-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


ភ្នំពេញ ៖ នៅទីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦វេលាម៉ោង១២ថ្ងៃត្រង់ មន្រ្តីយោធាមួយរូបបន្ទាប់ពីនាំស្រីស្នេហ៍លួចទៅឡើងឋានសួគ៌នៅផ្ទះជួល ភូមិក្បាលដំរី
សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈពេលកំពុងប្រតិបត្តិការ ជាអកុសល ជនរងគ្រោះគាំងបេះដូងស្លាប់បាត់ ទើបផ្អើលឆោឡោនាំគ្នា យកជនរងគ្រោះដឹកតាមរថយន្ត ទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងក្នុងបំណងជួយ សង្រ្គោះ តែត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបផ្អើលរាយកាេណ៍ទៅសមត្ថកិច្ច ចុះ ទៅពិនិត្យមើលជាក់ស្តែង ។
ជនរងគ្រោះ ឈ្មោះឡាច សុមេធ ជាមន្រ្តីយោធា ឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី មុខងារ ការិយាល័យសុខាភិបាល បញ្ជាការដ្ឋានកងទ័ពជើងគោក មានទីលំនៅភូមិដំបូកខ្ពស់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។
ចំណែកនារីជាដៃគូរ មានឈ្មោះ អ៊ូ ដាវី អាយុ២១ឆ្នាំ ជាបុគ្គលិក នៅហាង រាត្រីពន្លឺថ្មី ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ។ តាមស្តីនារីជាដៃគូរបានឲ្យដឹងថា ជនរងកាលពីយប់ថ្ងៃទី០១ខែកញ្ញា ចូលហាងផឹកសុី ជួបនាង ម្តងរួចហើយសុំស្គាល់សុំស្នេហ៍ សុំលេខទូរស័ព្ទ លុះរហូតដល់វេលាម៉ោង១២ថ្ងៃទី០២នេះ ជនរងគ្រោះទូរស័ព្ទណាត់ជួបនៅផ្ទះ ជួល ភូមិសង្កាត់ខាងលើ ហើយខណៈពេលដែលអោបលើនាង ស្រាប់តែជនរងគ្រោះ មានអាការៈថប់ ស្ទះផ្លូវដង្ហើម ភ្លាមៗ ពឹងឲ្យអ្នកនៅក្បែរនោះជួយ ដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ ជាអកុសល ស្លាប់តាមផ្លូវបាត់ជីវិត ។
តាមប្រភពនៅមន្ទីរ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានជិះរថយន្ត ម៉ាក រ៉េវហ្វ័រ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2O-8782 ទៅផ្ទះជួលនៅភូមិក្បាលដំរី សង្កាត់កាកាប ដើម្បីឡើងឋានសួគ៌ ហើយសង្ស័យពេលដែលកំពុងប្រតិបត្តិការសិច ស្រាប់តែខ្យល់គស្លាប់លើបង្គង ទើបផ្អើលឆោឡោ ដឹកតាមរថយន្តរបស់ជនរងគ្រោះ ទៅមន្ទីរពេទ្យ តែគ្រូពេទ្យប្រាប់ថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យ និងហៅស្រីជាដៃគូររបស់ជនរងគ្រោះទៅសាកសួរនៅប៉ុស្តិ៍ នគរបាល។
ជនរងគ្រោះ ក្រោយពីសមត្ថកិច្ចពិនិត្យកោសល្យវិច័យរួចឃើញថា ស្លាប់ដោយសារគាំងបេះដូង រួចទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។
ប្រភព.TNN
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code