១. ផ្លូវធ្វើដំណើរនៅប្រទេសបារាំង បាត់ខ្លួនក្រោមទឹក ២ ដងក្នុងមួយថ្ងៃ
ប្រសិនបើអ្នកមានគម្រោងទៅធ្វើដំណើរទៅប្រទេសបារាំង ត្រូវប្រាកដថាប្រុងប្រយ័ត្នជាមួយនឹងផ្លូវដែលអ្នកបានបើកបរ។ ពួកវាអាចនឹងបាត់ខ្លួន។

ភ្ជាប់ពីឈូងសមុទ្រ Burnef ជាមួយនឹងកោះ Noirmoutier ផ្លូវ Passage du Gois គឺជាផ្លូវដែលមិនត្រឹមតែមិនប្រាកដប្រជានោះទេ ប៉ុន្ដែវាក៏មានគ្រោះថ្នាក់ខ្លាំណាស់ផងដែរ។ វាបាត់ខ្លួន ២ ដងក្នុងមួយថ្ងៃ នៅពេលទឹកឡើងខ្ពស់។ ផ្លូវនេះមានប្រវែង ៤,១៥ គីឡូម៉ែត្រនិងលិចក្រោមទឹកជម្រៅ ៤ ម៉ែត្រ។
២. ប្រាសាទ Stambheshwar Mahadev បានត្រឹមតែមើលប៉ុណ្ណោះ អំឡុងពេលជំនោរទាប
ប្រាសាទ Stambheshwar Mahadev មានទីតាំងនៅក្នុងទីក្រុង Kavi Kamboi រដ្ឋ Gujarat ប្រទេសឥណ្ឌា។ ប្រាសាទនេះមានទីតាំងជិតសមុទ្រ ដែលបានត្រឹមតែទស្សនាប៉ុណ្ណោះ អំឡុងពេលជំនោរទាប។ ប្រាសាទនេះមានអាយុកាល ១៥០ ឆ្នាំហើយ និងមានទីតាំងនៅជិតឈូងសមុទ្រ Cambay។

៣. ប្រាសាទកោះ ដែលធ្វើដំណើរបាននៅពេលជំនោរទាបប៉ុណ្ណោះ
ប្រាសាទនៅលើកោះឈ្មោះ Mount Saint Michel ក្នុងប្រទេសបារាំងអាចធ្វើដំណើរបានអំឡុងពេលដែលជំនោរទាបប៉ុណ្ណោះ។ មានការអះអាងថាកោះនេះមិនដែលបានធ្លាក់ទៅដៃអង់គ្លេសម្ដងណាឡើយ អំឡុង ១១៦ ឆ្នាំនៃសង្គ្រាមអង់គ្លេសនិងបារាំង។

៤. បុណ្យសមុទ្រនៅប្រទេសកូរ៉េខាងត្បូង
រាប់ពាន់ឆ្នាំមកហើយអ្នកស្រុក និងអ្នកទេសចរនាំគ្នាទៅភាគខាងត្បូងឧបទ្វីបប្រទេសកូរ៉េខាងត្បូងរៀងរាល់ឆ្នាំសម្រាប់បុណ្យសមុទ្រ Jindo (ឈ្មោះបុណ្យហៅថា Sea-Parting Festival) ។ ការអបអរបុណ្យនេះជាការអបអរបាតុភូតធម្មជាតិមួយដែលកើតឡើងនៅសមុទ្រ Jindo ភាគខាងជើងនៃសមុទ្រខាងកើតរបស់ចិន។ វាបង្ហាញផ្លូវប្រវែង ២,៩ គីឡូម៉ែត្រនៃផ្ទៃទឹកសមុទ្រដាច់ដោយឡែកពីគ្នានៃផ្លូវភ្ជាប់ពីកោះ Jindo ទៅជិតកោះ Modo ។

ផ្លូវនោះឱ្យឃើញតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៃបាតុភូតធម្មជាតិ ដែលបុណ្យមានរយៈពេល ៤ ថ្ងៃ។ បើទោះជាបុណ្យប្រចាំឆ្នាំមានតែម្ដង ទឹកសមុទ្រដាច់ដោយឡែកពីគ្នានេះកើតឡើង ២ ទៅ ៣ ដងក្នុងមួយឆ្នាំ រវាងខែ មីនា និងមិថុនា៕