-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
(ភ្នំពេញ)៖ ប្រាសាទអង្គរវត្តខ្មែរ ពេលនេះកំពុងទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងបញ្ជីមគុទេសចរណ៍អន្តរជាតិ «Lonely Planet» របស់អូស្រ្តាលី ក្នុងឆ្នាំ២០១៦នេះ។ ចំណាត់ថ្នាក់នេះគឺ Lonely Planet បានចាត់ទុកប្រសាទអង្គរវត្ត ជាគោលដៅទេសចរណ៍ដ៏ស្អាតបំផុតនៅលើពិភពលោក។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្តែងទឹកចិត្តត្រេកអរ និងថ្លែងអំណរគុណចំពោះ Lonely Planet ដែលបានផ្តល់តម្លៃដល់ប្រាសាទអង្គរវត្តខ្មែរ។ លោកបានប្រាប់ Fresh News ឱ្យដឹងថា ការផ្តល់ចំណាត់ថ្នាក់នេះ ពិតជាសក្តិសមចំពោះកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ ប្រសាទអង្គរវត្ត និង ចំពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាថែរក្សាប្រាសាទនេះ។
Lonely Planet នាថ្មីៗនេះ បានប្រកាសនូវចំណាត់ថ្នាក់គោលដៅទេសចរណ៍ ដ៏ស្រស់ស្អាតបំផុតចំនួន ៥០០កន្លែង នៅជុំវិញពិភពលោក ដោយក្នុងនោះ ប្រាសាទអង្គរវត្តកម្ពុជា បានឈរនៅលេខរៀងទី១។ បន្ទាប់ពីនោះមាន មហាកំផែងផ្កាថ្មសមុទ្រ  របស់អូស្ត្រាលី ទទួលបានចំណាត់ថ្នាក់លេខ២ និង ទីក្រុងបូរាណ «Machu Picchu» - ប៉េរ៉ូ នៅទ្វីបអាមេរិកខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ៣ ជាដើម។
កាលពីឆ្នាំ២០១៥ ប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏បានទទួលពានរង្វាន់លេខ១ ជាប្រាសាទលេចធ្លោជាងគេលើពិភពលោក នៅលើគេហទំព័រទេសចរណ៍ TripAdvisor ដ៏ល្បីល្បាញផងដែរ។ ចំណាត់ថ្នាក់នោះ បានធ្វើឱ្យប្រាសាទអង្គរវត្តខ្មែរ បន្តនាំមុខប្រាសាទ Machu Picchu របស់ប្រទេស ប៉េរូ និង ប្រាសាទ Taj Mahal របស់ឥណ្ឌាថែមទៀត៕


More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code