មិនគួរឱ្យជឿ! ឈ្លើយសឹកអាមេរិកនិងអង់គ្លេស ៦០ ឆ្នាំហើយនៅមិនទាន់ដោះលែងពីកូរ៉េខាងជើង
ឈ្លើយសឹកអាមេរិកនិងអង់គ្លេសរាប់រយនាក់ត្រូវគេជឿថាស្លាប់អស់ហើយនៅជំរំប្រមូលផ្តុំស្រដៀងសម័យណាស៊ី បន្ទាប់ពីត្រូវចាប់ខ្លួនបានកាលពី ៦០ ឆ្នាំមុន។
ឈ្លើយសឹកអាមេរិកនិងអង់គ្លេសរាប់រយនាក់ត្រូវគេជឿថាស្លាប់អស់ហើយនៅជំរំប្រមូលផ្តុំស្រដៀងសម័យណាស៊ី បន្ទាប់ពីត្រូវចាប់ខ្លួនបានកាលពី ៦០ ឆ្នាំមុន។
ប៉ុន្តែក្រុមអ្នកធ្វើយុទ្ធនាការដែលជាអតីតយុទ្ធជន និងអ្នកប្រវត្តិសាស្ត្រច្រើននាក់និយាយថា ឈ្លើយសឹកទាំងនោះមួយចំនួនប្រហែលនៅមានជីវិតនៅឡើយទេ ដោយសារមានការសន្តោសប្រណីពីគីម ជុងអ៊ុន។
ទាហានក្មេងៗបាត់ខ្លួនទាំងនោះប្រហែលក្លាយជាមនុស្សចាស់អស់ហើយ និងកំពុងជាប់ក្នុងឋាននរកគួរឱ្យខ្លាច និងងងឹតសូន្យសុង ដោយសង្ឃឹមចង់ទៅផ្ទះវិញថ្ងៃណាមួយដើម្បីជួបមុខប្រពន្ធ កូន និងមិត្តស្រី បន្ទាប់ពីចាកចេញពីស្រុកកំណើតអស់រាប់ទសវត្សរ៍។
ឯកសារសម្ងាត់មួយដែលត្រូវបានវេបសាយ Daily Star Online មើលឃើញគឺជាភស្តុតាងដ៏សំខាន់បង្ហាញថា ទាហានរាប់រយនាក់ រាប់ទាំងទាហានអង់គ្លេស ត្រូវបានទុកចោលមិនអើពើ និងបោះបង់ចោលដោយរដ្ឋាភិបាល ដែលលុបឈ្មោះពួកគេចេញពីបញ្ជីដោយចាត់ទុកថាបានបាត់ខ្លួនពេលកំពុងបំពេញបេសកកម្ម។
របាយការណ៍មួយក្នុងចំណោមរបាយការណ៍សម្ងាត់ជាច្រើនត្រូវបានសរសេរដោយនាយអគ្គសេនាធិការកងទ័ពអាកាសអាមេរិក លោក Nathan F Twinning គឺមួយឆ្នាំបន្ទាប់ពីសង្គ្រាមកូរ៉េបានបញ្ចប់។
នៅត្រឹមដំណាក់កាលនោះ កូរ៉េខាងជើងត្រូវគេសន្មត់ថាបានប្រគល់ឈ្លើយសឹកត្រឡប់ឱ្យអាមេរិក និងអង់គ្លេសអស់ហើយ។
លោក Twinning បាននិយាយថា "ចំនួនមិនដឹងច្បាស់តែគួរឱ្យទុកចិត្តបាននៃទាហានអាមេរិកដែលចាប់បានក្នុងពេលផ្ទុះសង្គ្រាមកូរ៉េគឺនៅកំពុងចាប់ធ្វើជាឈ្លើយសឹកនៅឡើយទេ"។
របាយការណ៍សម្ងាត់មួយរបស់ CIA (ក្នុងរូបភាព) ដែលបានមកពីឆ្នាំ ១៩៩៧ បានបញ្ជាក់អំពីរឿងនេះ។
របាយការណ៍គួរឱ្យចាប់អារម្មណ៍បំផុតអំពីឈ្លើយសឹកអង់គ្លេសនិងអាមេរិកក្នុងកូរ៉េខាងជើងត្រូវបានរាយការណ៍ទៅកាន់ក្រសួងការពារជាតិអាមេរិកដោយជនជាតិរ៉ូម៉ានីម្នាក់កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ១៩៨៨ ដែលបានទៅលេងប្រទេសកូរ៉េខាងជើង។
ជនជាតិរ៉ូម៉ានីនោះបានប្រទះឃើញបុរសស្បែកសវ័យកណ្តាលកំពុងដើរនៅកសិដ្ឋានមួយនៅរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងណាំប៉ូ។
ជនរត់ចោលកូរ៉េខាងជើងបាននិយាយថា ជំរំលុតដំរបស់កូរ៉េខាងជើងគឺរក្សាអ្នកទោសនៅក្នុងរូងងងឹត ចាប់ពួកគេធ្វើទារុណកម្ម វាយដំរាល់ថ្ងៃ បង្អត់អាហារ និងប្រើឱ្យធ្វើការដូចទាសករ៕
ប្រភព៖ dailystar