ប្រទេសជប៉ុនបានអះអាងជាថ្មីម្តងទៀតក្នុងការចូលរួមសហការជាមួយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក្នុងដំណើរការរួមគ្នាប្រឆាំងជាមួយនឹងប្រទេសកូរ៉េខាងជើងដែលតែងតែ ចំពានច្បាប់អន្តរជាតិ នេះបើយោងតាមប្រសាសន៍របស់លោក Yoshihide Suga ដែលជា ប្រធានផ្នែកការពារសណ្តាប់ធ្នាប់របស់ប្រទេសជប៉ុន។ កាលពីម្សិលមិញនេះក្រសួងការពារជាតិ របស់ប្រទេសជប៉ុនបានបញ្ជាក់ថា៖ “ ទង្វើរបស់កូរ៉េខាងជើងដែលបាញ់មីស៊ីលចូលមកដែន សមុទ្ររបស់ជប៉ុនគឺជាការបំពានច្បាប់អន្តរជាតិសុទ្ធសាធ យើងនឹងសហការជាមួយអាមេរិក និងគូរ៉េខាងត្បូងប្រឆាំងរាល់ទង្វើបំពាននេះ”។ គួរបញ្ជាក់ផងដែរថាកាលពីម្សិលមិញប្រទេស កូរ៉េខាងជើងបានបាញ់មីស៊ីល បីគ្រាប់ចូលទៅក្នុងសមុទ្ររបស់ជប៉ុន៕
ប្រភពmekongjournal
ប្រភពmekongjournal