-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
 Rokiyas Yeur   


17
ក្រសួងការពារប្រទេសរុស្ស៊ីបាននិយាយថា ពួក អធិការកិច្ចរុស្ស៊ីនឹងចាប់ផ្តើមហោះហើរ សង្កេតមើលដូចមុនៗនៅលើទឹកដីអាម៉េរិកកាលពីថ្ងៃចន្ទ នេះ នៅក្រោមសន្ធិសញ្ញា Open Skies  ( មេឃបើកចំហ ) ។ 
ក្រសួងបាននិយាយពីថ្ងៃចន្ទនេះថា ការហោះហើរសង្កេតមើលនេះនឹងធ្វើឡើងនៅចន្លោះ ថ្ងៃទី២៦ ខែកញ្ញា នឹងថ្ងៃទី១ ខែតុលា ចេញពីព្រលានយន្តហោះមេឃបើកចំហ Travis ( ក្នុងរដ្ឋកាលីហ្វី នីញ៉ា ) ដោយមានរយៈចម្ងាយជាអតិបរិមា៤.២៥០គីឡូម៉ែត្រ ។
ក្រសួងបាននិយាយថា យន្តហោះរុស្ស៊ីដោយមានពួកអ្នកជំនាញការអាម៉េរិកជិះនៅលើនោះ នឹង ធ្វើការត្រួតពិនិត្យមើល ស.រ.អា ស្របទៅតាមសន្ធិសញ្ញានេះ ។
ការហោះហើរសង្កេតមើល គឺជាផ្នែកនៃវិធានការកសាងជំនឿទុកចិត្តគ្នានៅក្នុងអឺរ៉ុប បន្ទាប់ពី សង្គ្រាមត្រជាក់នៅក្រោមសន្ធិសញ្ញាមេឃបើកចំហជាអន្តរជាតិ ដែលគេបានចុះហត្ថលេខា កាលពីខែមិនា ឆ្នាំ១៩៩២ នឹងដែលបានចូលជាធរមានកាលពីដើមឆ្នាំ ២០០២ ។ សន្ធិសញ្ញានេះ បច្ចុប្បន្នមានរដ្ឋជាភាគីចំនួន៣៤ដែលរួមមានរុស្ស៊ីនឹងសមាជិកណាតូភាគច្រើន ៕
( ប្រភព  ស៊ីនហួ  បកប្រែដោយលោក  ប៉ិនមឿន  )

BY : AKP
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code