ស្នេហាពិត គឺពិបាករកខ្លាំងណាស់ ហើយក៏ពិបាកថែរក្សាដែរ។ ទំនាក់ទំនងស្នេហាដ៏អស្ចារ្យមួយ មិនមែនគ្រាន់តែជាសំណាងឡើយ តែវាតម្រូវឲ្យមានការខិតខំប្រឹងប្រែង និងថែរក្សា ដើម្បីសម្រេចបានក្តីស្រមៃរបស់ដៃគូទៅវិញទៅមក។
វាគឺជាសេចក្តីសុខមួយនៅពេលដែលយើង បានឃើញគូស្នេហ៍វ័យចំណាស់ ដើរកាន់ដៃគ្នា ប៉ុន្តែសួរថា តើពួកគេធ្វើយ៉ាងណាទើបទទួលបានភាពសប្បាយរីករាយ ក្នុងការរស់នៅជាមួយគ្នារយៈយូរបែបនេះ?
ខាងក្រោមនេះ គឺជារឿងទាំង ៩យ៉ាង ដែលអ្នកអាចរៀនពីគូស្នេហ៍ ដែលរស់នៅជាមួយគ្នាដោយមានសុភមង្គល៖
១) គូស្នេហ៍មានសុភមង្គល តែងតែថើបស្វាគមន៍ និងលាគ្នា
២) គូស្នេហ៍មានសុភមង្គល មិនដើរផ្សព្វផ្សាយទំនាក់ទំនងរបស់ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គមឡើយ
៣) គូស្នេហ៍មានសុភមង្គល មិនបញ្ឈប់ការមើលថែគ្នាទៅវិញទៅមកឡើយ បើទោះបីជាកំពុងខឹងគ្នាក៏ដោយ
៤) គូស្នេហ៍មានសុភមង្គល ដឹងពីគុណវិបត្តិគ្នាទៅវិញទៅមក ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់លើវាឡើយ
៥) គូស្នេហ៍មានសុភមង្គល ត្រេកអរ និងកោតសរសើរគ្នាទៅវិញទៅមក មិនមែនតែនៅក្នុងឱកាសពិសេសឡើយ
៦) គូស្នេហ៍មានសុភមង្គល បង្កើតចំណូលចិត្ត និងទម្លាប់ដូចគ្នា
៧) គូស្នេហ៍មានសុភមង្គល មានពេលវេលាដើម្បីរីករាយ ឬធ្វើកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេ
៨) គូស្នេហ៍មានសុភមង្គល តែងតែគាំទ្រ ឬលើកទឹកចិត្តគ្នាទៅវិញទៅមក
៩) គូស្នេហ៍មានសុភមង្គល តែងតែគិតដល់គ្នាទៅវិញទៅមកមុនគេបង្អស់
ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ brightside
ប្រភព ៖ brightside