-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

អ្នកគាំទ្របក្សប្រឆាំងថា ការប្រលងជ្រើសរើសមន្ត្រី គ.ជ.ប មានភាពលំអៀងទៅបក្សកាន់អំណាច

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦​ អ្នកគាំទ្របក្ស​ប្រឆាំងប្រមូលផ្តុំនៅមុខស្នាក់ការគណបក្ស​សង្រ្គោះជាតិ​កាលពីពេលកន្លង
សកម្មជននិងអ្នកគាំទ្របក្សប្រឆាំង ដែលបានចូលរួមការប្រលងជ្រើសរើសមន្ត្រីសម្រាប់បម្រើការចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខថា លទ្ធផលនៃការប្រលងមានភាពលំអៀងទៅកាន់អ្នកគាំទ្របក្សប្រជាជន។
សកម្មជនបក្សសង្គ្រោះជាតិមួយចំនួនមានការមិនសុខចិត្តទៅនឹងលទ្ធផលនៃការប្រលងនេះ ដោយពួកគេអះអាងថាអ្នកដែលជាប់ភាគច្រើនគឺជាអ្នកគាំទ្របក្សប្រជាជន។
អ្នកគាំទ្របក្សប្រឆាំងឈ្មោះ បូរ៉ា បានប្រាប់វីអូឌីថា លោកបានដាក់ពាក្យសុំប្រលងជាជំនួយការអនុប្រធានក្រុមចុះឈ្មោះបោះឆ្នោតនៅសង្កាត់ភ្នំពេញថ្មី តែពេលចេញលទ្ធផលធ្វើឲ្យលោកខកចិត្ត ដោយសារតែពួកគាត់ដែលជាអ្នកគាំទ្របក្សប្រឆាំងមិនមាននរណាម្នាក់បានជាប់ តែបែរជាជាប់អ្នកគាំទ្របក្សប្រជាជនទៅវិញ។
លោកបន្តថា៖ “សឹងតែគេមិនទាំងចេះផងហេតុអីគេជាប់តាមដែលដឹងទៅ គឺអ្នកដែលមានទំនរទៅរក CNRP គឺមិនជាប់ទេជាប់ភាគច្រើនគឺ CPP តែម្តង។ … ខ្ញុំអត់យល់ចំណុចហ្នឹងមួយដែល ហេតុអីដែលពួកខ្ញុំធ្លាប់ជាអ្នកឆ្លងកាត់ជាអ្នកសង្កេតការណ៍ ធ្លាប់ធ្វើជាជំនួយការ ហេតុអីបានពួកខ្ញុំអត់ជាប់ ទៅជាប់អ្នកមិនធ្លាប់ធ្វើហើយមិនដែលឆ្លងកាត់ទៅវិញ“។
អ្នកគាំទ្របក្សសង្គ្រោះជាតិម្នាក់ទៀតអ្នកស្រី លីន នាងឃុនី បន្ថែមថាអ្នកដែលមាននិន្នាការទៅរកបក្សប្រឆាំងនៅសង្កាត់នេះមិនបានជាប់ដូចអ្នកដែលគាំទ្របក្សប្រជាជននោះទេ។
អ្នកស្រីថា៖ “ភាគច្រើនខ្ញុំស្តាប់ព័ត៌មានច្រើនថ្ងៃនៃការប្រលងនោះគឺឲ្យតែអ្នកគាំទ្រ CNRP គឺគេឲ្យធ្លាក់គេមិនឲ្យជាប់ទេ គេយកតែគ្នាគេពីរបីនាក់ហ្នឹងទេ។ … នៅមណ្ឌលខ្ញុំប្រលងជាប់តែគ្នាគេ៣នាក់ហ្នឹងទេ ក្រៅពីហ្នឹងគឺធ្លាក់ទាំងអស់ មកពីកូតា CNRP គឺគេឲ្យធ្លាក់“។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ទៀតដែលបានដាក់ពាក្យប្រលងនៅក្នុងសង្កាត់ស្លក្រាមខេត្តសៀមរាប លោក ឡាយ រដ្ឋា ឲ្យដឹងថា អ្នកគាំទ្រគណបក្សប្រជាជនបានពិន្ទុតិចជាងលោកបែរជាជាប់ ហើយលោកបានពិន្ទុច្រើនជាងបែរធ្លាក់ទៅវិញ។
លោកថា៖ “នៅពេលលទ្ធផលដែលចេញហើយនៅពេលបិទក្តារខៀន ដែលពិន្ទុខ្ញុំលើហើយឲ្យខ្ញុំធ្លាក់ ហើយអ្នកពិន្ទុក្រោមឡើងជំនួសខ្ញុំ ខ្ញុំអត់ទទួលយកបានទេ”។
វីអូឌីមិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់ណាមួយនៃស្ថាប័ន គ.ជ.ប ដើម្បីបកស្រាយពីបញ្ហាទាំងនេះបានទេមកដល់រសៀលថ្ងៃព្រហស្បតិ៍នេះ ខណៈប្រធានគណៈកម្មការជ្រើសរើសបុគ្គលិកថ្នាក់ជាតិរបស់ គ.ជ.ប លោក គួយ ប៊ុនរឿន ថាលោកជាប់រវល់ប្រជុំ។
ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាព លោក យង់ គឹមអេង ថាលោកមិនទាន់ទទួលបានរបាយការណ៍នៃអ្នកតវ៉ាទៅនឹងពិន្ទុប្រលងនេះបានជាក់លាក់នៅឡើយទេ តែលោកថានីតិវិធីនៃការប្រលងគឺលោកអាចទទួលយកបាននិងមានភាពល្អប្រសើរជាងលើកមុន។ លោកមានប្រសាសន៍ថា៖ “នីតិវិធីនោះប្រសើរជាងនីតិវិធីកាលពីលើកមុនដោយសារគេមានប្រលង គេមាដាក់បន្ទប់អីត្រឹមត្រូវ គេធ្វើ គេប្រកាសនោះមានបែបបទអីត្រឹមត្រូវដែរ។ ហើយម្យ៉ាងវិញទៀតមូលដ្ឋានដែល .. ធ្វើការជ្រើសរើសនោះគឺថាឈរលើមូលដ្ឋានដែលគួរឲ្យទុកចិត្តដែរ។ ប៉ុន្តែគ្រាន់តែភាពលំអៀងនៅក្នុងនោះយ៉ាងណាយ៉ាងណី ខ្ញុំមិនដឹងច្បាស់ទេ ខ្ញុំមិនបានទៅឃើញការប្រលងនោះផ្ទាល់។  … ប្រសិនជាគាត់ធ្វើត្រឹមត្រូវមែនទែន គាត់អាចតវ៉ាឲ្យគេចែកពិន្ទុឲ្យមកថាពិន្ទុរបស់គាត់ហ្នឹត្រូវជាប់មួយធ្លាក់ នៅតែមានហេតុផលក្នុងការតវ៉ាហើយតវ៉ាបាន“។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនេះជាងប្រាំមួយពាន់នាក់សម្រាប់បម្រើឲ្យការចុះឈ្មោះក្នងបញ្ជីបោះឆ្នោតថ្មី ដែលនឹងប្រព្រឹត្តទៅរយៈពេល៩០ថ្ងៃដោយចាប់ពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦៕
សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code