ក្រុមហ៊ុនផលិតរ៉ូបូតមួយនៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា Humai បានប្រកាស់ពីគម្រោងរបស់ខ្លួន ក្នុងការធ្វើឲ្យអ្នកដែលស្លាប់បាត់អាចរស់ឡើងវិញបាន។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានឲ្យដឹងថា គម្រោងនេះមិនមែនធ្វើឲ្យសាកសពអាចងើបដើរ និងមានជីវិតបាននោះទេ ប៉ុន្តែជាការយកការចង់ចាំ ពីក្នុងខួរក្បាលរបស់អ្នកដែលស្លាប់បញ្ចូលទៅក្្នុងខួរក្បាលមនុស្សយន្តដែលត្រូវបានបង្កើតឡើងដោយមានរូបរាងដូចជាអ្នកដែលបានស្លាប់នោះ។
ការយកខួរក្បាលអ្នកស្លាប់មកដាក់បញ្ចូលក្នុងមនុស្សយន្តនឹងធ្វើឲ្យវាអាចធ្វើរឿងគ្រប់យ៉ាងដែលអ្នកស្លាប់នោះបានធ្វើ ស្គាល់មនុស្សដែលអ្នកស្លាប់បានស្គាល់ និយាយជារួមគឺធ្វើសកម្មភាពដូចជាអ្នកស្លាប់ពេលនៅរស់អញ្ចឹង ប៉ុន្តែក្រុមហ៊ុននឹងកំណង់ព្រំដែនដែលមនុស្សយន្តអាចធ្វើបានជៀសវាងការបង្ករបញ្ហាណាមួយ។ ក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា គម្រោងនេះមិនអាចនឹងមានវត្តមានក្នុងពេលឆាប់ៗនេះនោះទេ ប៉ុន្តែវានឹងអាចលេចរូបរាងក្នុងរយៈពេល ៣០ ឆ្នាំក្រោយ។
ក្នុងនោះដែរគេសង្កេតឃើញថាលោក Josh Bocanegra ដែលជាស្ថាបនិកក្រុមហ៊ុនបានចេញនូវប្រយោគមួយឃ្លាដែលបង្ហាញពីជំនឿចិត្តយ៉ាងខ្ពស់ទៅលើគម្រោងរបស់ក្រុមហ៊ុនខ្លួន ដែលប្រយោគនោះមានន័យជាភាសាខ្មែរថា “ខ្ញុំទទួលការស្លាប់ ហើយខ្ញុំមិនញញើតនឹងវានោះទេ ប៉ុន្តែខ្ញុំមិនប្រាកដ 100% នោះទេ ថានៅថ្ងៃណាមួយខ្ញុំនឹងស្លាប់” ។
ប្រភពcambomag
អត្ថបទចុះដោយ Sam


