អ្នកគាំទ្រកម្ពុជាជាច្រើនបានលើកឡើងជាច្រើនអំពីកីឡាករថៃធ្វើដំណើរមកវ៉ៃកើបលុយនៅលើទឹកដីកម្ពុជាជារៀងរាល់សប្តាហ៍ ប៉ុន្តែភាគតិចណាស់ដែលមានកីឡាករកម្ពុជាចេញទៅវ៉ៃនៅថៃដើម្បីអាចស្វែងរកប្រាក់ចំណូលចូលមកស្រុកខ្មែរវិញ។
សមាសភាពកីឡាករកម្ពុជាសប្តាហ៍ដំបូង
ស្រាយចម្ងល់បញ្ហានេះ លោក ម៉ា សេរី អ្នកគ្រប់គ្រងកីឡានៅក្រុមហ៊ុន CBS បានឲ្យដឹងថា លោកនឹងខំប្រឹងធ្វើយ៉ាងណាឲ្យកីឡាករកម្ពុជាបានទៅវ៉ៃនៅថៃ។ រសៀលថ្ងៃសុក្រនេះ បុរសមានបទពិសោធន៍ច្រើនខាងរៀបចំការប្រកួតប្រដាល់បានបង្ហាញថា តាមការពិភាក្សាឈានដល់ព្រមព្រៀងគ្នា រវាងរូបលោក និងភាគីថៃ លោកត្រូវបញ្ជូនកីឡាករខ្មែរទៅយកលុយថៃតាមរបៀបវារៈខាងក្រោម៖
ក- ជាំសាងុំា ស៊ីសាកេត
- ចាប់ផ្ដើមពីថ្ងៃទី ១៩ សីហា នេះតទៅ
– រៀងរាល់ថ្ងៃសុក្រ
- ៤នាក់ រៀងរាល់សប្ដាហ៍
– ក្នុង១ខែ ផ្សាយបន្តផ្ទាល់ម្ដង
– ថៃ ប៉ុស្តិ៍លេខ៣
– ខ្មែរ ស៊ីធីអិន
– ម៉ោង៖ ១៤:០០ ១៦:០០ រសៀល
ខ- ប៉ោយប៉ែត
– ចាប់ផ្ដើមពីថ្ងៃទី៣ កញ្ញា ២០១៦តទៅ
– ២សប្ដាហ៍ម្ដង
– ម្តង៣នាក់
– សាកល្បង៦ប្រកួតសិន
– មិនទាន់មានគំរោងផ្សាយផ្ទាល់ទេ
លោកបានបញ្ជាក់ថា Poster នេះ ជាក្រុមអ្នកប្រយុទ្ធជួរមុខខ្មែរ ដែលត្រៀមប្រកួតថ្ងៃទី២៣ កញ្ញា ២០១៦ខាងមុខ និងផ្សាយផ្ទាល់ជូនបងប្អូនទស្សនាផងដែរ។ កីឡាករកម្ពុជាទាំង៤នាក់ដែលត្រូវប្រកួតសប្តាហ៍ដំបូងនេះមានកីឡាករ ព្រំ សំណាង, មឿន សុខហ៊ុច, ផុង សុភាព និង ហ៊ឹម សេរី។
តាមចំណុច (ខ)គឺនឹងមានការប្រកួតនៅប៉ោយប៉ែត លើទឹកដីប្រទេសកម្ពុជាដែលរៀបចំការប្រកួតរាល់កន្លះខែម្តង ប៉ុន្តែមិនទាន់ច្បាស់អំពីការផ្សាយផ្ទាល់ឬយ៉ាងណានោះទេ។
ការរៀបចំឲ្យមានការប្រកួតដើម្បីឲ្យកីឡាករកម្ពុជាទទួលបានចំណូលបន្ថែមទៀត ប៉ុន្តែក៏ដើម្បីលើកស្ទួយវិស័យកីឡាប្រដាល់ បង្កើនសមត្ថភាព និងលើកកម្ពស់តម្លៃមរតកគុនខ្មែរដែលជាទីមោទនភាពជាតិ៕
ប្រែសម្រួល៖ ជាន ចាន់រ៉ា
ប្រភព & រូបភាព៖ ម៉ា សេរី-sabaynew
- ចាប់ផ្ដើមពីថ្ងៃទី ១៩ សីហា នេះតទៅ
– រៀងរាល់ថ្ងៃសុក្រ
- ៤នាក់ រៀងរាល់សប្ដាហ៍
– ក្នុង១ខែ ផ្សាយបន្តផ្ទាល់ម្ដង
– ថៃ ប៉ុស្តិ៍លេខ៣
– ខ្មែរ ស៊ីធីអិន
– ម៉ោង៖ ១៤:០០ ១៦:០០ រសៀល
– ចាប់ផ្ដើមពីថ្ងៃទី៣ កញ្ញា ២០១៦តទៅ
– ២សប្ដាហ៍ម្ដង
– ម្តង៣នាក់
– សាកល្បង៦ប្រកួតសិន
– មិនទាន់មានគំរោងផ្សាយផ្ទាល់ទេ
ប្រភព & រូបភាព៖ ម៉ា សេរី-sabaynew