
សារព័ត៌មានដ៏ល្បីល្បាញ Rruters បានសរសេរក្នុងរបាយការណ៍របស់ខ្លួនថាមាន មន្រ្តីរបស់លោកខាងលិចម្នាក់បានបង្ហាញថា ប្រទេសវៀតណាមបានបាញ់គ្រាប់រ៉ុកកែត ចូលទៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ ហើយការបាញ់នេះគឺសំដៅ ទៅលើប្រទេសចិនដោយសារតែចង់រំសាយកំហឹងដែលកងទ័ពវៀតណាមត្រូវបានស្លាប់រហូតទៅដល់ 137000 នាក់នៅក្នុងសង្គ្រាមជាមួយចិនក្នុងឆ្នាំ 1979។ បន្ទាប់ពីទទួលបានព័ត៌មាន បែបនេះ ទីក្រុងហាណូយបានធ្វើការច្រានចោលភ្លាមៗទៅលើរបាយការណ៍ដែល រាយការណ៍ដោយសារព័ត៌មាន Rruters ដោយចោទថាខ្លួនបានបាញ់រ៉ុកកែតទៅក្នុងតំបន់ សមុទ្រចិនខាងត្បូង ហើយក៏បានបន្ថែមទៀតថានេះគឺមិនមែនជាការពិតនោះទេ។ ទីក្រុង ហាណូយក៏បានបញ្ជាក់ទៅវិញថាទោះបីជាក្នុងលក្ខខណ្ឌណាក៏ដោយខ្លួននៅតែគោរពទៅតាម ច្បាប់អន្តរជាតិឆ្នាំ និងច្បាប់ UNCLOS ( United Nation Convention on the Law of the Sea)៕
ប្រភព.http://mekongjournal.com/archives/20829
https://en.wikipedia.org/wiki/People%27s_Liberation_Armyhttps://en.wikipedia.org/wiki/China
https://en.wikipedia.org/wiki/People%27s_Army_of_Vietnamhttps://en.wikipedia.org/wiki/Vietnam