វីជេ តាប៊ុយ ដែលជាពិធីករក្នុងកម្មវិធី ពេញចិត្តរឺអត់ របស់ស្ថានីទូរទស្សន៍ MYTV បានប្រកាសស្វែងរក កីឡាករប្រដាល់ មឿង សុខហ៊ុច ដែលលះបង់ឈាមស្រស់របស់ខ្លួន វាយដណ្តើមខ្សែក្រវាត់ប្រាក់ Max Mauy Thai World Champion ឈ្នះកីឡាករស៊ុយអែតនៅវគ្គផ្ដាច់ព្រ័ត្រ តែពេលស្ពាយខ្សែក្រវ៉ាត់ មកដល់កម្ពុជាវិញ ហាក់ដូចជាសោះក្រក្រោះបំផុត សំរាប់កីឡាកររូបនេះ។

តាមប្រភពព័ត៌មាន បានអោយដឹងថា កីឡាករ មឿង សុខហ៊ុច បានមកដល់ទឹកដីកម្ពុជាវិញហើយ ប៉ុន្តែពុំមានការ ទទួលរាក់ទាក់អោយហ៊ឹកហាក់ ដូចកីឡាករ រឺ កីឡាការនី ដទៃទៀតនោះទេ។ សូមបងប្អូនជួយលើកទឹកចិត្តកីឡាករ ប្រដាល់ផង ព្រោះពួកគាត់ បានលះបង់សាច់ឈាមស្រស់ ដើម្បីមុខមាត់កម្ពុជាយើង៕

