-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ជនសង្ស័យ​ជនជាតិ​វៀតណាម​ ៣ ​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​។
ជនសង្ស័យ​ជនជាតិ​វៀតណាម​ ៣ ​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​។ រូបថត នគរបាល

ខឹង​សម្លុត​ទារ​បារី​ជក់​មិន​ឲ្យ​ វៀតណាម​លើក​គ្នា​ទៅ​​វាយ​សម្លាប់​ខ្មែរ

ព្រៃវែងៈ បុរស​ជនជាតិ​វៀតណាម​បី​នាក់​ក្នុង​ចំណោម​​ជាង ២០ នាក់​ត្រូវ​បាន​កម្លាំង​​នគរបាល​​ស្រុក​ពាមរក៍​ចាប់​ឃាត់​ខ្លួន​ភ្លាមៗ​បន្ទាប់ពី​ពួកគេ​បាន​កៀរគរ​ជនជាតិ​វៀតណាម​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ទៅ​វាយប្រហារ​លើ​ពលរដ្ឋ​កម្ពុជា​​មួយ​គ្រួសារ​ដែល​​រស់នៅ​ភូមិ​ក្បែរ​គ្នា​បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី​ស្លាប់ និង​ស្រ្តី​ជា​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ ៩ ខែ​រងរបួស​ធ្ងន់​ដោយសារ​តែ​ជនជាតិ​វៀតណាម​ទាំង​នោះ​ខឹង​នឹង​​បុរស​រងគ្រោះ​ដែល​ពួកគេ​សម្លុត​ទារ​បារី​ជក់​តែ​មិន​ព្រម​ឲ្យ​។ នេះ​បើ​តាម​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​។
លោក អ៊ាត អន់ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ព្រែក​ខ្សាយ​(ខ) បាន​​ឲ្យ​ដឹង​ថា​ករណី​ខាង​លើ​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៩:៣០ នាទី​យប់​ថ្ងៃ​អាទិត្យ​នៅ​ចំណុច​ភូមិ-ឃុំ​អ្នកលឿង ស្រុក​​ពាមរក៍​ ខេត្ត​ព្រៃវែង។
ពលរដ្ឋ​កម្ពុជា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​រង​​ការ​​វាយប្រហារ​យ៉ាង​ឃោរឃៅ​ពី​សំណាក់​​ជនជាតិ​​វៀតណាម​សញ្ជាតិ​កម្ពុជា​រហូត​ដល់​ស្លាប់​ និង​របួស​ធ្ងន់​នោះ​រួម​​មាន​ឈ្មោះ សេង រត្នធី អាយុ ៣៣ ​ឆ្នាំ (ប្ដី) ស្លាប់​ពេល​ដឹក​ទៅ​កាន់​​មន្ទីរពេទ្យ និង​ឈ្មោះ ចាន់ ស៊ីណា អាយុ​ ៣១ ឆ្នាំ (ប្រពន្ធ) រងរបួស​​ដើម​ដៃ និង​ស្មា​ខាង​ឆ្វេង។ អ្នក​ទាំង​​ពីរ​​រស់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ។
លោក​​បន្ត​ថា​ ​ចំណែក​ជន​សង្ស័​យ​​ទាំង​បី​ជា​ជនជាតិ​វៀតណាម​សញ្ជាតិ​កម្ពុជា​ដែល​​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពាមរក៍​ដើម្បី​​សួរ​ចម្លើយ​នោះ​រួម​មាន​ឈ្មោះ ង្វៀង យ៉ាំងនឿ អាយុ​ ២៧ ​ឆ្នាំ​ ង្វៀង យ៉ាំងកង អាយុ​ ៣០​ ឆ្នាំ និង​ ម្នាក់​ទៀត​ឈ្មោះ ឡាំង យ៉ាំងសែង អាយុ​​ ២២ ​ឆ្នាំ។ ពួកគេ​ទាំង​បី​នាក់​រស់នៅ​ក្នុង​​ភូមិ​ ៦ ឃុំ​ព្រែកខ្សាយ (ខ) ស្រុក​​ពាមរក៍ ខេត្ត​ព្រៃវែង។
លោក អន់ បាន​បន្ត​ថា​បើ​តាម​ការ​បញ្ជាក់​​ពី​អ្នក​ភូមិ​នៅ​កន្លែង​កើត​ហេតុ​អំពើ​ហិង្សា​ដ៏ឃោរឃៅ​នេះ​កើត​ឡើង​ដោយសារ​ក្រុម​ជនជាតិ​វៀតណាម​បាន​សម្លត់​ទារ​បារី​ពី​ជនរងគ្រោះ​ជក់​តែ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ​ហើយ​​ក្រុម​ជនសង្ស័យ​​បាន​ដាល់​ជនរងគ្រោះ​មួយ​ដៃ​ចំ​កញ្ចប់​មាត់​ជា​ហេតុ​នាំ​ឲ្យ​ជនរងគ្រោះ​ខឹង​ហើយ​​ជេរ​ម្តាយ​​ក្រុម​ជនសង្ស័យ​បន្ទាប់​​មក​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ដេញ​វាយ​ដល់​ផ្ទះ​ប៉ុន្តែ​ជនរងគ្រោះ​បាន​ចូល​ក្នុង​ផ្ទះ​ទាញ​កាំបិត​​ប៉័ងតោ​មក​ដេញ​កាប់​វិញ​បណ្ដាល​ក្រុម​ជន​សង្ស័យ​រត់​ផាសក្រញ៉ាំ។
មួយ​សន្ទុះ​ក្រោយ​មក​ក្រុម​ជន​សង្ស័យ​​បាន​កែន​ជនជាតិ​វៀតណាម​​ក្នុង​សហគមន៍​​របស់​ពួកគេ​ប្រមាណ​ជាង ​២០ នាក់​ដោយ​មាន​ដំបង​ឈើ​មូល-ឈើ​ជ្រុង ដែក​ស្បែង ដែក​គាស់ និង​កាំបិត​មក​​ឡោមព័ទ្ធ​ផ្ទះ​ជនរងគ្រោះ​ហើយ​វាយ​​ទម្លុះ​ទ្វារ​ផ្ទះ​ជនរងគ្រោះ​ចូល​វាយ​​​​សម្លាប់​ជនរងគ្រោះ​ដល់​ក្នុង​ផ្ទះ។ បន្ទាប់​ពី​អ្នក​ភូមិ​ជនជាតិ​ខ្មែរ​នាំ​គ្នា​ស្រែក​ប្ដឹង​សមត្ថកិច្ច​តាម​ទូរស័ព្ទ​ទើប​​ពួកគេ​នាំ​គ្នា​ដក​ថយ។
លោក អន់ ​បាន​​បញ្ជាក់​ថា៖ «ពេល​ក្រុម​ជនសង្ស័យ​ដកថយ​ក្រុម​ប្រជាពលរដ្ឋ​កម្ពុជា​បាន​នាំ​គ្នា​ចូល​ទៅ​ជួយ​នាំ​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ប៉ុន្តែ​ដឹក​បាន​ពាក់​កណ្ដាល​ផ្លូវ​ជនរងគ្រោះ​ជា​ប្ដី​បាន​​ស្លាប់​ហើយ​ប្រពន្ធ​ដែល​រង​របួស​ត្រូវ​ស្មា និង​ដើម​ដៃ​ខាង​ឆ្វេង​បាន​ប្រាប់​ឲ្យ​អ្នក​ភូមិ​ដឹក​ប្ដី​ត្រឡប់​មក​ផ្ទះ​ដើម្បី​រៀបចំ​ពិធី​បុណ្យ​តាម​ប្រពៃណី​ប៉ុន្តែ​នាង​ត្រូវ​បន្ត​ដំណើរ​ទៅ​មន្ទីរពេទ្យ​អ្នកលឿង​ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ព្រោះ​ខ្លាច​​ប៉ះពាល់​​ដល់​​ទារក​ក្នុង​ផ្ទៃ ៩ ខែ​របស់​នាង​»។
បើ​តាម​ការ​អះអាង​ពី​លោក អ៊ុំ គឹមសាន អធិការរង​ស្រុក​ពាមរក៍​ករណី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់ការ​ស៊ើបអង្កេត​នៅ​ឡើយ។ ​
លោក​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ការ​ប៉ះទង្គិច​ដោយ​​ហិង្សា​នោះ​ជនជាតិ​វៀតណាម​សញ្ជាតិ​កម្ពុជា​ម្នាក់​​ឈ្មោះ ង្វៀង យ៉ាំងតេវ អាយុ​ ២២ ឆ្នាំ​បាន​រងរបួស​ធ្ងន់​ហើយ​ត្រូវ​បាន​​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម។
លោក​ថ្លែង​ថា៖ «មក​ទល់​ពេល​នេះ​យើង​កំពុង​ធ្វើការ​សាកសួរ​ជនសង្ស័យ​ដើម្បី​ស្វែងរក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ក្នុង​អំពើ​ហិង្សា​នេះ​ដើម្បី​ចាប់​ខ្លួន​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​​ច្បាប់»។
គួរ​រំឭក​ថា​កាលពី​ខែ​មុន​មន្ត្រី​កម្ពុជា​ម្នាក់​បម្រើ​​ការងារ​ជា​អនុប្រធាន​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន​ក្នុង​ខេត្ត​តាកែវ​លោក ឡាយ ប៊ុនធី ត្រូវ​បាន​​​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​​តុលាការ​ខេត្ត​អានយ៉ាង​ដើម្បី​ផ្តន្ទាទោស​បន្ទាប់ពី​​គាត់​​បាន​បាញ់​សម្លាប់​ក្រុម DICA [ជើង​កាង] ជនជាតិ​វៀតណាម​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​គ្រា​ដែល​​គាត់​បាន​ទៅ​ផឹកស៊ី​នៅ​​ក្នុង​ហាង​ស្រា​មួយ​ក្នុង​ប្រទេស​វៀតណាម៕
----------------
http://www.postkhmer.com/
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code