-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ផ្សាយ​នៅ​ថ្ងៃ  2016-Aug-12



    សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះចម្បាំងធុន B-2 ចំនួន៣គ្រឿងទៅដល់កោះហ្គាំ (Guam) ក្នុងទឹកដីអាមេរិក ខណៈការបង្ករឿងហេតុកូរ៉េខាងជើងបន្តធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។
    កោះហ្គាំ គឺជាឈ្មោះដែនកោះរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វីកខាងលិច។
    ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថាទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក បាននិយាយនៅថ្ងៃអង្គារ៍ថាយន្តហោះចម្បាំងបានហោះចេញពីមូលដ្ឋានទ័ពអាកាសនៅក្នុងរដ្ឋមីស៊ូរី ទៅកាន់មូលដ្ឋានទ័ពអាកាសអេនដឺសេននៅកោះហ្គាំ។
    ការដាក់ពង្រាយនេះបានធ្វើឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីល២ គ្រាប់ ដែលមួយគ្រាប់បានធ្លាក់ក្នុងដែនសមុទ្រជប៉ុន។
    ជប៉ុនបានបញ្ជាឲ្យកងទ័ពអាកាសរបស់ខ្លួនបាញ់ទម្លាក់ និងបំផ្លាញមីស៊ីលសត្រូវ ដែលហោះចូលក្នុងដែនអាកាសជប៉ុន។
    ទីបញ្ជាការយុទ្ធសាស្ត្រ បាននិយាយថាអាមេរិកបានដាក់ពង្រាយយន្តហោះចម្បាំងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ ការដាក់ពង្រាយយន្តហោះចម្បាំងមកកាន់ដែនកោះហ្គាំ ដើម្បីផ្តល់ការការពារស្ថិរភាពក្នុងតំបន់។
    យន្តហោះចម្បាំងធុនដែល ត្រូវបានប្រើក្នុងការហ្វឹកហាត់ការហោះហើរ និងសាកល្បងយន្តហោះរួមជាមួយកងទ័ពរបស់សម្ព័ន្ធមិត្តក្នុងតំបន់។
    ការប្រកាសបង្ករឿងហេតុរបស់កូរ៉េខាងជើងបានធ្វើឡើងកាលពីពេលថ្មីៗនេះ បន្ទាប់ពីកូរ៉េខាងត្បូងបានសម្រេចដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីស៊ីលធុន THAAD របស់អាមេរិកនៅឧបទ្វីបកូរ៉េ។
    ការសម្រេចរបស់កូរ៉េខាងត្បូងបាននាំទៅដល់ការបំផ្លាញទំនាក់ទំនងចិន និងកូរ៉េខាងត្បូង។
    រុស្ស៊ីនឹងចូលរួមជួយសម្ព័ន្ធមិត្តចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង និងរួមគ្នាជាមួយចិន ប្រឆាំងនឹងការដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីស៊ីលធុន THAAD នៅកូរ៉េខាងត្បូង ដែលបំផ្លាញសន្តិសុខជាតិរបស់ប្រទេសរុស្ស៊ី និងចិន។
https://onenewson.com/page/detail/1551
-------------------------------------------------------------------------------------------------------

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code