-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
អាមេរិកបាញ់សាកល្បងមីស៊ីលបាញ់ឆ្លងទី្វបនៅតំបន់ប៉ាស៊ីហ្វិក
ផ្សាយ​នៅ​ថ្ងៃ  2016-Sep-09
 រូបភាព
 

         កងទ័ពអាកាសអាមេរិកបានបាញ់សាកល្បងមីស៊ីលឆ្លងទី្វបកាលពីថ្ងៃច័ន្ទ ទី៦ ខែកញ្ញា ចំថ្ងៃកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល៣គ្រាប់ធ្លាក់ចូលទៅក្នុងដែនសមុទ្រជប៉ុន។
         ការបាញ់សាកល្បងនេះបានកើតឡើងចំពេលលោកប្រធានាធិបតី អូបាម៉ា បានអំពាវនាវឲ្យមានវិធានការប្រឆាំងតបតនឹងសត្រូវ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិកការពារសម្ព័ន្ធមិត្តនៅតំបន់អាស៊ាន។
         មីស៊ីលឆ្លងទី្វបរបស់អាមេរិកនេះបាញ់បានចម្ងាយប្រមាណ៤២០០គីឡូម៉ែត្រ ទៅកាន់ទីតាំងសត្រូវនានានៅក្នុងពិភពលោក។ ការបាញ់សាកល្បងមីស៊ីលនេះត្រូវប្រើរយៈពេល៦ខែ។
         ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បាននិយាយថាការបាញ់សាកល្បងមីស៊ីល Minuteman បានកើតឡើង ប៉ុន្មានម៉ោង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីល។ ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើង ដើម្បីព្រមានការបង្កសង្គ្រាម របស់ទីក្រុងព្យុងយ៉ាង។
         សហរដ្ឋអាមេរិកបានព្រមានអំពីវិធានការការពារបន្ថែមទៀតប្រឆាំងនឹងកូរ៉េខាងជើង បើទីក្រុងព្យុងយ៉ាងបានបន្តអនុវត្តន៍បាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល។
         លោក បារ៉ាក់ អូបាម៉ា បាននិយាយថា«កូរ៉េខាងជើងត្រូវការដឹងថាការបង្កសង្គ្រាមនឹងធ្វើឲ្យមានការគាបសង្កត់កាន់ច្រើន និងធ្វើឲ្យកាន់តែឯកកោ»។ (UPI)

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code