-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ដោយ លោក ណាត សុភាព​​ | ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦​ ម៉ោង 11:46 AM | VOD
ប្រជាពលរដ្ឋមួយចំនួនថាពួកគេអស់ជំនឿលើរដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកយុត្តិធម៌ឲ្យអ្នកវិភាគល្បីឈ្មោះលោក កែម ឡី ដោយថា ក្រោយពីការបាញ់សម្លាប់ជាង៣ខែ ពន្លឺយុត្តិធម៌មិនទាន់ផ្តល់ឲ្យក្រុមគ្រួសារនៅឡើយ។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាកន្លងមក ក្នុងម៉ាតមួយកន្លែង នៅម្ដុំស្តុបបូកគោក ក្នុងរាជធានីភ្នំពេញ។
រូបសំណាកលោក បណ្ឌិត កែម ឡី ត្រូវបានហែចេញពីវត្តចាស់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញយកទៅតម្កល់នៅស្រុកកំណើតលោកនៅខេត្តតាកែវ នៅថ្ងៃទី១៦ខែតុលានេះ ជាគម្រប់ខួប១០០ថ្ងៃ។
អ្នកស្រី ឃុន ចរិយា ដែលចូលរួមហែរូបសំណាកបានឲ្យដឹងថា គាត់នៅតែអាឡោះឡៃលោកបណ្ឌិតកែម ឡី ដោយថាបណ្ឌិតរូបនោះ ជាវីរៈជនខ្មែរដែលហ៊ានលះបង់ជីវិតដើម្បីបុព្វហេតុជាតិខ្មែរ បើទោះជាលោកដឹងថានិយាយរឿងពិតក្នុងសង្គមត្រូវបានគេសម្លាប់ក៏ដោយ។
គណកម្មការរៀបចំបុណ្យ១០០ថ្ងៃលោក កែម ឡី បានឲ្យដឹងថា អ្នកចូលរួមហែរូបសំណាកអ្នកវិភាគល្បីឈ្មោះរូបនេះមានប្រមាណ៥ម៉ឺននាក់។
ប្រជាពលរដ្ឋម្នាក់ទៀតដែលចូលរួមហែរូបសំណាកនោះដែរ លោក ពី កក្កដា បានឲ្យប្រាប់អ្នកយកព័ត៌មាន វីអូឌីថា លោកមិនជឿលើរដ្ឋាភិបាលថាមានឆន្ទៈរកអ្នកនៅពីក្រោយឃាតកម្មលើបណ្ឌិត កែម ឡី មកកាត់ទោសនោះទេ។ លោកថា មានតែអន្តរជាតិមួយគត់ដែលអាចរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ថ្លែងថា លោកស្រីនឹងលើកយកករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ទៅពិចារណា ក្នុងនាមអ្នកស្រីជាប្រេសិតពិសេសរបស់អង្គការពិភពលោកមួយនេះ។ នេះបើតាមការអះអាងពីសំណាក់លោក សៅ កុសល តំណាងគណៈកម្មការបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី។
លោកកស្រី រ៉ូណា ស្មីត ក៏បានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធនៅក្នុងពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី ដែលត្រូវបានរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តពោធិយ៉ារាម ហៅវត្តចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា។
ពលរដ្ឋម្នាក់ទៀតលោក ស៊ឹម ខា បានអះអាងថា បើសិនជាឃាតករឲ្យគាត់ប្តូរគ្រាប់ភ្នែកទំាងគូរជាថ្នូរមិនសម្លាប់លោកបណ្ឌិតកែម ឡី គឺគាត់សុខចិត្ត ដោយថាដើម្បីទុកឲ្យលោកបណ្ឌិតជួយប្រទេសជាតិ។ លោកបានអំពាវនាវទៅប្រជាពលរដ្ឋនិងកូនខ្មែរទំាងអស់ក្រោកឈរឡើងតស៊ូ នឹងយកគំរូតាមលោកបណ្ឌិតកែម ឡី ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់ប្រជាពលរដ្ឋទំាងនោះថា កុំទាន់អស់សង្ឃឹមលើការរកយុត្តិធម៌ឲ្យលោកបណ្ឌិត កែម ឡី ដោយលោកថាសំណុំរឿងនេះសមត្ថកិច្ចកំពុងសហការជាមួយនឹងតុលាការ ដើម្បីដោះស្រាយបញ្ហានេះ។
ព្រះតេជគុណប៊ុត ប៊ុនតិញ តំណាងគណៈកម្មការបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោក កែម ឡី បានលើកឡើងថា នឹងមានបុណ្យរំលឹកពីការស្លាប់អ្នកវិភាគរូបនេះបន្តទៀត នៅរៀងរាល់ ១០០ថ្ងៃ រៀងរាល់២០០ថ្ងៃ និងរៀងរាល់ឆ្នាំ រហូតទាល់តែមានយុត្តិធម៌ដល់លោកកែម ឡី។
សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code