-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ពិតជា«កូនកើតមុនឪ» បើតាម វ៉ា គឹមហុង ថ្លែងថា«បារាំង គូសផែនទី ដាក់ភូមិកំណើត ហេង សំរិន ទៅក្នុងទឹកដីយួន»!

លោក វ៉ា គឹមហុង បានក្រឡះសំដីអំពីរឿងដោះដូរភូមិកំណើតលោក ហេង សំរិន ថា «គ្មានការដោះដូរ ទេ» ប៉ុន្តែលោក ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជា មានគោលការណ៍ «រកទីតាំងផ្សេង ដោះដូរជាមួយ វៀតណាម» ស្របតាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី១៨-២០ ខែតុលា ២០១៦ កន្លងទៅ។ លោក វ៉ា គឹមហុង បន្តនិយាយកុហកថា «អាណានិគមបារាំង គូសផែនទី ដាក់ភូមិកំណើតលោក ហេង សំរិន ទៅក្នុងទឹកដីយួន» ការថ្ងែងរបស់លោក វ៉ា គឹមហុង នេះមានន័យថា «កូនកើតមុនឪ»

គួសបញ្ជាក់ថា អាណានិគមបារាំង បានបោះបង្គោលព្រំដែន ចំនួន ១២៤ បង្គោលរួចហើយ បន្ទាប់ ពីចុះសន្ធិសញ្ញា បារាំង-កូសាំស៊ីន-កម្ពុជា កាលពីឆ្នាំ១៨៧៣
 ។ ហើយកាលនោះ ខ្សែបន្ទាត់ព្រំដែន គឺជាខ្សៃបន្ទាត់រដ្ឋបាលនៅឡើយ ពីព្រោះបារាំងគ្រាន់តែ បែងចែកការពក្រប់គ្រង រវាងកម្ពុជា និង កូសាំងស៊ីន (កម្ពុជាក្រោម) ប៉ុណ្ណោះ។

បង្គោលព្រំដែនទាំង ១២៤ បានក្លាយជាបង្គោលព្រំដែន រវាងកម្ពុជា និង វៀតណាម នៅពេលដែល បារាំង កាត់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យទៅវៀតណាម នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៤៩។ ហើយ ខ្សែបន្ទាត់ព្រំដែននេះ ត្រូវបានទទួលស្គាល់ ដោយសន្និសីទ ទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ឆ្នាំ១៩៥៤ ដែលមានភាគីប្រទេសជាប់ព្រំដែនគ្នា ចូលរួមយល់ព្រម និង ទទួលស្គាល់ផែនទីព្រំដែន ខ្នាត ១/១០០.០០០ ដែលគូសដោយ ក្រុមភូមិសាស្រ្តឥណ្ឌូចិន។ ឯកសារពាក់ព័ន្ធរឿងព្រំដែន ឬ បូរណភាពទឹកដីខ្មែរទាំងអស់ ត្រូវបានរំលឹកឡើងវិញ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង ពិគ្រោះយោបល់ ជាហូរហែរ អំពីបញ្ហាព្រំដែន, ផែនទីព្រំដែន, និង យន្តការដោះស្រាយបញ្ហាព្រំដែនខ្មែរ ជាមួយ វៀតណាម។ ក្រុមការងារពិគ្រោះយោបល់ យល់ស្របគ្នាថា រដ្ឋាភិបាលកម្ពុជា ចាំបាច់ ត្រូវប្តឹងទៅ ប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង តុលាការយុត្តិធម៌អន្តរជាតិ (ICJ)

 យើង ប្រឆាំងជំទាស់ដាច់ខាត ចំពោះរដ្ឋាភិបាលខ្មែរ ហ៊ុន សែន ដែលប្រកាន់ជំហរដោះស្រាយ បញ្ហាព្រំដែន ដោយទ្វេភាគី ជាមួយវៀតណាម ពីព្រោះ «កម្ពុជា ចាញ់ប្រៀបភាគីវៀតណាម» ហើយ យើង រកឃើញថា រដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស់សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ព្រមទាំង ផែនទីអម ដែលបោះពុម្ពដោយ ប្រទេសវៀតណាម ហើយនិងសន្ធិសញ្ញាព្រំដែន បំពេញបន្ថែម ឆ្នាំ២០០៥ ដ៏ជម្រោងងចម្រាស់។

ហើយលោក វ៉ា គឹមហុង បានសារភាព អំពីការប្រើប្រាស់ផែនទី ក្នុងការបោះបង្គោលព្រំដែន ដែល បោះពុម្ភដោយវៀតណាម នៅឯសន្និសីទមួយ ក្នុងវិមានរដ្ឋាភិបាល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥។ លុះដល់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ លោក វ៉ា គឹមហុង បានបញ្ជាក់បន្ថែម នៅក្រសួងមហាផ្ទៃថា វៀតណាម ទាមទារឲ្យភាគីកម្ពុជា ប្រើប្រាស់ផែនទី ដូចបានបញ្ជាក់ខាងលើ និង សន្ធិសញ្ញាព្រំដែន ខាងលើ តម្រូវឲ្យរដ្ឋាភិបាល ហ៊ុន សែន បោះបង្គោលព្រំដែនជាថ្មី តាមវៀតណាម ចង់បាន។

ថ្ងៃទី០១ វិច្ឆិកា ឆ្នំា២០១៦
ដោយ ម៉ែន ណាត, ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា


មិន​មាន​ការ​ដោះដូរ​ភូមិ​លោក​ ហេង សំរិន ទេ



ភ្នំពេញៈ ​លោក​ វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​ បាន​គូសបញ្ជាក់​កាលពី​ម្សិលមិញ​ថា ​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ​នៅ​ក្នុង​​ខេត្ត​ត្បូងឃ្មុំ​ នឹង​​មិន​ត្រូវ​ដោះដូរ​ទៅ​វិញ​ ទៅ​មក​ជាមួយ​​​ភាគី​វៀតណាម​ ដូច​ការ​​ផ្សព្វផ្សាយ​នោះ​​​ទេ​។
ការ​ថ្លែង​របស់​លោក វ៉ា គឹម ហុង នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ ដែល​ថា ​កាលពី​ពេល​ថ្មីៗ​នេះ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ​បាន​ទៅ​ជួប​ប្រជុំ​ ជាមួយ​សមភាគី​វៀតណាម​ នៅ​ប្រទេស​វៀតណាម​ ហើយ​បាន​ព្រមព្រៀង​គ្នា ​ធ្វើការ​ដោះដូរ​ដី​គ្នា ​នៅ​តាម​ព្រំដែន​ទៅវិញ​ទៅមក។
ព័ត៌មាន​ពី​ការ​ដោះដូរ​ដី​នៅ​តាម​ព្រំដែន​នេះ​ បាន​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​អ្នក​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ បាន​ធ្វើការ​រិះគន់​ថា «វា​ជា​ការ​យក​ដី​ខ្មែរ ​ដូរ​ជាមួយ​ដី​ខ្មែរ» ខណៈ​អ្នក​រិះគន់​ទាំង​នេះ ​យល់​ថា​វៀតណាម​ ធ្លាប់​មាន​ប្រវត្តិ​រំលោភ​យក​ទឹក​ដី​ខ្មែរ​ ជាច្រើន​ជំនាន់​មក​ហើយ។
លោក វ៉ា គឹមហុង បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​ រដ្ឋាភិបាល​កម្ពុជា​របស់ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រហូត​មក​ដល់​ពេល​នេះ​ មិន​មាន​គម្រោង​ដោះដូរ​គ្នា​ទៅវិញ​ទៅមក​ រវាង​ភូមិ​ថ្លុកត្រាច​របស់​ លោក ហេង សំរិន នៅ​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ ជាមួយ​ភាគី​វៀតណាម​នោះ​ទេ​ ហើយ​បាន​ហៅ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ​ពី​ការ​ដោះដូរ​ភូមិ​ លោក ហេង សំរិន ថា​ជា​ព័ត៌មាន​ឆ្កួតៗ។
លោក​ថ្លែង​ថា៖​ «ខ្ញុំ​គ្រាន់​តែ​ប្រាប់​ថា​ មិន​មាន​ការ​ដោះដូរ​ណា​មួយ [នៃ​ភូមិ​របស់​លោក ហេង សំរិន] ទេ។ [យើង] មាន​គោលការណ៍​រួច​ហើយ​ដើម្បី​ដោះស្រាយ។ មិន​មាន​ការ​ដោះដូរ​ណា​មួយ​ទេ»។
លោក វ៉ា គឹមហុង បាន​ថ្លែង​ថា៖ «បារាំង​បាន​គូរ [ផែនទី] ដាក់​ភូមិ​របស់​គាត់ [ភូមិ​លោក ហេង សំរិន] ចូល​ទៅ​ក្នុង​ដី​វៀតណាម។ យើង ​និយាយ​អំពី​ផែនទី​បារាំង​ មិន​ដែល​ស្គាល់​ថា​ តើ​ភូមិ​របស់​សម្តេច ហេង សំរិន នៅ​កន្លែង​ណា​ទេ [បារាំង] បារាំង​មិន​ដែល​ស្គាល់​សម្តេច​ ហេង សំរិន ទេ»។ (?)
លោក វ៉ា គឹមហុង ក៏​បាន​អះអាង​ផង​ដែរ​ថា​ ​ផែនទី​ដែល​គូរ​ដោយ​បារាំង​ កន្លែង​មួយ​ចំនួន​ នៃ​ដី​កម្ពុជា​ បាត់បង់​ទៅ​ខាង​វៀតណាម​ ហើយ​កន្លែង​មួយ​ចំនួន​ នៃ​ដី​វៀតណាម ​ក៏​បាន​បាត់បង់​មក​ខាង​កម្ពុជា​ដែរ។
ព័ត៌មាន​ដែល​បង្ហោះ​ នៅ​លើ​បណ្តេញ​សង្គម​ កាលពី​ពេល​ថ្មីៗ​នេះ ​បាន​ចោទ​ប្រកាន់​ថា ​ភូមិ​របស់​លោក ហេង សំរិន គឺជា​ភូមិ​ទី​មួយ​ ដែល​នឹង​ត្រូវ​ដោះដូរ​ជាមួយ​វៀតណាម ​ដើម្បី​សម្រុះសម្រួល ​នៅ​ក្នុង​ដំណើរការ​បោះ​បង្គោល​ព្រំដែន ​រវាង​ប្រទេស​ទាំង​ពីរ។
ទន្ទឹម​នេះ​លោក វ៉ា គឹមហុង បាន​ឲ្យ​ដឹង​ថា​ក្រុម​ការងារ​ព្រំដែន ​កម្ពុជា‑វៀតណាម​ នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ទី ៤ វិច្ឆិកា ដើម្បី​បន្ត​ពិភាក្សា​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន​ បន្ទាប់​ពី​ក្រុម​ការងារ​ របស់​ប្រទេស​ទាំង​ពីរ​ មិន​បាន​ជួប​ប្រជុំ​គ្នា​ កាលពី​ខែ​សីហា​ ខណៈ​លទ្ធផល​នៃ​ការ​បោះ​បង្គោល​ព្រំដែន​ សម្រេច​បាន​ជាង ៨០ ភាគរយ។
លោក វ៉ា គឹមហុង បញ្ជាក់​កាលពី​ម្សិលមិញ​ថា ​ក្រុម​ការងារ​ព្រំដែន​កម្ពុជា‑វៀតណាម នឹង​ប្រារព្ធ​កិច្ចប្រជុំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ៤ វិច្ឆិកា ដើម្បី​ពិភាក្សា​ អំពី​ដំណើរការ​បោះ​បង្គោល​ព្រំដែន ​បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះ​បង្គោល​ព្រំដែន​បាន​សម្រេច ៨៣ ភាគរយ​ហើយ​ខណៈ​ប្រទេស​ទាំង​ពីរ​ កំពុង​មាន​បញ្ហា​ចម្រូង​ចម្រាស​ លើ​ដំណើរការ​បោះ​បង្គោល​ព្រំដែន។
នៅ​ពេល​សួរ​ថា ​តើ​ការ​បោះ​បង្គោល​ព្រំដែន​ នឹង​បញ្ចប់​នៅ​ពេល​ណា​ លោក វ៉ា គឹមហុង ថ្លែង​ថា៖ «ថា​តើ​នៅ​ពេល​ណា​ចប់ ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ។ វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​ភាគី​ទាំង​ពីរ។ ប្រសិន​បើ​ភាគី​ទាំង​ពីរ​ មាន​ឆន្ទៈ​បញ្ចប់​នោះ​ យើង​នឹង​បញ្ចប់​ពីព្រោះ​ភាគី​នីមួយៗ​ បាន​ព្យាយាម​ការពារ​អត្ថប្រយោជន៍​ របស់​ប្រទេស​រៀងៗ​ខ្លួន»។
លោក មឿន តុលា ប្រធាន​អង្គការ​សង់​ត្រាល់ (Central) ថ្លែង​ថា​ លោក​ក៏​បាន​ឮ​ផង​ដែរ​អំពី​ការ​ដោះដូរ​ភូមិ​ របស់​លោក ហេង សំរិន ជាមួយ​ដី​វៀតណាម​ ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា តើ​វា​ពិត​ ឬ​មិន​ពិត​នោះ​ទេ។
លោក​តុលា​ថ្លែង​ថា ​ពេល​ខ្លះ​នៅ​ពេល​ព័ត៌មាន​នៃ​ការ​ដោះដូរ​នេះ​ ធ្វើ​ឲ្យ​ប្រជាជន​ប្រតិកម្ម​ ឬ​ធ្វើ​ឲ្យ​ប្រជាជន ​មិន​រីករាយ​រដ្ឋាភិបាល​ អាច​ប្តូរ​ចិត្ត​មិន​ធ្វើការ​ដោះដូរ។
លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា [យើង] មិន​គួរ​ដោះដូរ (ដី​នៅ​តាម​ព្រំដែន) ទេ​ពីព្រោះ​នេះ​ជា​ទឹកដី​របស់​កម្ពុជា»។
ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក វ៉ា គឹមហុង ដែល​ថា​ផែនទី​ដែល​គូរ​ដោយ​បារាំង​ ធ្វើឲ្យ​ភាគី​ទាំង​ពីរ​ បាត់បង់​ដី​ទៅវិញ​ទៅមក​នោះ ​លោក ​តុលា ​ថ្លែង​ថា​លោក​មិន​ជឿ​នោះ​ទេ។
លោក​បន្ត​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ច្បាស់ ឬ​ចង់​ឲ្យ​មាន​ការ​ជឿជាក់​ថា ​តើ​ប្រទេស​ទាំង​ពីរ​ បាត់បង់​ដី​ទៅ​គ្នា​ទៅវិញ​ទៅមក​ ឬ​អត់​រដ្ឋាភិបាល ​ត្រូវ​តែ​អនុញ្ញាត​ ឲ្យ​ភាគី​ពាក់ព័ន្ធ​ ចូល​រួម​ធ្វើ​ការងារ ​លើ​បញ្ហា​ព្រំដែន​នេះ៕ PS


More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code