-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
2016-Aug-17


 ទីក្រុងប៉េកាំងរិៈគន់ការឈ្លានពានរបស់អាមេរិក ដោយអំពាវនាវឲ្យរុស្ស៊ី-ចិន រៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ។
         នៅពេលអាមេរិក និងអឺរ៉ុបបន្តគោលនយោបាយចូលចិត្តសង្គ្រាមឆ្ពោះមកកាន់ប្រទេសចិន ទីក្រុងប៉េកាំងបានបែរមកបង្កើតសម្ព័ន្ធភាពជាមួយរុស្ស៊ី ដើម្បីប្រឆាំងនឹងអង្គការណាតូ។
         សេចក្តីថ្លែងការណ៍មិនពិរោះស្តាប់ជាច្រើនបានកើតឡើងចំពេលដែលទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូប្រឈមនឹងភាពងាយរងគ្រោះចំពោះគោលនយោបាយការបរទេសអាមេរិកដែលចូលចិត្តសង្គ្រាមដែលបានកើតចេញជាល្បែងសង្គ្រាមធំជាបន្តបន្ទាប់នៅជាប់ព្រំដែនរបស់ប្រទេសទាំងពីរ និងការតាំងខែលការពារមីស៊ីលនៅតាមទីកន្លែងយុទ្ធសាស្ត្រកំណត់សមត្ថភាពរបស់រុស្ស៊ី និងចិន ដើម្បីការពារខ្លួន បើជម្លោះត្រូវបានកើតមាន។
         លោកប្រធានាធិបតីចិន បានថ្លែងក្នុងខួប៩៥ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនកាលពិចុងខែកក្កដាថា«ពិភពលោកទោទន់ទៅរកការផ្លាស់ប្តូរដាច់ខាត។ យើងមើលឃើញពីរបៀបសហគមន៍អឺរ៉ុបកំពុងដួលរលំជាបណ្តើរៗ ដូចជាសេដ្ឋកិច្ចអាមេរិក។ រឿងនេះគឺបញ្ចប់ទាំងស្រុង សម្រាប់ការរៀបរយសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ។»
         វោហាសាស្ត្របានកើតឡើងផ្តោតលើការបំបាក់អ្នកប្រឆាំងផ្ទៃក្នុងស្រុកនៅចិនដោយក្រុមមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋតស៊ូប្រឆាំងរដ្ឋាភិបាលដែលជាភ្នាក់ងាររបស់បស្ចឹមប្រទេស ខណៈការខ្វាត់ខ្វែងនៃការជ្រៀតជ្រែករបស់អាមេរិកនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងដោយរដ្ឋបាលអូបាម៉ា ដើម្បីប្រម៉ែប្រមូលប្រទេសដទៃឲ្យទាមទារថាទីក្រុងប៉េកាំងត្រូវបណ្តេញចេញពីទឹកដីប្រវត្តិសាស្ត្ររបស់ខ្លួនអាស្រ័យលើសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ ដែលចិនបានបដិសេធ។ ការបាត់បង់ទឹកដីនៃសមុទ្រចិនខាងត្បូងបង្ហាញការដើរថយក្រោយយ៉ាងធំសម្រាប់ការស្រូបទាញសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងស្របតាមការពិតដែលជាង៤០ភាគរយនៃការដឹកជញ្ជូនពាណិជ្ជកម្មរបស់ពិភពលោកឆ្លងកាត់តំបន់នេះ ដែលជាកន្លែងមានរ៉ែឧស្ម័នធម្មជាតិ និងប្រេងក្នុងជម្រៅទឹកជ្រៅដ៍ធំបំផុតរបស់ពិភពលោក។
         ប្រមូលផ្តុំការគាំទ្រក្នុងចំណោជនរួមជាតិ លោក ស៊ី ជីងពីង បានប្រកាសថា«វានឹងមិនដែលមាន ខណៈវាមានពីមុនមក។ ក្នុងរយៈពេល១០ឆ្នាំ យើងនឹងមានការរៀបរយសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលគន្លឹះនឹងមានការចូលរួមរបស់ចិន និងរុស្ស៊ី។»
         លោក ប្លាឌីមា ពូទីន ប្រធានាធិបតីរុស្ស៊ី បានស្វាគមន៍ការវិវត្តនៃទំនាក់ទំនងសេដ្ឋកិច្ច និងយោធាដ៍ទូលំទូលាយជាមួយចិន ដែលសំដៅទៅរកកិច្ចសហប្រតិបត្តិការមានស្រាប់ថាជា «ដៃគូយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ»។
         ចំពោះសហគមន៍អន្តរជាតិរៀបជើងព្រួលប្រឆាំងនឹងទីក្រុងប៉េកាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះតាមសេចក្តីសម្រេចលើជម្លោះសមុទ្រចិនខាងត្បូង និងការតាំងប្រព័ន្ធការពារមីស៊ីល ធុន THAAD របស់អាមេរិកនៅកូរ៉េខាងត្បូង។ រុស្ស៊ីបានគាំទ្រចិនក្នុងការធ្វើសមយុទ្ធយោធារួមគ្នាដ៍ធំមួយនៅក្នុងសមុទ្រប៉ាស៊ីហ្វីក។
ប្រភព.https://onenewson.com/page/detail/1576
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code