Liverpool ធ្វើស៊ី Barcelona មិនប្រណី ៤-០ នៅមុខអ្នកទស្សនាជិត៩ម៉ឺននាក់
ជំនួបមិត្តភាពយប់មិញនេះ ក្រុមហង្សក្រហម Liverpool ធ្វើបានល្អមែនទែន ដោយអាចយកឈ្នះក្រុមខ្លាំងរបស់អេស្ប៉ាញដោយលទ្ធផលចាស់ដៃ ៤-០ នៅកីឡដ្ឋានជាតិអង់គ្លេស Wembley ដែលផ្ទុកអ្នកទស្សនាចំនួន ៨៩ ៨៤៥នាក់។
វាមិនមែនជារឿងងាយស្រួលទេ ដែលអាចយកឈ្នះក្រុមអ្នកមានបុណ្យដែលពោរពេញដោយកីឡាករឆ្នើមៗនៅលើលោកនេះ ប៉ុន្តែនៅយប់មិញ ក្រុម Liverpool បានធ្វើឱ្យមានការភ្ញាក់ផ្អើលមួយ បន្ទាប់ធ្វើស៊ីក្រុម Barcelona ដល់ទៅ៤-០ នោះ។
វត្តមានរបស់ Luis Suarez , Lionel Messi និងកីឡាករសំខាន់ៗផ្សេងទៀត ហាក់មិនអាចទម្លាយប្រព័ន្ធការពាររបស់លោក Klopp បានឡើយ ហើយបែរជាត្រូវខ្សែប្រយុទ្ធក្មេងៗរបស់ហង្សក្រហមវាយបកយកឈ្នះបានវិញយ៉ាងងាយស្រួលថែមទៀត។ ៤គ្រាប់របស់ Liverpool ធ្វើបានដោយ Mane នាទី១៥ Mascherano ចូលទីខ្លួនឯងនាទី៤៦ Origi នាទី៥០ និង Grujic នាទី៩០៕