-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
 2016-Aug-17


         កិច្ចខំប្រឹងប្រែងរបស់ប្រទេសជប៉ុនធ្វើឲ្យស្មុគស្មាញដល់ដែនទឹកនៅសមុទ្រចិនខាងត្បូង គឺជាសកម្មភាពដ៍រឹងរុះដែលប្រែក្រឡាស់កងប្រវត្តិសាស្ត្រ។ អ្នកជំនាញចិនបានសរសេរក្នុងអត្ថបទមួយកាលពីថ្ងៃច័ន្ទ ចំពេលរំលឹកខួបទី៧១ឆ្នាំនៃការចុះចាញ់គ្មានលក្ខខណ្ឌរបស់ជប៉ុនក្នុងសង្គ្រាមលើកលោកទី២ និងបានណែនាំសាធារណជនឲ្យគិតពិចារណាគោលបំណង ពិតរបស់ប្រទេសជប៉ុន។ 
         លោក ហូ ដេគុណ ប្រធានសមាគមចិនសម្រាប់ប្រវត្តិសាស្ត្រសង្គ្រាមលើកលោកទី២ បានចង្អុលបង្ហាញថាសង្គ្រាមឈ្លានពានបានផ្តួចផ្តើមដោយជប៉ុនក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០ និងឆ្នាំ១៩៤០ បាននាំមកនូវមហាមហន្តរាយយ៉ាងធំធេងដល់ប្រជាជនចិន និងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។
         ប្រទេសជប៉ុនត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួន។ ទោះបីយ៉ាងនេះក្តី ដើម្បីតភ្ជាប់អនុតរភាពពិភពលោករបស់ជប៉ុន គឺសហរដ្ឋអាមេរិក ដែលបានគ្រប់គ្រងទឹកដីជប៉ុនដោយផ្តាច់មុខ បានចង់សម្ព័ន្ធភាពជាមួយក្តីសង្ឃឹមនៃការគ្រប់គ្រងសណ្តាប់ធ្នាប់អាស៊ី-ប៉ាស៊ីហ្វីក។
         ក្រុមអ្នកនយោបាយស្តាំនិយមជប៉ុនបានចាប់ផ្តើមប្រើសម្តីគ្មានសមហេតុផលគាំទ្រអាមេរិកក្នុងចំណងជើងអត្ថបទ «សកម្មភាពរឹងរុះរបស់រដ្ឋាភិបាលជប៉ុន»។
         រឿងរ៉ាវគ្រប់យ៉ាងបានប្រព្រឹត្តទៅយ៉ាងអាក្រក់ បន្ទាប់ពីអាមេរិកបានអនុម័តគោលនយោបាយ «ការបង្កើតុល្យភាពឡើងវិញនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក»។ លោក ហូ បានសរសេរថាបញ្ហាសមុទ្រចិនខាងត្បូង គឺជាឧទាហរណ៍។ 
         លោក ហូ បានកត់សម្គាល់ថាដើម្បីបង្ក្រាបចិន ជប៉ុនបានញ៉ុះញ៉ុងឲ្យមានជម្លោះរវាងចិន និងបណ្តាប្រទេសជុំវិញសមុទ្រចិនខាងត្បូង។ ជប៉ុនដែលមិនមែនជាប្រទេសជាប់ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងទេ បានចូលរួមជាមួយអាមេរិក (អ្នកបង្កអសន្តិសុខ) ក្នុងការជ្រៀតជ្រែកចូលក្នុងបញ្ហាជម្លោះដែនទឹកនេះ។ 
         ជប៉ុនកំពុងប៉ុនប៉ងលុបបំបាត់សណ្តាប់ធ្នាប់ក្រោយសង្គ្រាមដោយកែរដ្ឋធម្មនុញ្ញ។ បន្ទាប់ពីជប៉ុនបានអនុម័តច្បាប់សន្តិសុខថ្មីមួយជាផ្លូវការដែលបានលើកបម្រាមស្វ័យការពារជាច្រើនទសវត្សរ៍។ ឥឡូវនេះ ជប៉ុនកំពុងរៀបផែនការកែរដ្ឋធម្មនុញ្ញ។ ការារាំងធំបំផុតគឺការគាំទ្រ របស់សាធារណជនជប៉ុន។ រដ្ឋាភិបាលអាបេកំពុងស្វែងរកការគាំទ្រ ដោយផ្សព្វផ្សាយ «ការម្រាមកំហែងរបស់ប្រទេសចិន»។ 
         ទីក្រុងតូក្យូសង្ឃឹមទទួលបានការចាប់អារម្មណ៍ពីសាធារណជនពីបញ្ហាជម្លោះផ្ទៃក្នុងដទៃទៀត។ រដ្ឋភិបាលអេបេបានបាត់បង់សេចក្តីជឿទុកចិត្ត បន្ទាប់ពីផែនការសេដ្ឋកិច្ចអាបេបានបរាជ័យ។ ដើម្បីដុតភ្លើងសង្គ្រាមនៅសមុទ្រចិនខាងត្បូង រដ្ឋភិបាលសង្ឃឹមឆ្ពោះទៅរកជម្លោះផ្ទៃក្នុង និងពង្រឹងអំណាចរបស់ខ្លួន។
         ដើម្បីបង្កការរំខានដល់បញ្ហាសមុទ្រចិនខាងត្បូង ជប៉ុនចង់បង្កើនភាពជិតស្និតជាមួយអាមេរិក។ ដូច្នេះ អាមេរិកបានព្យាយាមបញ្ឆោតប្រទេសមួយចំនួនឲ្យរករឿងចិន។ គោលនយោបាយ  «ការបង្កើតុល្យភាពឡើងវិញនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក» បានទទួលរងការវាយបកយ៉ាងចាស់ដៃដោយការទូតចិន មិត្តភាព និងគោលនយោបាយកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ជាពិសេសការផ្តួចផ្តើម «ខែ្សក្រវ៉ាត់មួយ និងវិថីមួយ» សំដៅផ្តល់ផលប្រយោជន៍ដល់ប្រទេសជិតខាងយ៉ាងច្រើន។ ជប៉ុនចង់ឆ្លៀតឳកាសនេះ ទប់ស្កាត់ចិន ដើម្បីខ្លួនអាចផ្គាប់ចិត្តសម្ព័ន្ធមិត្តអាមេរិករបស់ខ្លួន។ (People's Daily Online)
ប្រភព. https://onenewson.com/page/detail/1574
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code