អង្គការសហប្រជាជាតិ និងកូរ៉េខាងត្បូង និយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីនាវាមុជទឹកនៅឈូនសមុទ្រខាងកើត។
មន្រ្តីអាមេរិក បាននិយាយថាមីស៊ីលធុន KN-11 ត្រូវបានបាញ់ចេញពីក្នុងទឹកក្បែរតំបន់ស៊ីនប៉ូ និងបានហោះហើរចម្ងាយប្រមាណ៥០០គីឡូម៉ែត្រ មុនធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។
មេបញ្ជាការកងទ័ពរួមកូរ៉េខាងត្បូង បានថ្លែងថាមីស៊ីលបានធ្លាក់ចូលក្នុងតំបន់ការពារអាកាសរបស់ប្រទេសជប៉ុន។
ការបាញ់មីស៊ីលនេះបានកើតឡើង ខណៈសមយុទ្ធយោធារួមកូរ៉េខាងត្បូង និងអាមេរិកកំពុងដំណើរការ ដែលធ្វើឲ្យកូរ៉េខាងជើងខឹងយ៉ាងខ្លាំង។
សមយុទ្ធឆ្មាំសេរីភាពអ៊ូលឈីមានកងទ័ពអាមេរិក និងកូរ៉េខាងត្បូងប្រមាណ៨ម៉ឺននាក់ ដើម្បីការពារប្រឆាំងនឹងការឈ្លានពានរបស់កូរ៉េខាងជើង។ កូរ៉េខាងជើងបានព្រមានវាយប្រហារនុយក្លេអ៊ែរសងសឹក ដែលអាចនាំឲ្យឧបទី្វបកូរ៉េធ្លាក់ចូលក្នុងសង្គ្រាម។
ការបាញ់មីស៊ីលនេះក៍បានធ្វើឡើងស្របពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន ជប៉ុន និងកូរ៉េខាងជើងនៅក្នុងទីក្រុងតូក្យូ។
អង្គការសហប្រជាជាតិបានហាមកូរ៉េខាងជើងប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ ឬ មីស៊ីល តែក្នុងប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ និងត្រូវបានគេជឿថាកំពុងផលិតឧបករណ៍នុយក្លេអ៊ែរសម្រាប់ការសាកល្បងទី៥របស់ខ្លួន។
នៅព្រឹកព្រលឹមថ្ងៃពុធនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹកប្រកបដោយជោគជ័យ។
លោក ស៊ិនស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថាមីស៊ីលនេះបង្កការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់ប្រទេសជប៉ុន និងជាសកម្មភាពមិនអាចអត់ឳនឲ្យបាន ដែលបំផ្លាញសន្តិភាព និងស្ថេរភាពតំបន់។
ក្រសួងការបរទេសអាមេរិក បានថ្កោលទោសចំពោះការបាញ់មីស៊ីលនេះ។ កាលពីខែមុន អាមេរិក និងកូរ៉េខាងត្បូងបានព្រមព្រៀងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក ដើម្បីប្រឆាំងនឹងការគម្រាមកំហែងរបស់កូរ៉េខាងជើង។ (BBC)