-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ដោយ៖ អឿន ភារ៉ា
​កម្ពុជា​តាមរយៈ​ក្រសួងការបរទេស បាន​ផ្ញើ​កំណត់​ទូត​ជា​ថ្មី​មួយទៀត ស្នើ​ឲ្យ​វៀតណាម​បញ្ឈប់​សកម្មភាព​នានា ដូច​ជា​ការ​ជីក​ស្រះ សង់​ប៉ុស្តិ៍ និង​ផ្លូវ​ជា​ដើម​នៅ​តាម បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។ ការលេចឡើង​ជា​ថ្មី​នូវ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​នេះ បង្ហាញថា វៀតណាម​ដែល​តែងតែ​រំលោភបំពាន​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា បាន​ឡើង​កំដៅ​ជា​ថ្មី​ទៀត​ហើយ​។​

​អ្នកវិភាគ​សង្គម និង​នយោបាយ លើកឡើងថា បញ្ហា​ព្រំដែន​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ហើយ​បញ្ហា​វៀតណាម​រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា ត្រូវ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​ជំហ​ដោះស្រាយ​ច្បាស់លាស់​។ ​លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត លើកឡើងថា ការផ្ទុះ​លើ​ឡើង​នូវ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ជា​ថ្មី​នេះ ដោយសារ​តែ​កម្ពុជា​ចាញ់​ប្រៀប​វៀតណាម​។ បញ្ហា​នេះ លោក​អ៊ូ វីរៈ បញ្ជាក់ថា កម្ពុជា​ត្រូវ​ដោះស្រាយ​ឲ្យមាន​ភាពច្បាស់លាស់​នៅ​តំបន់​ព្រំដែន បើ​ពុំនោះ​ទេ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ​។​
​សំឡេង​លោក​អ៊ូ វីរៈ​៖

​ដោយឡែក មាស នី អ្នកស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម បានឲ្យដឹងថា ចំពោះ​កំណត់​ទូត​ដែល​កម្ពុជា​ផ្ញើ​ទៅ​ប្រទេស​វៀតណាម​លើក​នេះ បើសិនជា​មិន​មាន​ការឆ្លើយតប​បែប​ណា ឬ​វៀតណាម​នៅតែ​បន្ត​សកម្មភាព  ជីក​ស្រះ សង់​ប៉ុស្តិ៍ និង​ធ្វើ​ផ្លូវ​នៅ​តាម​បន្ទាត់​ព្រំដែន បានន័យថា វៀត​ណា​មិន​បាន​គោរព​ប្រទេស​កម្ពុជា​ឲ្យ​ស្មើភាព​ដូច​កាស​ប្រកាស​ព្រមព្រៀងគ្នា​កន្លងមក​នោះ​ទេ​។​
​សំឡេង​លោក​មាស នី​៖

​អ្នកវិភាគ​ទាំង​ពីរ​រូប​នេះ បានលើកឡើង​ស្រដៀង​គ្នា​ថា ចំពោះ​ការដោះស្រាយ​បញ្ហា​ព្រំដែន​តាម​រយៈ​ការចេញ​កំណត់​ទូត​តវ៉ា​នេះ​ជា​រឿង​មួយ​ដ៏​ល្អ ប៉ុន្តែ​ជំហ​មួយទៀត គឺ​កម្ពុជា​គួរតែ​ដាក់ពង្រាយ​កងទ័ព​នៅតាម​បណ្តា​យ​ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​បង្ហាញ​ថា កម្ពុជា​មិន​ចុះចាញ់ និង​មិន​ព្រម​ឲ្យ​វៀតណាម​បន្ត​រំលោភ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​នោះ​ទេ​។ ប៉ុន្តែ លោក​មាស នី និង​លោក​អ៊ូ វីរៈ បញ្ជាក់ថា ការបង្ហាញ​កម្លាំង​ទ័ព​នៅតាម​ព្រំដែន​នេះ មិនមែន​ក្នុងន័យ​ចង់​ប្រើ​ហិង្សា ឬ​បង្ក​សង្គ្រោម​នោះ​ទេ​។​
​សំឡេង​លោក​អ៊ូ វីរៈ និង​លោក​មាស នី​៖

​ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ីផា​ន អគុណ​ចំពោះ​អ្នកវិភាគ​ដែល​ចង់​ចូលរួម​ការពារ​ទឹកដី​កម្ពុជា​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ការងារ​របស់​រដ្ឋាភិបាល​ចំពោះ​បញ្ហា​ព្រំដែន គឺ​ត្រូវ​ដោះស្រាយ​តាម​បច្ចេកទេស មិន​ត្រូវ​យក​កងកម្លាំង​ប្រដាប់អាវុធ​មក​ពាក់ព័ន្ធ​នោះទេ​។ ហើយ​លោក​ផៃ ស៊ីផា​ន ថា​មិន​គួរប្រើ​ពាក្យ​រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា​ទេ ដោយសារ​ការងារ​ព្រំដែន​ជា​ការងារ​បច្ចេកទេស​។​
សំឡេង​លោក​ផៃ ស៊ីផា​ន​៖

​លោក​ផៃ ស៊ីផា​ន លើកឡើង​ដែរ​ថា របាយការណ៍​ដែល​កម្ពុជា​ផ្ញើ​ទៅ​ប្រទេស​វៀតណាម​ជា​ថ្មី​នេះ គ្រាន់តែ​ជា​លទ្ធផល​នៃ​ការបង្ហាញ​ពី​ការដោះស្រាយ​ការងារ​ព្រំដែន និង​កំពុងតែ​ដោះស្រាយ​លើ​បញ្ហា​នេះ​។ លោក​បាន​អះអាង​ផងដែ​ថា ទាក់ទង​ជាមួយ​រឿង​ព្រំដែន​នេះ កម្ពុជា​មិន​មាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម​ទេ ហើយ​កម្ពុជា​បច្ចុប្បន្ន​ក៏​មិន​មាន​វិបត្តិ​ព្រំដែន​ឡើយ​។ ហើយ​លោក​ផៃ ស៊ីផា​ន ចាត់ទុក​អ្នក​ដែល​និយាយ​ពាក្យ​ថា រឿង​ព្រំដែន​ជា​រឿង​រសើប ឬ​មាន​ជម្លោះ​ព្រំដែន​នោះ គឺ សុទ្ធតែ​ជា​អ្នក​ដែល​ប្រឆាំង​រដ្ឋាភិបាល និង​ប្រឆាំង​ការងារ​ដោះស្រាយ​បញ្ហា​ព្រំដែន​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​....​។​
​សំឡេង​លោក​ផៃ ស៊ីផា​ន​៖

​ជា​ការកត់សម្គាល់ បញ្ហា​វៀតណាម​ដែល​តែងតែ​រំលោភ​បំពាន​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​។ កាលពី​ខែ​កក្កដា កន្លងទៅ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ផ្ញើ​កំណត់​ទូ​តទៅ​ប្រទេស​វៀតណាម​ម្តង​រួចហើយ ទាក់ទង​នឹង​រឿង​កងទ័ព​វៀតណាម បាន​សង់​ប៉ុស្តិ៍​យាម​ចំនួន​២ នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។ ជា​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ធ្វើ​កំណត់​ទូ​តទៅ​ភាគី​វៀតណាម និង​កំណត់ពេល​ជួបប្រជុំ​គ្នា​ពិភាក្សា​លើ​បញ្ហា​នេះ​។ ប៉ុន្តែ​ដំណោះស្រាយ​យ៉ាងណា​នោះ​នៅ​មិនទាន់​ឃើញ​មាន​ជា​ដុំកំភួន​នៅឡើយ​ទេ ហើយ​វៀតណាម​នៅតែ​បន្ត​រំលោភ​បំពាន​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជាដ​ដែល​។​

ទើប​នៅ​ថ្ងៃទី​១៨​សីហា​កន្លងទៅនេះ ប្រទេស​កម្ពុជា​តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ផ្ញើ​កំណត់​ទូត​ជា​ថ្មី​មួយទៀត ស្នើ​ឲ្យ​វៀតណាម​បញ្ឈប់​សកម្មភាព​នានា ដូច​ជា​ការ​ជីក​ស្រះ សង់​ប៉ុស្តិ៍ និង​ផ្លូវ​ជា​ដើម​នៅ​តាម បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅក្នុង​ខេត្ត​មណ្ឌលគិរី រតនគិរី ស្វាយរៀង កណ្តាល និង​តាកែវ​៕
(​ដោយ​៖ អឿន ភា​រ៉ា​)ប្រភព.vayofm
​​​​​​---------------------------------------------



More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code