យន្តហោះចម្បាំង សម្រាប់ជប៉ុន F-35 ដែលផលិត ដោយក្រុមហ៊ុនផលិត យន្តហោះដ៏ល្បីឈ្មោះ របស់សហរដ្ឋអាមេរិក Lockheed Martin បានលេចចេញជារូបរាង នៅក្នុងរូបថតមួយ ដែលគេថត នៅរោងផលិតកម្ម Fort Worth កាលពីពាក់កណ្ដាល ខែសីហានេះ ។
រូបភាព ដែលចេញ ដោយកង់កម្លាំងការពារ ផ្លូវអាកាសជប៉ុន Japan Air Self-Defence Force (JASDF) បង្ហាញឲ្យឃើញថា យន្តចម្បាំង 69-8701 បានចេញជារូបរាងពេញលេញ មុនពេលត្រូវធ្វើតេស្ត ហោះហើរ និងដឹកយកទៅកាន់កងហ្វឹកហ្វឺន អន្តរជាតិ នៅមូលដ្ឋានកងទ័ពជើង អាកាស Luke Air Force Base (AFB) រដ្ឋអារីសូណា នៅប៉ុន្មានសប្ដាហ៍ក ខាងមុខនេះហើយ បច្ចុប្បន្ននេះ យន្តហោះចម្បាំង ៤ គ្រឿង សម្រាប់ JASDF កំពុងផលិតនៅ Fort Worth ។
ជប៉ុន បានខ្នះខ្នែងទិញយកយន្ត ហោះចម្បាំងប្រភេទ F-35A ចំនួន ២៨គ្រឿង សម្រាប់រយៈពេល ៥ឆ្នាំទៅមុខ (បច្ចុប្បន្ន មាន៦គ្រឿង កំពុងស្ថិតនៅក្នុងកុងត្រា) ហើយតម្រូវការយន្តហោះ ចម្បាំងសរុបគឺ៤២គ្រឿង ដើម្បីយកទៅជំនួយ យន្តហោះចម្បាំងចាស់ៗ របស់ខ្លួនប្រភេទ Mitsubishi-McDonnell Douglas F-4J Kai ដែលបានដាក់ចូលបម្រើ ផ្នែកយោធា តាំងពីដើមទសវត្សឆ្នាំ ១៩៧០ មកម្ល៉េះ ៕
The first F-35 for the Japan Air Self-Defense Force (JASDF) is seen at the Fort Worth production facility ahead of the commencement of flight trials and delivery
F-35A: United States Air Force
