តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ជាថ្មីម្តងទៀតបានបញ្ជាក់នៅថ្ងៃនេះថា គណបក្សសង្គ្រោះជាតិនៅតែបន្តការតស៊ូផ្នែកនយោបាយដដែលហើយការតស៊ូនេះមិនត្រឹមតែតស៊ូទាមទារភាពយុត្តិធម៌សម្រាប់គណបក្សសង្គ្រោះជាតិនោះទេ តែក៏សម្រាប់ប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាទាំងមូលផងដែរ។ លោក អេង ឆៃអ៊ាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគប្បីបន្តការតស៊ូជាមួយគណបក្សសង្គ្រោះជាតិដើម្បីភាពយុត្តិធម៌ ព្រោះយុត្តិធម៌មិនអាចទទួលបានដោយងាយៗឡើយ បើយើងមិនទាមទារដោយស្វិតស្វាញ ។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានសង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិមិនអាចទទួលយកបានចំពោះនីតិវិធីរបស់តុលាការដែលបានធ្វើមកលើមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលមានទាំងលោក អ៊ុំ សំអាន ពិសេសនីតិវិធីជំនុំជម្រះលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលតុលាការគ្រោងនឹងបើកសវនាការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ត្រូវតែបញ្ឈប់សកម្មភាពប្រើប្រាស់ស្ថាប័នរបស់រដ្ឋដើម្បីគាបសង្កត់លើគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលដែលប៉ះពាល់ខ្លាំងដល់លទ្ធិប្រជាធិបតេយ្យ។
ចំពោះមុខបញ្ហាខាងលើនេះ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថាគណបក្សសង្គ្រោះជាតិនឹងនៅតែបន្តការតស៊ូនយោបាយក្នុងប្រទេស និងនយោបាយការបរទេស ដើម្បីទាមទារភាពយុត្តិធម៌ ពិសេសធានាដល់ស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះដើម្បីជំរុញឲ្យការបោះឆ្នោតប្រព្រឹត្តទៅបានរលូន និងមានភាពយុត្តិធម៌។ លោក អេង ឆៃអ៊ាង បានសង្កត់ធ្ងន់ថាគណបក្សសង្គ្រោះជាតិចង់បានតែសិទ្ធិសេរីភាពពេញលេញ និងសន្តិសុខសណ្តាប់ធ្នាប់ស្របតាមគោលការណ៍ច្បាប់ ដើម្បីធ្វើសកម្មភាពនយោបាយបានដោយរលូន និងមានភាពយុត្តិធម៌ ហើយសេចក្តីសុខរបស់គណបក្សសង្គ្រោះជាតិ ក៏ជាសេចក្តីសុខរបស់ប្រទេសកម្ពុជាទាំងមូលផងដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថាគណបក្សសង្គ្រោះជាតិសូមអំពាវនាវដល់តុលាការគប្បីបញ្ឈប់សកម្មភាពប្រឆាំងមន្ត្រីគណបក្សសង្គ្រោះជាតិ ហើយបើតុលាការមិនបញ្ឈប់ គណបក្សសង្គ្រោះជាតិនឹងបន្តការតស៊ូនយោបាយដូចដែលផែនការគណបក្សសង្គ្រោះជាតិបានដាក់នាពេលកន្លងមកផ្តោតសំខាន់លើការជួបជុំគ្នាតស៊ូមតិ ដើម្បីចង់បានដំណោះស្រាយនយោបាយ និងប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា៕