-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦​ ពលករ​ខ្មែរ​ធ្វើការនៅថៃ
ក្រសួងការងារថៃបានអនុញ្ញាតឲ្យពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសនេះ អាចវិលត្រឡប់មកកម្ពុជាវិញដើម្បីចុះឈ្មោះនិងចូលរួមបោះឆ្នោតនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ។
សារព័ត៌មានបាងកកប៉ុស្តិ៍បានចុះផ្សាយសម្ដីរបស់លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការងារលោក Puntrik Samiti បានឲ្យដឹងថ្ងៃពុធនេះថា៖ “ប្រសិនបើកម្ពុជាសុំឲ្យមានការសហការនោះ ក្រសួងការងារថៃនឹងធ្វើតាមរបៀបដូចគ្នា ដូចដែលខ្លួនធ្លាប់ធ្វើជាមួយមីយ៉ាន់ម៉ាក្នុងការបោះឆ្នោតកាលពីឆ្នាំមុនដែរ។ ក្រសួងនឹងស្នើសុំឲ្យក្រុមនិយោជកចូលរួមសហការដោយអនុញ្ញាតឲ្យពលករខ្មែរចំណាកស្រុកអាចឈប់សម្រាកនិងត្រឡប់មកធ្វើការបានដូចធម្មតា។ ទាក់ទិនបញ្ហានយោបាយ ក្រសួងសុំឈរលើគោលការណ៍អព្យាក្រឹត្យ”
សេចក្ដីថ្លែងការណ៍របស់ក្រសួងការងារថៃធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់លោកស្រី មួរ សុខហួរ សមាជិកសភាខាងគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង បានស្នើឲ្យពលករខ្មែរទាំងអស់ដែលកំពុងបម្រើការងារនៅថៃប្រមាណ១លាន១សែននាក់ អាចមកចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
យ៉ាងណាមិញ អគ្គនាយកនៃអគ្គលេខាធិការដ្ឋានការងារថៃលោក Arak Prommanee បានបញ្ជាក់ថាក្រសួងការងារអនុញ្ញាតឲ្យតែពលករខ្មែរដែលកាន់លិខិតឆ្លងដែនស្របច្បាប់ប៉ុណ្ណោះ ហើយពួកគេត្រូវសុំការអនុញ្ញាតពីនិយោជករបស់ពួកគេជាមុនសិន។
លោកបានបន្ថែមថាចំពោះពលករខ្មែរខុសច្បាប់ឬពលករដែលកាន់ប័ណ្ណការងារបណ្ដោះអាសន្នពណ៌ផ្កាឈូក គឺមិនអនុញ្ញាតឡើយ។
គួរបញ្ជាក់ផងដែរថាកាលបរិច្ឆេទនៃដំណើរការចុះឈ្មោះបោះឆ្នោត ចាប់ផ្ដើមពីថ្ងៃទី១កញ្ញារហូតដល់ថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០១៦៕
សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code