វិភាគ៖ លោក ហ៊ុន សែន អាចប្រើកណ្តាប់ដៃដែករកយុត្តិធម៌ឲ្យលោក កែម ឡី ទេ ?
-------------
ព្រឹត្តិការណ៍បាញ់សម្លាប់ លោក កែម ឡី បានកន្លងផុតប្រហែលមួយខែហើយ តែមហាជនៅមិនទាន់ដឹងថា មានជនសង្ស័យប៉ុន្មាននាក់ទៀត នៅពីក្រោយឃាតកម្មនេះ ក្រៅពីបុរសឈ្មោះជួប សម្លាប់ ដែលកំពុងរឃុំខ្លួនបណ្តោះអាសន្ន បើទោះបីមានវីដេអូបែកធ្លាយ បង្ហាញពីទំនាក់ទំនង រវាងមនុស្សមួយក្រុមទៀត និងជនសង្ស័ក៏ដោយ។
ជួប សម្លាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីជនសង្ស័យរូបនោះ រត់គេចចេញពីកន្លែងកើតហេតុ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅហាងស្តាម៉ាតមួយនៃស្ថានីយប្រេងឥន្ទៈកាលតិច ជាប់ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦។
ទីតាំងដែលឃាតករបាញ់សម្លាប់ អ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់នេះ ពោធពេញដោយកាមេរាសុវត្ថិភាពស្អេកស្កះ ប៉ុន្តែមកដល់ពេលនេះ មន្ត្រីជំនាញមិនទាន់បង្ហាញរូបភាពផ្លូវការណាមួយ ដែលយកចេញពីកាមេរានោះ មកង្ហាញសាធារណជន ឲ្យអស់ចម្ងល់ ឬក៏មានជនសង្ស័យណាផ្សេងទៀត ត្រូវចាប់ខ្លួន ក្រៅពីជួប សម្លាប់នោះទេ។
មិនតែប៉ុណ្ណោះអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ធ្លាប់អះអាងថា ខ្មាន់កាំភ្លើងជួបសម្លាប់មិនព្រមសារភាពថា មានមនុស្សប៉ុន្មាននាក់ទៀតដែលបានសហការណ៍គ្នា រៀបចំផែនការសម្រាប់លោក កែម ឡីនេះ ទេដែលមន្ត្រីរដ្ឋាភិបាលរូបនោះ ត្អូញត្អែថា ការឹងទទឹងរបស់ជនសង្ស័យនេះ ធ្វើឲ្យមន្ត្រីជំនាញគ្មានពន្លឺក្នុងការស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។
ប៉ុន្តែក្រោយពីការត្អូញត្អែនេះ នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៦ អ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកតៗគ្នា ពីវីដេអូឃ្លីបមួយ ដែលវីដេអូរនោះបានបង្ហាញ រូបភាពមនុស្សមួយក្រុមទៀត រំដោះជនដៃដល់គេចចេញពីកន្លែងកើតហេតុ មុនសមត្ថកិច្ចចាប់បាន ។
តែច្រើនថ្ងៃមកនេះ ពន្លឺនៃការវែកមុខរកជនសង្ស័យ ដែលមានក្នុងវីដេអូឃ្លីបនោះ សាធារណជននូវមិនទាន់ដឹងថា អ្នកពាក់ព័ន្ធទាំងនោះ នឹងត្រូវបានវែកមុខមកផ្តន្ទាទោសឬយ៉ាងណានៅឡើយទេ ។
តែបើគេក្រឡេកមើល ពីអតីតកាលវិញ ខ្មាន់កាំភ្លើង និងជនដៃដល់ជាច្រើន ត្រូវសមត្ថកិច្ច ចាប់ខ្លួនឲ្យមកទទួលទោសចំពោះមុខច្បាប់ ក្រោយមានការព្រមាន ឬបញ្ជាផ្ទាល់មាត់បន្ថែមទៀត ពីលោក ហ៊ុន សែន។
ដូករណីចាប់ខ្លួនមន្តី្រសន្តិសុខពីរនាក់ របស់ក្រុមហ៊ុនដីសម្បទានមួយនៅខេត្តក្រចេះមួយ ឈ្មោះTTY ដែលសន្តិសុខទាំងនោះ បានបាញ់រះអ្នកតវ៉ាដីធ្លីនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ឲ្យរងរបួសធ្ងន់ចំនួន៤នាក់ កាលពីខែកុម្ភៈឆ្នាំ២០១២ ។
៤ថ្ងៃក្រោយមក សមត្ថកិច្ចចាប់ខ្មាន់កាំភ្លើងបាន ក្រោយពីនាយករដ្ឋាមន្ត្រីព្រមាន រកចាប់ខ្លួនប្រធានក្រុមហ៊ុនTTY លោក ណា ម៉ារឌី បើមិនព្រមប្រគល់ខ្មាន់កាំភ្លើង ឲ្យសមត្ថកិច្ច។
ជនដៃដល់៣នាក់ នៅនាយកដ្ឋានអង្គរក្ស ដែលព្រួតគ្នាវាយអ្នកតំណាងរាស្ត្របក្សប្រឆាំង ឲ្យរងរបួសធ្ងន់ នៅជាប់របងមន្ទីររដ្ឋសភា បានចេញសារភាពចំពោះមុខគណៈកម្មការចម្រុះ កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥។
ការចេញសារភាពនេះ បានធ្វើឡើងតែ៤ថ្ងៃប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន ចាត់វិធានការណ៍ដោយមិនយោគយល់ និងមានកាចែករំលែកវីដេអូតៗគ្នា របស់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលវីដេអូនោះ បង្ហាញពីមុខមាត់ អ្នកប្រើហិង្សាវាយអ្នកតតំណាងរាស្ត្រ។
មួយវិញទៀត អតីតអភិបាលក្រុងបាវិត ឈូក បណ្ឌិត ដែលតុលាការរកឃើញថា ជាខ្មាន់កាំភ្លើងបាញ់កម្មករឲ្យរងរបួស៣នាក់ កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២។ខ្មាន់កាំភ្លើង បានសង្ខំលាក់ខ្លួន រស់នៅក្រៅសំណាច់ច្បាប់ជាង២ឆ្នាំ ទើបចេញសារភាពចំពោះមុខសមត្ថកិច្ច ។
ការចេញសារភាព របស់ខ្មាន់កាំភ្លើង ឈូក បណ្ឌិត ធ្វើឡើង៤ថ្ងៃ ក្រោយលោក ហ៊ុន សែន ថ្លែងគាំទ្រចំណាត់ការក្រសួងមហាផ្ទៃ ដែលបានប្រាសឲ្យប៉ូលីសអន្តរជាតិ ឬប៉ូលិសអាំងទែប៉ូល (Interpol) ឲ្យតាមស្វែងរកចាប់ខ្លួនឈូក បណ្ឌិត ដែលកំពុងលាក់ខ្លួន។
តើការបាញ់សម្លាប់លោក កែម ឡី វិញ លោក ហ៊ុន សែន អាចនឹងប្រើកណ្តាប់ដៃដែកដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះទេ ?
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី វិភាគថា ព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡីនេះ អាចស្ងាត់ទៅវិញ បើសាធារណជន ដែលចាប់អារម្មណ៍ នឹងលែងជំរុញដល់មន្ត្រីដែលមានតួនាទីក្នុងការស្វែងរកការពិត។
ប៉ុន្តែលោកថា បើសន្ទុះនៃការជំរុញនៅតែពុះកញ្ជោល រួមទាំងការបង្ហាញភស្តុងតាននានា ដូចដែលវីដេអូបែធ្លាយកន្លងទៅលោក វិភាគថា រដ្ឋាភិបាលទំនងជាពិបាកលាក់បាំងរឿងនេះ។
លោកថា៖«ខ្ញុំគិតថាករណីនេះវាជារៀបរប ប្រហែលជាអាចប្រុងស្ងាត់ស្ងៀមទៅវិញ ។ប៉ុន្តែដោយសាតែមហាជនហ្នឹងចេះតែ ស្រែកខ្ញុំគិតថាមកដល់ពេលនេះរដ្ឋាភិបាលប្រហែកជាពិបាក [លាក់] បន្តិចក្នុងការលេបករណីហ្នឹងទុក។ឥឡូវនេះក្រៅពីវីដេអូឃ្លីប អីហ្នឹង មានសំនួរពីរចោទសួរមកទៀតហើយ ថាតើម៉ូតូដែលក្រុមប៉ូលីសជិះហ្នឹង ជាម៉ូតូក្រុមឯកភាពណា? ព្រោះអីគេមើលទៅឃើញប្រភេទខុសគ្នា រវាងម៉ូតូកងរាជអាវុធហត្ថ និងប៉ូលីស ហើយនិងកងអង្គរក្ស។
ហើយទីពីរទៀត ទាក់ទងនឹងកាំភ្លើង ហើយកាំភ្លើងហ្នឹងជាកាំភ្លើងថ្មីទៀត អញ្ចឹងកាំភ្លើងនេះ វាស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាល។អញ្ចឹងកាំភ្លើងនេះ មិនអាចទៅទិញឯណាបានទេ អញ្ចឹងដែលនាំចូលមកបាទ អញ្ចឹងគេសួរថាតើក្រុមណាដែលកាន់កាំភ្លើងហ្នឹង បាទ! ?»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងនៅថ្ងៃចន្ទនេះដែរថា មកដល់ពេលនេះ សមត្ថកិច្ច មិនទាន់ទទួលបានព័ត៌មានថ្មីពីតុលាការ ឲ្យចាប់ឬឃាត់ខ្លួនជនស័ង្សណាផ្សេងទៀតនៅឡើយទេ។លោថា ចំណែងរូបភាពដែលមន្ត្រីយកបានពីកាមេរា សុវត្ថិភាពនោះ មន្ត្រីជំនាញបានប្រគល់ឲ្យតុលាការហើយ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងដែរថា រដ្ឋាភិបាលភិបាលគួបង្ហាញរបាយការណ៍ ខ្លះទាក់ទិននឹងការស៊ើបអង្កេត ស្វែងរកការពិតនៃឃាតកម្ម បាញ់សម្លាប់ លោក កែម ឡី នេះ ឲ្យសាធារណជនអស់ចម្ងល់។
លោក សូ ចន្ថា វិភាគដែរថា បើអាជ្ញាធរមិនបង្ហាញតម្លាភាព ពីយន្តការស៊ើបអង្កេត វែកមុខអ្នកពាក់ព័ន្ធនេះមកផ្តន្ទាទោស លោកថា អ្នកដែលខាតប្រយោជន៍ធំជាងគឺរដ្ឋាភិបាល ។លោកវិភាគទៀតថា ដើម្បីស្តាប្រជាប្រិយភាពលោកគិតថា រដ្ឋាភិបាលគ្មានជម្រើសអ្វី ក្រៅពីប្រើកណ្តាប់ដៃដែកដូចពេលមុនៗ ទេ។
លោកថា៖«ខ្ញុំគិតថាករណីនេះមិនខុសគ្នាអីពីករណីមុនៗទេ ប្រសិនបើមានការជំរុញពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រដ្ឋាភិបាល ខ្ញុំគិតថាអាជ្ញាធរអាចនឹងងាយក្នុងការស៊ើបអង្កេត ងាយក្នុងការបញ្ចេញជាសាធារណៈ»។
ព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី បានកើតតែប៉ុន្មានថ្ងៃក្រោយពីអ្នកស្រាវជ្រាវរូបនោះ បានអត្ថាធិប្បាយបន្ថែលើរបាយការស៊ើបអង្កេត របស់អង្គការ Global Witness ដែល ដាក់ចំណងជើងថា «អាណាចក្រជំនួញ ត្រកូលហ៊ុន»។
ម្យាងវិញទៀតឃាតកម្មបាញ់សម្លាប់អ្នកស្រាវជ្រាវដ៏ល្បីល្បាញ និងអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់នេះ ក៏បានកើតឡើងក្រោយពី លោក កែម ឡី ចុះធ្វើយុទ្ធនាការ ដេកតាមផ្ទះពលរដ្ឋមួយចំនួន តាមបណ្តាខេត្តនានាជាប់ព្រំដែន ដើម្បីសិក្សាពីបូរណភាពទឹកដី នឹងប្រជុំកោះខ្មែរទាំង៦៤ សម្រាប់ចងក្រងជាឯកសា ឲ្យកូនខ្មែរជំនាក់ក្រោយ ទប់ស្កាត់ការប្រឆាំងនឹងការឈ្លានពានណាមួយពីប្រទេសជិតខាង ទៅថ្ងៃអនាគត ដែលលោក កែម ឡី ដាក់ឈ្មោះថា «យុទ្ធនាការ១០០រាត្រី»។
ក្រោយមានព្រឹត្តិការណ៍បានសម្លាប់លោក កែម ឡី មេបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេសបានចោទថា រដ្ឋាភិបាលនៅពីក្រោយឃាតកម្មនេះ ដោយអះអាងថា បើរដ្ឋាភិបាលមិនពាក់ព័ន្ធមែន គួបើកឱកាសឲ្យអន្តរជាតិចូលរួមស៊ើបអង្កេតករណីនេះ ។
តែអ្នកវិភាគខ្លះទៀតបានដាក់ការសង្ស័យថា អាចមកពីភាគីទី៣ឬគេហៅថា ចារកម្មរបស់វៀតណាម រៀបចំផែនការសម្លាប់លោក កែម ឡី ដើម្បីបង្កឲ្យអ្នកនយោបាយខ្មែរបាចទឹកដាក់គ្នា តាមរយៈវប្បធម៌លាបព៌ណ ដែលវប្បធម៌នេះកំពុងពេញនិយមនៅកម្ពុជា ។
យ៉ាងណាក៏ដោយ អ្នកវីភាគខ្លះគិតថា ឃាតកម្មច្រើនករណីកន្លងទៅ ដូចជាករណីបាញ់សម្លាប់ មេដឹកនាំសហជីពដ៏ល្បីឈ្មោះ លោក ជា វិជ្ជា បាញ់សម្លាប់ប្រធានអង្គការការពារបរិស្ថាន លោក ឈុត វុទ្ធី បាញ់សម្លាប់អ្នកនយោបាយ បាញ់លម្លាប់អ្នកកាសែត និងបាញ់សម្លាប់តារាចម្រៀង អ្នកស្រី ពីសិដ្ឋ ពិលីកា ជាដើម ពួកគេថា រដ្ឋាភិបាលបានខកខាន មិនបានចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសទេ ធ្វើឲ្យវប្បធម៌នីទណ្ឌភាបបន្តកើតមានជាបន្តបន្ទាប់នៅកម្ពុជា។
ករណីបាញ់សម្លាប់លោក កែម ឡី វិញ ទាំងអ្នកច្បាប់ ទាំងអ្នកវវិភាគ បានដាក់បន្ទុកថា ទោះបីឃាតកម្មនោះចេញពីប្រភពណាក៏ដោយតែពួកគេថា អ្នកដែលទទួលខុសត្រូវ គឺរដ្ឋាភិបាល។
-----------------------
http://vodhotnews.com/2016/08/can-hun-sen-find-the-justice-for-kem-ley/

