-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ទស្សនៈ “គុណតម្លៃរបស់មនុស្សគឺ៖ សេចក្ដីថ្លៃថ្នូរ និងសម្បជញ្ញៈ”
មនុស្សយើងមានគុណតម្លៃពិសេស ខុសពីសត្វដទៃ អាស្រ័យដោយមនុស្សមាន៖ សេចក្តីថ្លៃថ្នូរ និង សម្បជញ្ញៈ។
១.សេចក្តីថ្លៃថ្នូរ(សិទ្ធិដែលត្រូវទទួលបាន) :
មនុស្សយើងទោះបីជា អ្នកធំឬអ្នកតូច អ្នកខ្លាំងឬអ្នកខ្សោយ អ្នកមានឬអ្នកក្រ អ្នកឈ្នះឬអ្នកចាញ់ក៏ដោយ ត្រូវតែទទួលបាននូវ សេចក្តីថ្លៃថ្នូរ គឺជាសិទ្ធិមូលដ្ឋាននៃការរស់នៅ ដែលមានអាទិ៍ ៖ ១.ម្ហូបអាហារហូបចុកគ្រប់គ្រាន់ ២.លំនៅដ្ឋានរស់នៅសមរម្យ ៣.ការងារធើ្វ សម្រាប់ជាមុខរបរចិញ្ចឹមជីវិត ៤.សេវាសុខភាព និង ៥.សេវាអប់រំជាដើម។ មនុស្សមិនត្រូវទទួលរងនូវការប្រមាថមើលងាយ បង្ខូចកេរ្ដិ៍ឈ្មោះ និងបង្ខំឲ្យរស់ដូចសត្វនោះទេ។
ដូច្នេះ ខ្ញុំយល់ឃើញថា មនុស្សយើងគួរមានឱកាសចូលរួមរៀបចំសង្គម ដើម្បីរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរទាំងអស់គ្នា។ មនុស្សយើងគួរផ្តោតលើបញ្ហាសង្គម បញ្ហាប្រទេសជាតិជាធំ ដោយចៀសវាងទាំងសកម្មភាព ទាំងការនិយាយស្តី ដែលជាការរំលោភបំពាន សម្លុត គំរាមកំហែង ជេរប្រមាថ បង្កាច់បង្ខូច បង្កជម្លោះតែរឿងបុគ្គលនោះទេ។ មនុស្សយើងមិនមែនចេះតែបង្កជម្លោះ ហើយមិនចេះរួមគ្នាដោះស្រាយបញ្ហា ដោយយោគយល់គ្នានោះឡើយ។
២.សម្បជញ្ញៈ (សេរីភាពដែលត្រូវទាមទារ) :
មនុស្សយើងទោះបី អ្នកធំឬអ្នកតូច អ្នកខ្លាំងឬអ្នកខ្សោយ អ្នកមានឬអ្នកក្រ អ្នកឈ្នះឬអ្នកចាញ់ក៏ដោយ ត្រូវមានសម្បជញ្ញៈ មានការភ្ញាក់រលឹក មានការពិចារណា មានសេរីភាព សម្រាប់ខ្លួនគ្រប់ៗគ្នា។ មនុស្សមិនត្រូវទទួលរងនូវការឃាត់ឃាំង រារាំង មិនឲ្យមានការតវ៉ា ទាមទារ បញ្ចេញមតិ យោបល់ខុសគ្នា ដើម្បីឲ្យខ្លួនរួចផុតពីការជិះជាន់ ការឈឺចាប់ ឬ ការកាប់សម្លាប់នោះឡើយ។ មនុស្សមិនអាចទ្រាំអោយគេខ្ទប់ដង្ហើម បិទច្រមុះ ហើយបិទមាត់ទៀត ដោយមិនរើបម្រាសសោះឡើយ។
ដូច្នេះ ខ្ញុំយល់ថា មនុស្សយើងត្រូវតែប្រើសម្បជញ្ញៈរបស់ខ្លួន និងត្រូវតែគោរពសម្បជញ្ញៈអ្នកដទៃ ទើបយើងអាចទទួលបាននូវ សេចក្តីស្ងប់ សេចក្តីសុខ និងសេចក្តីចម្រើន ប្រកបដោយសុខដុមរមនាជាមួយគ្នានៅក្នុងសង្គមមនុស្ស ដែលជាសង្គមស៊ីវិល័យ ខុសពីសង្គមសត្វដទៃ។
រាជធានីភ្នំពេញ, ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦
កឹម សុខា
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code