត្រាំ មកពី គណបក្សសាធារណៈរដ្ឋជាប់ឆ្នោតនោះនឹងធ្វើឲ្យសហរដ្ឋអាមេរិកជួបគ្រោះថ្នាក់ពេលលោកដឹកនាំ។
ឥឡូវនេះនៅពេលការប្រកាសសន្លឹកឆ្នោតថាលោក ដូណាល់ត្រាំ ឈ្នះឆ្នោតក្នុងសំលេង ២៧០ ដែលគេគិតថាឈ្នះវ៉ាដាច់លោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យនោះធ្វើឲ្យអ្នក គាំទ្រលោកដូណាល់ត្រាំសប្បាយយ៉ាងខ្លាំង។ ក្នុងនោះក៏មានការទស្សន៍ទាយ ឬការចង់ឲ្យលោកត្រាំ ឈ្នះពីមេដឹកនាំសំខាន់ៗដែលរួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជាលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ជាដើមនោះមានសុទិដ្ឋនិយមយ៉ាងខ្លាំង។ នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារគាំទ្រលោកត្រាំភ្លាមៗ ។
ដោយឡែកយោងទៅតាមគេហទំព័របរទេសនានាដែលតែងនិយាយថាពួកគេនឹងភ័យខ្លាចខណៈពេលលោក ដូណាល់ត្រាំ ឈ្នះនោះរួមមានទាំងក្រុមសិល្បករល្បីៗ របស់អាមេរិកមួយចំនួនដែល ពួកគេចង់ចាកចេញពីការរស់នៅអាមេរិកទៅប្រទេសផ្សេងវិញពិសេសទៀតនោះគឺជនអន្តោប្រវេសន៍ជាង១០លាននាក់ដែលរស់នៅគ្មានលិខិតស្នាមក្នុងសហរដ្ឋអាមេរិកកំពុងតែព្រួយបារម្ភ។

តើមានកត្តាអ្វីដែលធ្វើឲ្យលោក ដូណាល់ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយមានកត្តាអ្វីធ្វើឲ្យគេគិតថាសហរដ្ឋអាមេរិកមានគ្រោះថ្នាក់ទៅវិញ?
ពីមុនមកមានអ្នកវិភាគជាច្រើនគិតថាលោកស្រី ហ៊ីលឡារី គ្លីនតុន ទេជាអ្នកជាប់ឆ្នោតជា ប្រធានាធិបតីដោយគេយល់ឃើញថាលោកស្រី ហ៊ីលឡារី គ្លីនតុន មានចំណេះវិជ្ជាខ្ពស់ បទពិសោធន៍ ច្រើនព្រមទាំងបុគ្គលិកលក្ខណៈសម្បតិ្តមានសភាពចាស់ទុំ នឹងធឹង និងសេចក្តីអត់ធ្មត់ច្រើន។ ពិសេស ទៅទៀតនោះគឺមានចិត្តជួយអ្នកក្រព្រមទាំងមានមនុស្សធម៌រីឯគោលនយោបាយគឺហាក់ដូចជាមានការ រក្សាច្រើនដូចកាលលោកបារ៉ាក់ អូបាម៉ា កាន់តំណែងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយទីបំផុតការវិភាគនេះមិនត្រឹមត្រូវទាំងស្រុងនោះឡើយ គឺលោកស្រីហ៊ីលឡារី គ្លីនតុន បែរជាចាញ់ឆ្នោតលោក ដូណាល់ត្រាំ ទៅវិញ។ នោះដោយសារអ្វីទៅ? នោះដោយសារអ្នក វិភាគនោះមិនមែននៅក្នុងចិត្តពលរដ្ឋអាមេរិកនោះឡើយ។ មានតែពលរដ្ឋអាមេរិកទេដឹងក្តៅត្រជាក់ ច្បាស់ព្រោះពួកគេធ្លាប់ហែលឆ្លងពីការកាន់តំណែងរបស់បក្សប្រជាធិបតេយ្យដែលកាន់២អាណត្តិរួច មកហើយ ។ យោងទៅតាមការវិភាគថ្មីៗនេះគេអាចសន្និដ្ឋានបានថាមូលហេតុធំដែលនាំឲ្យលោក ដូណាល់ត្រាំ គណបក្សសាធារណៈរដ្ឋជាប់ឆ្នោតនោះមានកត្តាធំៗពីរ និងកត្តារួមផ្សំជាច្រើនទៀត។
មូលហេតុកត្តាទី១នោះគឺជាប្រពៃណីនៃពលរដ្ឋសហរដ្ឋអាមេរិក ពិសេសនៅរដ្ឋធំៗប្រមាណជា១១រដ្ឋ គឺតែងតែផ្តល់ការបោះឆ្នោតឲ្យគណបក្សដែលឈរឈ្មោះគឺមិនឲ្យជាប់លើសពី២អាណត្តិនោះឡើយ។ ហើយរដ្ឋទាំង១១នេះឯងដែលជាកត្តាកំណត់ក្នុងការឈ្នះឆ្នោតជាប្រធានាធិបតី។ ហើយជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកពុំមានគណបក្សណាឈ្នះឆ្នោតដល់ទៅ៣អាណត្តិ ជាប់ៗគ្នានោះឡើយ។ អ្នកខ្លះគិតថានោះជាអច្ឆរិយៈនៃពលរដ្ឋអាមេរិកដែលមានទំនៀមទំលាប់ ប្រពៃណីយូរមកហើយ។ ប៉ុន្តែបើសិក្សាលើវិទ្យាសាស្ត្រនោះដោយសារពលរដ្ឋអាមេរិកចំនួន១១រដ្ឋ នោះមានការយល់ដឹងខ្លាំងលើផ្នែកប្រជាធិបតេយ្យដោយគិតថាមិនអនុញ្ញាតិឲ្យគណបក្សដែលកាន់ អំណាចរួចហើយដល់២អាណត្តិជាប់គ្នានោះមិនឲ្យជាប់បន្តឡើយ។ នោះដោយសារពលរដ្ឋអាមេរិកគិតថាមិនឲ្យគណបក្សកាន់អំណាចឈានទៅរបបផ្តាច់ការបើទោះបីច្បាប់អាមេរិកចងតែត្រឹមមិនឲ្យ បេក្ខជនប្រធានាធិបតីជាប់២អាណត្តិជាប់គ្នា មិនអនុញ្ញាតិឲ្យឈរឈ្មោះប្រធានាធិបតីលើកទី៣ក៏ដោយចុះ។
កត្តាសំខាន់មួយទៀតនោះគេគិតថានៅក្នុងប៉ុន្មានអាណត្តិមកនេះគឺបក្សទាំងពីរហាក់ដូចងុប ងល់ខ្លាំងនឹងការធ្វើសង្គ្រាមក្រៅប្រទេសការគិតគូចំណាយលុយច្រើនចេញទៅក្រៅភ្លេចគិតសុខមាលភាពសេដ្ឋកិច្ច សង្គមកិច្ចជាតិ ធ្វើឲ្យជីវភាពពលរដ្ឋខ្លួនកាន់តែលំបាកអត់ការងារធ្វើកាន់តែច្រើនហើយ ជនអន្តោប្រវេសន៍កាន់តែសំបូរ សន្តិសុខច្របូកច្របល់…។ល។ ក៏ធ្វើឲ្យពួកគេធុញថប់ក៏ចង់ធ្វើឲ្យ ប្រទេសគេមានការផ្លាស់ប្តូរដ៏ធំមួយ។

តើការផ្លាស់ប្តូរធំៗដែល លោកដូណាល់ត្រាំបានសន្យានោះគឺជាអ្វី ?
ភាពផ្លាស់ប្តូរដ៏ធំដែលលោក ដូណាល់ត្រាំ បានធ្វើការសន្យាក្នុងការឃោសនាបោះឆ្នោតនោះគឺ ដូចជាវិស័យសុខាភិបាល សង្គមកិច្ចនោះ លោក ត្រាំ លោកស្រីគ្លីនតុន មានចេតនាចង់បើកបន្ថែមការអនុវត្តច្បាប់ធានាសុខមាល ភាពសម្រាប់ប្រជាជនក្រីក្រឲ្យបានទូលំទូលាយ ទាំងផ្នែក Medicare ដែលជាកម្មវិធីជួយទំនុកបំរុងសេវាសុខភាពដល់មនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំ និងផ្នែក Medicaid ដែលជាកម្មវិធីជួយផ្តល់សេវាសុខភាព ដល់អ្នកដែលមានចំណូលទាបដែលធ្វើឡើងដោយលោកបារ៉ាក់អូបាម៉ា។
ក្នុងវិស័យសង្គមកិច្ចនេះដែរ លោកដូណាល់ ត្រាំ បានស្នើថាឪពុកម្តាយដែលមានកូនតូច អាចកាត់បន្ថយការបង់ពន្ធបាន ជាថ្នូរនឹងថ្លៃចំណាយបង់ទៅឲ្យអ្នកមកមើលថែរកូន។ ហើយចំណែកការឈប់សំរាកមាតុភាពវិញ លោកដូណាល់ត្រាំ សម្រេចថាត្រូវមានចំនួន៦អាទិត្យ ហើយត្រូវទទួលបានកំរៃស្មើនឹងជំនួយជួយអ្នកអត់ការងារធ្វើ។

សិទ្ធរំលូតកូន៖
ទាក់ទិនទៅនឹងការយកទារកចេញ រឺការរំលូតកូន លោកដូណាល់ ត្រាំ បានប្រឆាំងដាច់ខាតថា ទារកត្រូវតែមានសិទ្ធិរស់នៅ បើទោះបីគ្រាន់តែជាកោសិកាទើបចាប់កំណើតបានប៉ុន្មានថ្ងៃក៏ដោយ។ ប៉ុន្តែសម្រាប់លោកស្រីគ្លីនតុនវិញ លោកស្រីយល់ថា ការពរពោះគឺជាសិទ្ធិសម្រេចរបស់ស្ត្រីជាម្តាយតែម្នាក់គត់។ ម្តាយដែលជាអ្នកពរពោះ មានសិទ្ធិសម្រេច ក្នុងការយកទារកចេញ បើសិនជាលក្ខខណ្ឌនានា មិនអាចអនុញ្ញាតិឲ្យស្រី្តនោះមានកូនបាន។ លោកស្រីគ្លីនតុនយល់ថា នេះជាសិទ្ធិជាមូលដ្ឋានរបស់ស្រី្ត ហើយរដ្ឋត្រូវផ្តល់សេវាពេទ្យក្នុងបញ្ហានេះ ដើម្បីចៀសវាងគ្រោះថ្នាក់។

ចរាចរណ៍អាវុធជាតិផ្ទុះ៖
ផ្ទុយស្រលះពីគោលជំហរដែលចង់ការពារជីវិតទារក មិនឲ្យម្តាយរំលូតចេញ លោកដូណាល់ត្រាំ ព្យាយាមការពារសិទ្ធិប្រើប្រាស់អាវុធដោយសេរី ដែលការប្រើប្រាស់អាវុធដោយសេរីនេះហើយ ដែលបានផ្តាច់ជីវិតមនុស្សប្រមាណជា៣ម៉ឺននាក់ ជាមធ្យមជារៀងរាល់ឆ្នាំ។ លោក ដូណាល់ ត្រាំ បាននិយាយថា សិទ្ធិមានអាវុធជាប់ខ្លួន គឺជាសិទ្ធិពីកំណើត ក្នុងការការពារខ្លួនដែលព្រះបានប្រទាន។ ចំណែកលោកស្រីហ៊ីឡារី គ្លីនតុន វិញមាននយោបាយមិនឆ្ងាយប៉ុន្មានពីលោកអូបាម៉ា ពោលគឺចង់គ្រប់គ្រងចរាចរណ៍អាវុធឲ្យបានតឹងតែង ដើម្បីចៀសវាងការបាញ់បោះដោយសេរី ដែលជាជំងឺរបស់សង្គមអាមេរិក កន្លងមក។

អន្តោប្រវេសន៍៖
តាំងពីដើមមក លោកដូណាលត្រាំ មានគំនិតបែបបិទទ្វារ ដេញជនបរទេសចេញ ឲ្យអាមេរិកនៅតែម្នាក់ឯង ។
លោកដូណាល់ត្រាំ បានចោទថា ប្រជាជនអាមេរិករាល់ថ្ងៃអត់ការងារធ្វើ គឺដោយសារតែបរទេសមកដណ្តើមការងារអស់។ ដើម្បីទប់កុំឲ្យមានជនបរទេសចូលអាមេរិក លោកដូណាល់ត្រាំ បានសន្យាថានឹងធ្វើជញ្ជាំងថ្ម ប្រវែង១៦០០គីឡូម៉ែត្រ តាមបណ្តោយព្រំដែនជាមួយម៉ិចស៊ិចកូ។ មិនត្រឹមតែប៉ុណ្ណោះ លោកដូណាល់ត្រាំ ចង់ចាប់បញ្ជូនអ្នកអត់ក្រដាសស្នាមទាំងអស់១១លាននាក់ ឲ្យត្រលប់ទៅស្រុកវិញ ហើយនឹងចង់លប់ចោលសិទ្ធិទទួលបានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិ ពីអ្នកដែលកើតនៅលើដីអាមេរិកទៀតផង។

សេដ្ឋកិច្ច៖ ម្នាក់បិទទ្វារ ម្នាក់បើកទ្វារវិស័យសេដ្ឋកិច្ច ដង្ហើមធំរបស់អាមេរិក និងជាស្នូលនៃការបោះឆ្នោតនេះ លោកដូណាល់ត្រាំ មានបំណងកាត់បន្ថយអត្រាពន្ធដែលរដ្ឋយកពីក្រុមហ៊ុន ដោយកាត់បន្ថយពី៣០% មកនៅត្រឹម១៥%។ រីឯពន្ធលើទីតាំងនឹងត្រូវលប់ចោល។ លោកដូណាល់ត្រាំ ធ្លាប់និយាយថា ប្រាក់ខែអប្បបរមាមួយម៉ោង៧,២៥សេន បច្ចុប្បន្ន វាខ្ពស់ណាស់ទៅហើយ មិនបាច់បន្ថែមទៀតទេ។ តែក្រោយមកក៏បានប្តូរសម្តីវិញ ដោយបានសន្យាថានឹងដំឡើងឲ្យដល់១០ដុល្លារ។
ផ្ទុយពីលោកដូណាល់ ត្រាំដែលមានបំណងការពារក្រុមហ៊ុនធំៗ លោកស្រីគ្លីនតុន មានបំណងបន្ថែមពន្ធលើទីតាំង ហើយនឹងដំឡើងពន្ធអាករទៅលើការផ្ទេរទ្រព្យសម្បត្តិ រឺភាគហ៊ុន។ ដើម្បីប្រមូលប្រាក់ចំនួន២៧៥ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លោកស្រីគ្លីនតុន មានបំណងដំឡើងពន្ធ ឲ្យដល់៣០%ជាកំរិតអប្បបរមា សម្រាប់គ្រួសារណា ដែលរកចំណូលបានចាប់ពី២លានដុល្លារក្នុងមួយឆ្នាំឡើងទៅ។ ចំណែកប្រាក់ខែអប្បបរមាវិញ លោកស្រីគ្លីនតុន បានសន្យាថានឹងដំឡើងឲ្យបាន១២ដុល្លារ ក្នុងមួយម៉ោង។
ស្ថិតក្នុងវិស័យសេដ្ឋកិច្ចនេះដែរ គឺទាក់ទិននឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលអាមេរិកបានចុះជាមួយបណ្តារប្រទេសផ្សេងៗទៀត ដែលកំពុងធ្វើឲ្យគេមានការព្រួយបារម្ភ។ លោកដូណាល់ត្រាំ ដែលតែងតែបន្ទោសថាប្រទេសផ្សេងមកដណ្តើមការងារ យករោងចក្រទៅបង្កើតនៅក្រៅអាមេរិកនោះ បានមានជំហរច្បាស់លាស់ថា លោកនឹងសើររើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់ឡើងវិញ។ តួយ៉ាងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វីបអាមេរិកខាងជើងរវាងសហរដ្ឋអាមេរិក កាណាដា និងមិចស៊ិចកូ ឈ្មោះថា Alena។ ហើយលោកក៏ប្រឆាំងដាច់ខាត នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ដូចជាកិច្ចព្រមព្រៀងអន្តរអាត្លង់ទិក TTIP ជាមួយសហភាពអឺរ៉ុប ដែលគេកំពុងតែចរចា ហើយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ឈ្មោះថាTPP ដែលគេកំពុងតែអនុម័ត។
នយោបាយការបរទេស និងសន្តិសុខអន្តរជាតិ៖
ជាចុងក្រោយគឺ ទស្សនវិស័យនយោបាយការបរទេស និងសន្តិសុខអន្តរជាតិ លោកដូណាល់ត្រាំ បានបញ្ជាក់ជំហរថា អង្គការអូតង់ មិនមែនជាតួនាទីអាមេរិកទេដែលត្រូវបង់ប្រាក់ចិញ្ចឹម។ ប្រទេសសមាជិកផ្សេងទៀត ត្រូវតែចូលរួមវិភាគទានឲ្យច្រើន ដើម្បីឲ្យអូតង់ អាចមានលទ្ធភាពការពារសន្តិសុខអន្តរជាតិ។ ហើយមួយវិញទៀត លោកត្រាំយល់ថា អូតង់ ត្រូវតែប្តូរកម្មវត្ថុទៅបង្ក្រាបក្រុមភេរវកម្ម និងជនភៀសខ្លួន មិនមែនត្រៀមចាំតែកំញើញដាក់រុស្ស៊ីនោះទេ។ លោកគំរាមទៀតថា អាមេរិកអាចដកខ្លួនចេញពីអូតង់បានគ្រប់ពេល។

ក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ លោកដូណាល់ត្រាំ ក៏មានបំណងលប់កិច្ចព្រមព្រៀងចោលដែរ ដោយលោកយល់ថាអាមេរិកបានចាញ់ប្រៀបអ៊ីរ៉ង់។ ហើយក្នុងសំណុំរឿងវិបត្តិនៅស៊ីរី និងក្រុមជីហាត លោកដូណាល់ត្រាំ បាននិយាយថា អាមេរិកគួរតែដកខ្លួន ទុកឲ្យរុស្ស៊ីចាត់ចែងទៅប្រសើរជាង។
កន្លងមក លោកស្រីគ្លីនតុន បានសម្តែងយោបល់ថា អាមេរិក ត្រូវមានវត្តមានក្នុងការដោះស្រាយវិបត្តិនៅស៊ីរី ដើម្បីកុំឲ្យរុស្ស៊ីវាទទីយកតំបន់ដើមបូព៌ា។
ហើយផ្ទុយពីលោកស្រី ហ៊ីលឡារី គ្លីនតុន លោកដូណាល់ត្រាំ ដែលស្រែកប្រកូកប្រកាសចង់បិទទ្វារអាមេរិក កុំឲ្យមានមនុស្សកាន់សាសនាអ៊ីស្លាមទៅរស់នៅនោះ លោកស្រីគ្លីនតុន មានយោបល់ថា ការបិទទ្វារ បង្កើតការស្អប់គំគួនទៅលើអ្នកកាន់សាសនាអ៊ីស្លាម វាមិនចំណេញសម្រាប់អាមេរិកទេ ផ្ទុយទៅវិញវាកាន់តែបន្ថែមកំហឹង ឲ្យអ្នកកាន់សាសនាអ៊ីស្លាមទូទាំងពិភពលោក កាន់តែស្អប់អាមេរិកកាន់តែខ្លាំង។ តើចាប់ពីពេលនេះទៅខណៈពេលលោកប្រធានាធិបតី អាមេរិកចាប់អនុវត្តគោលនយោបាយរបស់ខ្លួននោះភាពចលាចលនៅក្នុងសង្គមអាមេរិកនឹងកើនមានឫក៏អត់ ពិសេសជនអន្តោប្រវេសន៍ជាង១១លាននាក់ ដែលគ្មានលិខិតស្នាមហើយសេដ្ឋកិច្ចអាមេរិករង្គោះរង្គើដែរឬទេ?
លោក Donald Trump
លោក Donald Trump
លោក Donald Trump
លោក Donald Trump
ប្រភព DNT-NEWS