2016-Aug-26
កូរ៉េចខាងជើងបន្តបដិសេធការព្រមានរបស់សហគមន៍អន្តរជាតិ បន្ទាប់ពីការបាញ់សាកល្បងនុយ ក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់នៅក្នុងខែនេះ ដែលបន្តសកម្មភាពបាញ់សាកល្បងអាវុធរហូតមកដល់ឆ្នាំនេះ។
សកម្មភាពទាំងនេះដែលជាការរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិយ៉ាងច្បាស់ បានគូសបញ្ជាក់សំណួរចាស់ៗអំពីអ្វីដែលអាចបញ្ឈប់ប្រទេសជាតិដ៍រឹងរូសមួយនេះបាន។ ចម្លើយ គឺប្រទេសមហាអំណាចទាំង៣មិនសហការ ឬ សហការគ្នាតិចតួចពេក។
កាលពីថ្ងៃទី៣ ខែសីហា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល២គ្រាប់ធ្លាក់ក្នុងដែនសមុទ្រជប៉ុន ហៅថាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ កាលពីថ្ងៃពុធ ទី២៤ ខែសីហា កូរ៉េខាងជើងបានបាញ់ មីស៊ីលចេញពីនាវាមុជទឹកធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ខណៈរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងកូរ៉េខាងត្បូង កំពុងជួបប្រជុំគ្នា នោក្នុងទីក្រុងតូក្យូ ហើយសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងកំពុងតែដំណើរការ។
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ៣គ្រាប់ចូលទៅក្នុងសមុទ្រនៅក្នុងខែកក្កដា ការបាញ់មីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងខែមិថុនា ការបាញ់កាំជ្រួចរយៈចម្ងាយឆ្ងាយនៅក្នុងខែកុម្ភៈ និងការបាញ់សាកល្បងនុយក្លេអ៊ែរចំនួន៤លើកនៅក្នុងខែកមរា។ កូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលតាំងពីឆ្នាំ១៩៩៣។
អង្គការសហប្រជាជាតិបានហាមកូរ៉េខាងជើងមិនឲ្យប្រើបចេ្ចកវិទ្យាមីស៊ីលរយៈចម្ងាយឆ្ងាយ និងបានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងតាំងពីឆ្នាំ២០០៦ ចំពោះការមិនស្តាប់បង្គាប់។
លោក មីឆែល អាយវ៉ាណូវីច អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ បាននិយាយថាអាមេរិក ចិន និងរុស្ស៊ី អាចបញ្ឈប់សកម្មភាពថ្មីៗរបស់កូរ៉េខាងជើងបាន ប៉ុន្តែមហាអំណាចទាំង៣នេះអាចព្រមព្រៀងគ្នារវាងពួកគេ អំពីតុល្យភាព និងភូមិសាស្ត្រនយោបាយនៃអំណាចនៅឧបទី្វបកូរ៉េ។
ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង គឺជាប្រភពដ៍សំខាន់សម្រាប់ជំនួយផ្នែកពស្តុភារ យោធា និងកលល្បិចយុទ្ធសាស្ត្រដល់ទីក្រុងព្យុងយ៉ាង ក្នុងអំឡុងជម្លោះឆ្នាំ១៩៥០-១៩៥៣ ជាមួយកូរ៉េខាងត្បូង នៅពេលទីក្រុងវ៉ាស៊ីនតោនគឺជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង។
ការប្រឆាំងយ៉ាងក្តៅគគុករបស់ចិន និងរុស្ស៊ីចំពោះការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលធុន THAAD របស់អាមេរិកនៅកូរ៉េខាងត្បូង ដើម្បីប្រឆាំងនឹងមីស៊ីលកូរ៉េខាងជើង គឺជាការគម្រាមកំហែងសន្តិសុខក្នុងតំបន់។ ការប្រឆាំងដ៍ខ្លាំងនេះបានធ្វើឲ្យអស់សង្ឃឹមថាចិនបញ្ឈប់ការឈ្លានពានខាងនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
លោក ហារី សា អ្នកវិភាគនៅសាកលវិទ្យាល័យបច្ចេកវិទ្យាណាន់យ៉ាងរបស់សិង្ហបូរី បានបង្ហាញថាអាមេរិក ចិន និងរុស្ស៊ីអាចសម្រេចកិច្ចព្រមព្រៀងដាក់ទណ្ឌកម្មថ្មីមួយ ដែលអាចបញ្ឈប់ការឈ្លានពានរបស់កូរ៉េខាងជើងបាន ប៉ុន្តែមហាអំណាចទាំង៣ប្រកួតប្រជែងផលប្រយោជន៍ភូមិសាស្ត្រនយោបាយនៅឧបទី្វបកូរ៉េ ដែលធើ្វឲ្យប៉ះពាល់ដល់កម្រិតនៃការប្តេជ្ញាចិត្ត និងការពង្រឹងការដាក់ទណ្ឌកម្ម។ (CNBC)