ភ្នំពេញ ៖ បុរសវ័យចំណាស់រត់កង់បីម្នាក់ត្រូវបានម្ចាស់ផ្ទះរតនះរចនាម៉ូតវាយបាក់ឆ្វេងដោយគ្រាន់តែឈប់មុខផ្ទះបន្តិចដើម្បីរងចាំមូយបន្តិចដែលហេតុការណ៌នេះបានកើតឡើងនៅមុខផ្ទះជនបង្ករ ស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យ នាម៉ោង១០៖៥០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ។
បុរសជាម្ចាស់កង់បីដែលបាក់ដៃបានប្រាប់ថាមុនកើតហេតុ គាត់បានឈប់មុខផ្ទះខាងលើដើម្បីរងចាំឌុបម៉ូយ លុះឈប់បានបន្តិចក៏មានបុរសម្នាក់បើកឡានមួយគ្រឿងមិនស្គាល់ម៉ាកមកដល់ហើយបានប្រាប់ឲ្យគាត់យកកង់បីចេញពីមុខផ្ទះភ្លាមៗគាត់រៀបនឹងបណ្តើរកង់បីចេញហើយតែបណ្តើរមិនទាន់ផងក៏បុរសជាម្ចាស់ផ្ទះរូបនោះបានបើកទ្វារផ្ទះរួចយកឈើជ្រុងវាយគាត់បណ្តាលឲ្យបាក់ដៃឆ្វេងតែម្តង ។
ក្រោយពីវាយបុរសចំណាស់ជាអ្នករត់កង់បីបណ្តាលឲ្យបាក់ដៃរួច បុរសជាម្ចាស់ផ្ទះបានបើកឡានចេញទៅបាត់ដោយទុកឲ្យម្ចាស់កង់បីដេកដួលនឹងឈឺចាប់ជាខ្លាំង ឃើញដូច្នោះ អ្នកដែលរស់នៅក្បែនោះអាណិតបានហៅឡានពេទ្យ មកដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបាត់ទៅ ។





