-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

បច្ចេកវិទ្យា​ផលិត​រថក្រោះ​របស់​ប្រទេស​ប៉ូឡូញ​កាន់​តែ​រីកចម្រើន​ខ្លាំង​ឡើង​ៗ រហូត​អាច​ផលិត​រថក្រោះ​ចម្បាំង​ ដែល​អាច​បំបាំង​កាយ​​​​​មួយ​ ​ឈ្មោះ PL-01 ដោយ​បំពាក់​បច្ចេកវិទ្យា​​ទំនើប​ មិន​ចាញ់​រថក្រោះ M1 Abrams​ របស់​​អាមេរិក​ឡើយ​។ PL-01 ជា​គំរូ​រថក្រោះ​បំបាំង​កាយ​របស់​​ប្រទេស​ប៉ូឡូញ ដែល​បាន​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ​២០១៣។

a1wy8kluv7mv4dnm5xfr

PL-01 ត្រូវ​បាន​ផលិត​ឡើង​ក្រោម​កិច្ច​សហការ​គ្នា​រវាង​ក្រសួង​ការពារ​ជាតិ​ប៉ូឡូញ និង​ក្រុមហ៊ុន BAE Systems របស់​អង់គ្លេស។ ​រថក្រោះ​នេះ​មាន​ទម្ងន់ ៣៥តោន ប្រវែង ៧ម៉ែត្រ ទទឹង ៣,៨ ម៉ែត្រ និង​កម្ពស់ ២,៨ម៉ែត្រ ហើយ​អាច​ផ្ទុក​ទាហាន​បាន៣នាក់។

រថក្រោះ​ PL-01 បំពាក់​ដោយ​បច្ចេកវិទ្យា Adaptiv ដែល​​អាច​ការពារ​​​ពី​ការ​តាមដាន​របស់​រ៉ាដា។ ស្រទាប់ Peltier ​អាច​ធ្វើ​ឱ្យ​រថក្រោះ​បំបាំង​ខ្លួន​ពី​ការ​តាម​ដាន​របស់​​ប្រព័ន្ធ Infrared Sensor ដោយ​​ការ​សម្រប​ទៅ​តាម​មជ្ឈដ្ឋាន​នៅ​ជុំវិញ (ដូច​វីដេអូ)។ លើស​ពី​នេះ​វា​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ សម្រាប់​ឃ្លាំ​មើល​បរិស្ថាន​ជុំវិញ​ ​នា​ពេល​​ថ្ងៃ​និង​យប់​ (Day/Night) ដែល​អាច​បង្វិល​បាន​កម្រិត ៣៥០ដឺក្រេ។

maxresdefault

ផ្នែក​ខាង​ក្នុង​នៃ​កាណុង​កាំភ្លើង​ធំ​ទំហំ ១២០ម.ម អាច​ផ្ទុក​គ្រាប់​ដោយ​ស្វ័យ​ប្រវត្តិ និង​មាន​កាំ​ភ្លើង​យន្ត (Coaxial Machine Gun) ទំហំ ៧, ៦២ម.ម នៅ​ខាង​ឆ្វេង​កាណុង​ធំ​  សម្រាប់​ទប់​ទល់​នឹង​ទាហាន ឬ​គ្រឿង​យន្ត​តូចៗ​។ ចំណែក​​ប្រហោង​នៅ​សងខាង​កាំ​ភ្លើង​យន្ត​នៅ​ផ្នែក​ខាង​លើ​របស់​រថក្រោះ គឺ​សម្រាប់​បំផ្ទុះ​គ្រាប់​បែក។

កំណែ​ប្រែ​​ពេញ​លេញ​​នៃ​​គំរូ​រថក្រោះ​បំបាំង​កាយ PL-01 នឹង​ត្រូវ​ចប់​សព្វគ្រប់​នៅ​ឆ្នាំ ២០១៦ ហើយ​ចាប់​ផ្តើម​ផលិត​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​នៅ​ឆ្នាំ ២០១៨៕ ​​​​​​

វីដេអូ​​៖ 



Obrum-PL-01-Concept-Tank-with-Adaptiv-Systems-2

pl-01-concept-czolg-660x439

26_134369_71f0c27c5597289

Czołg_lekki_PL-01_(02)

vq3qju0pprjlznj0n8pg

y5sn931gapuomm1krqt0

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ foxtrotalpha

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code