-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ក្រុមគ្រូពេទ្យ​កំពុងជួយសង្គ្រោះ​អ្នកត្រូវរបួស
 12-08-2016

ប៉ូលិស​ថៃ​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​បំផ្ទុះ​គ្រាប់បែក​ជា​ច្រើន​គ្រាប់ ដែល​បាន​បណ្ដាលឲ្យ​មនុស្ស​បួន​នាក់​ស្លាប់​និង​របួស​ជាច្រើន​នាក់​ថ្មីៗ​នេះ មិនមែន​ជា​អំពើ​ភេរវកម្ម​ទេ គ្រាន់​ជា​ការវាយប្រហារ​បំផ្លាញ​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​។​ប៉ូលិស​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​មិនមែនជា​អំពើ​ភេរវកម្ម​ទេ តែ​ជា​ហេតុការណ៍​កើតឡើង​ក្នុង​ខេត្ដ​តាម​គោលដៅ​ក្នុង​ស្រុក​។​

​យ៉ាងតិចណាស់​មានការ​បំផ្ទុះ​គ្រាប់បែក​១១​គ្រាប់ ភាគច្រើន​ជា​ការ​បំផ្ទុះ​ភ្លោះ បាន​វាយប្រហារ​នៅក្នុង​ខេត្ដ​ចំនួន​៥​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​ក្នុង​រយៈពេល​២៤​ម៉ោង​។​ក្នុងនោះ​មាន​ការ​បំផ្ទុះ​ភ្លោះ​នៅក្នុង​ក្រុង​Hua Hin​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ និង​មាន​ការ​បំផ្ទុះ​ជា​បន្ដបន្ទាប់​ទៀត​នៅ​ព្រឹក​ថ្ងៃ​១២​សីហា​នេះ​។​

​នៅ​មិនទាន់​ច្បាស់​ទេ​ថា​មាន​ក្រុម​ណាមួយ​នៅ​ពី​ក្រោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក ទោះបី​មាន​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ថា ពួក​ឧទ្ទាម​មូស្លីម​បះបោរ​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​ជា​អ្នក​នៅ​ពីក្រោយ ប៉ុន្ដែ​ប៉ូលិស​បាន​ច្រានចោល ព្រោះ​មិន​ទាន់​មាន​ភស្ដុតាង​ច្បាស់លាស់​។​

​ខេត្ដ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ បាន​ក្លាយជា​តំបន់​បះបោរ​ដ៏​ក្ដៅគគុក​ជាង​មួយ​ទសវត្ស​មកហើយ ប៉ុន្ដែ​អំពើហិង្សា​ភាគច្រើន​កើតឡើង​នៅ​តំបន់​ដាច់ស្រយាល​គឺ​នៅ​តាម​ព្រំដែន ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទីតាំង​រង​ការ​បំផ្ទុះ​គ្រាប់បែក​ថ្មីៗ​នេះ​។​

​សូមបញ្ជាក់​ថា ក្រោយ​មាន​ការ​បំផ្ទុះ​គ្រាប់បែក​ផ្ទួនៗ​គ្នា​កើតឡើង ប៉ូលិស​បាន​ចេញ​សេចក្ដីថ្លែងការណ៍​បញ្ជា​ពង្រឹង​សន្ដិសុខ​នៅ​តាម​ការិយា​ល័យ​រដ្ឋាភិបាល​សំខាន់ៗ និង​ទីសាធារណៈ​មួយចំនួនទៀត ពិសេស​នៅតាម​ចំណតរថយន្ដ​ក្រុង ស្ថានីយ៍​រថភ្លើង អាកាសយានដ្ឋាន តំបន់​ទេសចរណ៍ ភោជនីយដ្ឋាន និង​នៅ​តាម​កន្លែង​កំសាន្ដ​នានា ដែល​មាន​មនុស្ស​ប្រមូលផ្ដុំ​ច្រើន​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា មាន​ភ្លើង​ឆាបឆេះ​ជា​ច្រើន​កន្លែង​ផង​ដែរ​នៅ​ខេត្ដ​ភាគខាងត្បូង​ប្រទេស​ថៃ​ក្នុង​រយៈពេល​២៤​ដូចគ្នា ប៉ុន្ដែ​មិន​ទាន់​ច្បាស់​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​ឬ​អត់​ទេ​។​

​ជា​ការកត់សម្គាល់ ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ខេត្ដ​ភាគខាងត្បូង​ជា​ច្រើន​គ្រាប់​ថ្មីៗ​នេះ កើតឡើង​បន្ទាប់ពី​ថៃ​ទើប​តែ​បានបញ្ចប់​ការធ្វើប្រជាមតិ​កាលពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មុន​។​ជា​ការធ្វើប្រជាមតិ​សាកល្បង​លើ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​គាំទ្រ​ដោយ​របប​យោធា​។​សេចក្ដីព្រាងច្បាប់​នេះ​ទៀតសោត មាន​ប្រជាជន​ថៃ​មួយ​ចំនួន​មិន​ពេញចិត្ដ ដោយ​ខា្ល​ច​របប​យោធា​មក​គ្រប់គ្រង​លើ​សិទ្ធិ​សេរីភាព​របស់​ពួកគេ​កាន់តែខ្លាំង​ជាង​មុន ស្រប​ពេល​បច្ចុប្បន្ន​កំពុង​រឹត​ដ្បិត​ស្រាប់​ផង​៕

---------------------

​http://vayofm.com/news/detail/71210-213761634.html
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code