ដើម្បីរក្សាឥទ្ធិពលៈ អាមេរិក-ឥណ្ឌាចុះកិច្ចព្រមព្រៀងយោធាដ៍សំខាន់ដែលធ្វើឲ្យចិនមានកង្វល់
ផ្សាយនៅថ្ងៃ 2016-Sep-01
រូបភាព
16 hours ago
អាមេរិក និងឥណ្ឌបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាដ៍សំខាន់មួយជួយសម្រួលដល់ការប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកទ្វេភាគីដែលអនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោន បង្កើនវត្តមានយោធាអាមេរិកនៅជាប់ព្រំដែនរបស់ប្រទេសចិន។
លោក អាស្តុន ខាធ័រ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងប្រាប់សន្និសីទកាសែតក្រោយពិធីចុះហត្ថលេខាថាកិច្ចព្រមព្រៀងយោធានេះជួយ «សន្តិសុខដែនសមុទ្រទូទៅ» និងរួមវិភាគទានដល់ «សេរីភាពនៃការធ្វើនាវាចរណ៍»ទូទាំងពិភពលោក។
ទីក្រុងវ៉ាស៊ីនតោនបង្កើនសមត្ថភាពប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង។ កងទ័ពជើងទឹកអាមេរិកបានបង្កើនវត្តមាន និងល្បាតនៅតំបន់សមុទ្រចិនខាងត្បូងអស់រយ់ពេលជាច្រើនខែមកហើយ ដែលបន្ថែមដល់ទំនាក់ទំនងដ៍តានតឹងមានស្រាប់រវាងអាមេរិក និងចិន។
ទីក្រុងប៉េកាំងត្រូវបានជាប់ជំពាក់ក្នុងជម្លោះទឹកដីនៅផ្នែកជាច្រើននៃសមុទ្រចិនខាងត្បូង រួមមានទីប្រជុំកោះប្រេតលី និងផារ៉ាសែល។ ទឹកដីទាំងនេះក៍ត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាម ហ្វីលីពិន ម៉ាឡេស៊ី ប្រូណេ និងតៃវ៉ាន់។
តុលាការទីក្រុងឡាអេ បានកាត់ក្តីឲ្យហ្វីលីពិនឈ្នះលើចិនក្នុងជម្លោះសមុទ្រចិនខាងត្បូងនេះ ប៉ុន្តែចិនបានបដិសេធសេចក្តីសម្រេចនេះ និងបានចោទអាមេរិកចូលពាក់ព័ន្ធក្នុងជម្លោះនេះ។
អាមេរិកបានធ្វើសមយុទ្ធយោធាជាច្រើនលើកនៅសមុទ្រចិនខាងត្បូង ដោយនាវា និងយន្តហោះចម្បាំងបានចូលទៅគៀកនឹងទីប្រជុំកោះប្រេតលី ហើយកំពុងសែ្វងរកសិទ្ធិបើកចូលទៅក្នុងសមុទ្រចិនខាងត្បូង ក្រោមយុទ្ធនាការ «សេរីភាពនៃនាវាចរណ៍»។ ប៉ុន្តែចិនបានជំទាស់។
លោក យ៉ូសេប ឆេង សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យទីក្តុងហុងកុង បានថ្លែងថាការមកតាំងទីរបស់អាមេរិកជាប់ព្រំដែនចិននេះជួយអាមេរិក «រក្សាគ្រប់គ្រង» ផ្លូវសមុទ្រពីតំបន់អាស៊ីខាងកើត ទៅកាន់ឈូងសមុទ្រពែក។
លោក យ៉ូសេប ឆេង បានបញ្ជាក់ថា«ការគាំទ្រភស្តុភារពីឥណ្ឌានឹងជួយធានាថាអាមេរិកនឹងរក្សាឥទិ្ធពលនៅលើផ្លូវនាវាចរណ៍ដ៍សំខាន់បំផុតនោះ»។
អ្នកវិភាគនយោបាយ ក៍បានកត់សម្គាល់ថាទីក្រុងវ៉ាស៊ីនតោនកំពុងប្រើជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង «ដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់ខ្លួនមកកាន់អាស៊ី»។ លោក យ៉ូសេប ឆេង បានសន្និដ្ឋានថាទង្វើនេះនាំឲ្យមាន«កង្វល់នៅក្នុងទីក្រុងប៉េកាំង ដោយអាមេរិកទំនងជាបង្កើនទំនាក់ទំនងសន្តិសុខជាមួយបណ្តាប្រទេសអាស៊ី និងពង្រីកឥទិ្ធពលរបស់ខ្លួន»។

ប្រភព.onenewson