-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៨និង០០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ត្រង់ចំណុចក្បែររង្វង់មូលកាំកូស៊ីធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានករណីប្លន់ម៉ូតូមួយគ្រឿងបានសម្រេច ដោយជនសង្ស័យបានប្រើកាំបិត កាប់ទៅលើរងគ្រោះ។ ប្រភពពីជនរងគ្រោះបានឲ្យដឹងថា ពួកគេទាំង៣នាក់ឈ្មោះ ទី១.ហ៊ន សាម៉ុត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក(ជាអ្នកបើកម៉ូតូ) ទី២.ឈ្មោះ វ៉េង ស្រេ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងផ្សារដែក (ជិះកណ្ដាល) និងទី៣.ឈ្មោះ សុភក្ដិ ភេទស្រី អាយុ១៨ឆ្នាំ (ជិះខាងក្រោយគេ) អ្នកទាំង៣នាក់រស់នៅម្ដុំកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះទាំង៣ជិះម៉ូតូមួយគ្រឿងម៉ាកណិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CK-1930។ នៅមុនពេលកើតហេតុ ពួកគេទាំង៣នាក់ បាននាំគ្នាជិះម៉ូតូទៅលេងក្នុងកាំកូស៊ីធី លុះដល់ពេលត្រឡប់មកវិញ ឆ្លងផុតកន្លែងត្រួតពិនិត្យបន្តិចជិតដល់រង្វង់មូល ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នា៦នាក់ជិះម៉ូតូ២គ្រឿង Zoomer-X ពណ៌ខៀវមួយគ្រឿង និងឌ្រីមសេ១២៥មួយគ្រឿង ប្រដាប់ដោយកាបិតគ្រប់ដៃ ហើយបានធ្វើសកម្មភាពដេញកាប់ប្រហារជនរងគ្រោះ បណ្ដាលឲ្យត្រូវ និងរងរបួសអ្នកជិះខាងមុខ និងកណ្ដាល ។
ដោយឃើញសភាពបែបនេះរួមជាមួយការតក់ស្លុតផងនោះ ជនរងគ្រោះទាំង៣បានរត់គេចខ្លួនដើម្បីសុវត្ថិភាព ធ្វើឲ្យជនសង្ស័យមានឳកាសលើកយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួស ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលរបួសស្នាម ហើយបានរៀបចំពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលសង្កាត់ទួលសង្កែ ដើម្បីស្រាវជ្រាវឈានទៅរកការចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕
ប្រភព ៖ កោះសន្តិភាព

kossss (1)

kossss (2)

kossss (3)

kossss (4)

kossss (5)
kossss (6)
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code