-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ភ្នំពេញៈ ពិធីករដែលមានទេពកោសល្យ ទាំងសិល្បៈបុរាណ និងសម័យ លោក ដួង សុខគា កាលពីពេលកន្លងទៅនេះ មានពាក្យចចាមអារ៉ាម បានទម្លាយរឿងហួសចិត្តមួយ ដោយគេនិយាយដើមលោកថា តាមសុំអាំងប៉ាវភ្ញៀវអ្នកធំ ពេលទៅច្រៀងភ្លេងការ កាត់សក់បង្កក់សេរី កូនប្រុសស្រី អ្នកមានជីវភាពធូរធារ ហើយមានឱកាសបានជួបភ្ញៀវអ្នកធំ អ្នកសម្បូរទ្រព្យជាច្រើន ។ ជាការឆ្លើយតប លោក ដួង សុខគា បានឆ្លើយតបថា ចំពោះការដើរច្រៀងភ្លេងការ មិនថាភ្ញៀវធម្មតា រឺ អ្នកមានមុខមាត់ ក្នុងជួររដ្ឋាភិបាលនោះទេ គឺលោកមិនដែលតាមសុំអាំងប៉ាវ ដូចការលើកឡើងនោះឡើយ ។
ពិធីករដែលជាតារាសម្បូរ វោហាស័ព្ទមិនចេះរីងស្ងួត បានរៀបរាប់ឆ្លើយតប និងព័ត៌មានវាយប្រហារលោកថា «មានរឿងមួយដែលខ្ញុំតែងតែគេចពី ​ភ្ញៀវកិត្តិយសធំៗ ក្នុងពេលខ្ញុំបម្រើ ការលេងភ្លេងអាពាហ៍ពិពាហ៍ គឺព្រោះខ្លាចមានទស្សនៈថា ខ្ញុំតាមទារអាំងប៉ាវ ម្យ៉ាងទៀតក៏ខ្លាចរំខានផ្ទុយទៅវិញ មានភ្ញៀវធំៗ ​ជាច្រើនដែលលោកមានចិត្តល្អ តាមមកដល់កន្លែងលេងភ្លេង ឬ ហៅឲ្យយកកន្ត្រៃទៅជូន ដើម្បីលោកឲ្យអាំងប៉ាវទៅវិញ ហើយលោកសរសើរថា ខ្ញុំមិនរញ៉ៃរញ៉ាយ។ រឿងថាខ្ញុំតាមសុំអាំងប៉ាវ គួរឈប់និយាយទៅ ប្រយ័ត្នបាប»៕


More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code