September 1, 2016
ថ្ងៃនេះមានអ្នកខ្លះគេជជែកគ្នាអំពីរឿងសាក់ ហើយមានប្អូនមួយចំនួនគាត់សួរខ្ញុំថាសាក់ហ្នឹងមានប្រភពមកពីណា? តើយើងចម្លងមកពីថៃឬយ៉ាងណា? ខ្ញុំសូមចែករំលែករឿង សិល្បៈសាក់នេះបន្តិចចុះ៖
ប្រភពនៃការសាក់ខ្លួនរបស់ខ្មែរយើងមានតាំងពីប្រមាណមុនគ្រឹស្តសករាជ។ លោកបណ្ឌិត មីសែល ត្រាណេ បានបញ្ជាក់ពីភស្ថុតាងមួយចំនួនដែលបង្ហាញថាសិល្បៈសាក់មានកំណើតតាំងពីសម័យបុរេមុនប្រវត្តិសាស្រ្តមកម្លេះ។ ជាភស្តុតាងជាក់ស្តែង ការសាក់ខ្លួនប្រាណជាពិសេសជុំវិញបរិមាណនៃប្រដាប់តពូជរបស់ស្ត្រីភេទបើយោងតាមការរកឃើញនូវចម្លាក់ដងខ្លួនតំណាងឲ្យស្ត្រីភេទនៅមិនឆ្ងាយប៉ុន្មានពីស្ថានីយ៍ល្អាងស្ពាន នៅខេត្តបាត់ដំបង។
នៅមានឧទាហរណ៍មួយទៀត ដែលជាលក្ខណៈវិនិច្ឆ័យទី២ គឺការរកឃើញការសាក់នៅលើមនុស្ស និងសត្វពាហនៈនានានៅភូមិស្នាយ។ ការសាក់បែបបនេះ ទំនងជាជាប់ពាក់ព័ន្ធទៅនឹងជំនឿសាសនា ប្រហែលដោយគេចង់បញ្ចៀសនូវរាល់ឧបទ្រពចង្រៃ។ ប្រភពមួយទៀតគឺមកពីឯកសារចិននាសតវត្សទី ៣-២ មុន គ.ស ស្តីពីជនជាតិនៅខាងត្បូងនៃប្រទេសចិន បានកត់សម្គាល់ថា ក្នុងភូមិភាគនេះ មនុស្សមានការសាក់ដងខ្លួន ហើយលែងខ្លួនផង ។ ថ្វីបើអត្តសញ្ញាណរបស់ប្រជាជនទាំងនោះមិនត្រូវបានបញ្ជាក់ក្តី ក៏ប៉ុន្តែយើងដឹងថា អ្នកប្រវត្តិវិទូចិននិយាយសំដៅនៅលើកុលសម្ព័ន្ធមន-ខ្មែរ ដែលរស់នៅក្នុងភូមិភាគខាងត្បូង ហើយពុំទាន់បានទទួលឥទ្ធិពលឥណ្ឌានៅឡើយ។
សិល្បៈសាក់របស់ខ្មែរមាន៥ ប្រភេទ៖
-សាក់យ័ន្តវេទមន្តព្រះអាទិត្យភាគច្រើននៅលើទ្រូង ខ្នង កំភួនដៃ
-សាក់យ័ន្តវិជ្ជាមហាទំងន់ និងដំឡើងមហិទ្ធិឬទ្ធិដៃ កណ្តាប់ដៃ
-សាក់មន្តស្នេហ៍សារិកាលិនថោង នៅលើគុលថ្គាម អណ្តាត ថ្ងាស់។
-សាក់លំអររាងកាយ
-សាក់ភូមាហែកគុកសម្រាប់មើលវេលា យាមល្អអាក្រក់ ដើម្បីចេញដំណើរ
-សាក់យ័ន្តវេទមន្តព្រះអាទិត្យភាគច្រើននៅលើទ្រូង ខ្នង កំភួនដៃ
-សាក់យ័ន្តវិជ្ជាមហាទំងន់ និងដំឡើងមហិទ្ធិឬទ្ធិដៃ កណ្តាប់ដៃ
-សាក់មន្តស្នេហ៍សារិកាលិនថោង នៅលើគុលថ្គាម អណ្តាត ថ្ងាស់។
-សាក់លំអររាងកាយ
-សាក់ភូមាហែកគុកសម្រាប់មើលវេលា យាមល្អអាក្រក់ ដើម្បីចេញដំណើរ
ដោយ៖. Moa Vutha
ប្រភព៖ នគររាជ – NOKOR REACH